ភ្លេចខឹង

816 91 10
                                    

ម្តងនេះដុកទ័រគម្រាមBibleថាបើនៅតែប្រើកម្លាំងដាក់ប៉ិវខ្លាំងចឹងទៀតគាត់នឹងឲ្យប៉ិវប្តឹងថាគេប្រើអំពើហិង្សាលើប៉ិវហើយទោះមិនពិតតែក៏ស្រដៀងដែរ សភាពជាំពេញខ្លួនបែបនេះគាត់មើលឃើញចង់ស្រគៀសាច់ជំនួសមិនគួរណាBibleក្មេងប្រុសដែលគាត់ធ្លាប់ឃើញតាំងពីតូចដល់ពេលនេះជាមនុស្សដាច់ដាបបែបនេះសោះ គាត់អាណិតប៉ិវខ្លោចផ្សិតមួយខែជាងដោះចូលពេទ្យ2-3ដង ហើយអាសូរឿងស្អីរឿងលើគ្រែសោះនឹង ម្តងនេះប៉ិវប្រហែលត្រូវសម្រាកនៅផ្ទះមួយអាទិត្យហើយទម្រាំបាត់ស្នាមជាំទាំងនោះ

អស់រយះពេលពីរអាទិត្យហើយដែលប៉ិវដេកសម្រាកនៅតែផ្ទះតែគិតៗទៅម៉្យាងដែរ មានអាហារញាំស្រាប់ មានកន្លែងដេកស្រួលពិបាកតែមួយទេគឺត្រូវបានមនុស្សផ្តាច់ការចាប់សង្កត់លើគ្រែមួយយប់ៗរកតែព្រះអាយោសទេ គ្រាន់តែគិតដល់រឿងលើគ្រែប៉ិវព្រឺសប្បុរទុកមុនមិនដឹងមនុស្សស្អីទេបទពិសោធន៍ពេញខ្លួនបើកម្លាំងវិញមិនដឹងបានមកពីណាព្រឹកទៅធ្វើការយប់បានចូលផ្ទះមកថែមម៉ោងជាមួយគេស្ទើររាល់យប់ទៀត ក្បាច់វិញប្តូរឡើងគេចង់ពុលហើយនិយាយរួមគឺក្នុងបន្ទប់គឺពួកគេធ្វើគ្រប់កន្លែងលើកលែងលើឥដ្ឋព្រោះឈឺខ្នង ហ៊ើយគិតដល់ត្រឹមនេះប៉ិវញប់ញ័របន្តិចដែរព្រោះគេក៏ពេញចិត្តគ្រប់ក្បាច់គ្រប់ស្នៀតរបស់Bible😂😂

ប៉ុន្តែពេលនេះប៉ិវចាប់ផ្តើមបារម្ភហើយថាបើគិតតែរឿងលើគ្រែតើបានលុយពីណាចាយបើអត់ទៅថតផងពុងថាសន្សំលុយទិញឡានជិះអីលូវមិនបានឡានទៅជាជិះមនុស្សរាល់យប់វិញ គិតដល់ពេលជិះBibleមុខគេក្រហមដូចប៉េងប៉ោះ
យប់នេះដូចជាចម្លែកអត់ទាន់ឃើញBibleត្រលប់មកវិញ ប៉ិវអង្គុយមើលទូរទស្សន៍ទាំងអារម្មណ៍មិនស្ងប់(ចាំផ្លូវប្តី)
គេទាញទូរសព្ទមកមើលម្តងក្រែងលbleតេឬផ្ញើសារប្រាប់តែអត់សោះម៉ង គេក៏ចេះតែចុចនេះចុចនោះមើលពត៌មានលេង លេងមែនបានរឿងភ្លាមម៉ង រូបថតBibleបណ្តើរតារាបង្ហាញម៉ូតស្រីនៅក្នុងកម្មវិធីដេញថ្លៃ ថែមទាំងមានសារពត៌មានចុះទៀត ប៉ិវក្តាប់ទូរសព្ទជាប់ភ្នែកគេរលីងរលោងបន្តិចតែមិនយំទេកុំឲ្យចាញ់ប្រៀបគេពេក វាមិនដែលអាណាអ្នកម្ខាងទៀតចូលរួមកម្មវិធីមុខរីកដូចគ្រាប់ជីឯខ្លួនមកអង្គុយយំចាំគេនៅផ្ទះទេវាមិនសមត្រូវអត់😏 ហើយកុំហកជាមួយប៉ិវឲ្យគេជូនទៅផ្ទះខ្លួនឯងទាំងកណ្តាលយប់អត់មានចាំស្អែកទេកុំខ្លាំង
គ្រាន់មកដល់ផ្ទះគេទម្លាក់ខ្លួនទៅលើពូកដេកស្រមុកឃុលអត់ជំពាក់ណាគេមួយរៀល

Give Me Your HeartWhere stories live. Discover now