727 101 26
                                    

ទ្វារបន្ទប់បើកចេញមក
"លោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហើយ"
"អើយយ អ្នកជម្ងឺពេលនេះមានសុវត្ថិភាពតែថាសម្រាប់កូនពួកយើងចូលរួមសោកស្តាយផងប៉ុន្តែ...."
ម្នាក់ៗយំស្ទើរតែផ្អើលមន្ទីរពេទ្យទៅហើយ
"មិនអាចទេ ប្រាកដជាពិនិត្យអ្វីខុសមិនខាន លោកគ្រូពេទ្យជួយចៅខ្ញុំផង"
"សុំទោសពិតមែន តែសុំស្តាប់សិនទារកនៅផ្ទៃគឺជាកូនភ្លោះដូច្នេះសូមចូលរួមសោកស្តាយសម្រាប់ទារកមួយដែលរលូត តែទោះយ៉ាងណាទារកមួយទៀតដែលនៅផ្ទៃពួកយើងត្រូវការតាមដានមួយរយះសិន"
"ហ៊ឹកកក អរគុណលោកគ្រូពេទ្យ"
"សម្រាប់ស្ថានភាពផ្លូវចិត្តអ្នកជម្ងឺអាចនឹងមានការប៉ះទង្គិចដូច្នេះក្រុមគ្រួសារអាចនឹងមិនប្រាប់ដ៏អ្នកជម្ងឺបាន ដូចខាងមន្ទីរពេទ្យជម្រាបប្រាប់អញ្ចឹងថាវាមានគ្រោះថ្នាក់និងហានិភ័យខ្ពស់ចំពោះបុរសដែលពពោះបែបនេះ ព្យាយាមក៏ឲ្យគេមានសម្ពាធផ្លូវចិត្តឬស្រ្តេសខ្លាំងពេក"
"ចាស អរគុណម្តងទៀតលោកគ្រូពេទ្យ"

បន្ទាប់ពីប៉ិវត្រូវបានបញ្ចូនទៅបន្ទប់សម្រាកហើយ ម៉ាក់ក្មេកនិងgunចាប់ផ្តើមពិភាក្សាជាមួយប៉ារបស់គេថាគួរគាត់បែបណាតទៅទៀត ពួកគេមិនដឹងច្បាស់នៅឡើយថាកត្តាដែលធ្វើឲ្យប៉ិវរលូតកូនម្នាក់ជាកំហុសbibleឬដោយសារសុខភាពរបស់ប៉ិវតែទោះយ៉ាងពួកគាត់ផ្ដោតតែទៅលើប៉ិវនិងកូនទេ
"បងថាគួរតែឲ្យពួកគេនៅបែកគ្នាមួយរយះទៅ ជាពិសេសbibleបើគេឆ្កួតចឹងឲ្យគេទៅនៅកន្លែងផ្សេងមួយរយះទៅ"
"តែអូនខ្លាចប៉ិវគេនឹកbibleទៅជាស្រ្តេសទៅ ហ៊ើយគួរធ្វើយ៉ាងណាទៅ"
"អីលូវពួកយើងចាំមើលជាក់ស្តែងសិនទៅ"

ប៉ិវភ្ញាក់ដឹងខ្លួនឡើងក៏ឃើញgunនិងម៉ាក់ក្មេករបស់គេកំពុងអង្គុយមើលមកគេ
"ម៉ាក់.."
"កូនដឹងខ្លួនហើយ/បងប៉ិវវវ"
"កូនយ៉ាងម៉េចហើយមានអារម្មណ៍ឈឺត្រង់ណាទេ??"
"កូន កូនខ្ញុំយ៉ាងម៉េចហើយ?"
"មិនអីទេ គេមិនបានកើតអីទេ កូនកុំបារម្ភ"
"ហ៊ឹកកក"
"កុំយំខ្លាចប៉ះពាល់ដល់កូន"
"ខ្ញុំមិនយំទេទទ" ប៉ិវជូតទឹកភ្នែកចេញប្រឹងញញឹមមកវិញ
"កូនឃ្លានហើយ"
"Gunទៅរកអីឲ្យបងញាំបន្តិចទៅ"
Gunស្ទុះស្ទាចេញទៅភ្លាម

"ម៉ាក់កូនខ្ញុំពិតជានៅមែនទេ? ខ្ញុំមានអារម្មណ៍ថាហ៊ឹកក ពោះខ្ញុំ"
"ប៉ិវ ម៉ាក់មិនបានកុហកទេ"
"ម៉ាក់ខ្ញុំដឹងខ្លួនច្បាស់ ម៉ាក់ប្រាប់ខ្ញុំតាមត្រង់មក"
"ហ៊ឹកក គឺកូនរបស់កូនមួយពិតជានៅពិតមែន"
"មានន័យថាម៉េច"
"កូនក្នុងផ្ទៃជាកូនភ្លោះគេទៅចោលយើងមួយហើយតែនៅមួយទៀតចឹងពួកយើងត្រូវមើលថែគេឲ្យបានល្អណា"
បន្ទាប់ពីយំបានមួយសន្ទុះ
"ខុសមកពីខ្ញុំ"
"ប៉ិវឈប់យំទៅវាមិនមែនកំហុសកូនទេ ពេទ្យប្រាប់ថាមនុស្សប្រុសមានទម្ងន់វាប្រឈមមុខនឹងរលូតខ្ពស់ណាស់ ចឹងកូនមិនមែនជាដើមហេតុទេ"
"ម៉ាក់ កូនមិនចង់ជួបបងបលពេលនេះទេហ៊ឹកក ខ្ញុំចង់ទៅរស់នៅកន្លែងផ្សេងមួយរយះសិន"
"ហេតុអីទៅកូន? ចុះមិននឹកបងទេហ៎?"
"ហ៊ឹកក គាត់មានអ្នកផ្សេង គាត់ឈប់ស្រលាញ់ខ្ញុំហើយ"
"ម៉េចក៏និយាយអញ្ចឹង ប្រហែលបងស្ត្រេសពេកមួយរយះនេះក្រុមហ៊ុនមានបញ្ហាតិចតួច ហើយសម្រាប់ម៉ុកវិញគ្មានអីលើសពីដៃគូរកស៊ីទេ ម៉ាក់ធានា"
"ហ៊ឹកក ទោះបែបនឹងក៏កូនសុំនៅម្នាក់ឯងមួយរយះដែរ កូនចង់លំហែកាយផងក្រែងលធូរស្បោយខ្លះ"
"ហឹមម បើអញ្ចឹងកូនទៅជាមួយgunទៅ"
"តែប្អូនត្រូវជួយការងារក្រុមហ៊ុន?"
"មិនអីទេ ទៅបាន2នាក់បានម៉ាក់ទុកចិត្ត"
"ក៏បាន អរគុណម៉ាក់"
"ទេ ម៉ាកទេត្រូវអរគុណកូននោះ"

Give Me Your HeartWhere stories live. Discover now