Bibleដើរមកយ៉ាងស្វាហាប់
"អូនមានមិនស្រួលត្រង់ណាទេ?" គេសួរយ៉ាងបារម្ភ
"អត់ទេ អូនធម្មតា អាចមកពីអូនតហត់ពេកមិនដឹង បងគិតច្រើនខ្លួនឯង"
"អ្ហឹមម បងគ្រាន់តែបារម្ភ"
ពួកគេក៏ឡើងឡានបាត់ទៅ មិនបានប៉ុន្មានប៉ិវកូរពោះសម្លេងលន់ពេញឡាន
"អូនមិនទាន់ញាំអីទេឬ?"
"អូនញាំហើយៗតែអីលូវឃ្លានទៀតហើយ"
"ល្មោភញាំណាស់"
"មិនដូចអ្នកខ្លះល្មោភ...."
"បើបងល្មោភមែនម៉្លេសបងចាប់អូនពេលអូនមកពីថតទៅហើយមិនមែនទុកឲ្យគេងស្រួលទេ"
"ដល់ហើយចុះមកមេជ្រូកចុះមក" Bibleនាំប៉ិវចូលហាងម្ហូបកូរ៉េមួយកន្លែងព្រោះលឺរអ៊ូថាចង់ញាំអាហារកូរ៉េ
"ហ៊ើសសចាំមើលណា"
ប៉ិវងរដើរទៅមុនដោយមិនចាំBible
ពួកគេអង្គុយញាំក្នុងបរិយាកាសមិនរ៉ូមែនទិចនោះទេដោយសារតែប៉ិវគិតតែឈ្ងោកមុខញាំ
"បលស្អែកអូនមានថតទស្សនាវដ្តីណា"
"ហ៊ឹមម ទៀតហើយយយ"
"ហេសហេសហេស""តោះ ទៅវិញអូនងងុយគេងណាស់" Bibleមិននិយាយអីតែក៏ប្រឹងតាមសង្កេតមើលប៉ិវព្រោះគេមិនប្រាកដចិត្តថាប៉ិវមានផ្ទៃពោះឬអត់ បើសិនជាមានគេត្រូវតែមានភាពប្រុងប្រយ័ត្នខ្ពស់
"ប៉ិវកុំដើរលឿនពេក" ប៉ិវរត់ត្រេកៗទៅរកឡាន
"បងនេះគិតច្រើនពេកហើយ"
"អូនកុំរឹងក្បាលពេក"
"ដឹងហើយ" Bibleចាប់ក្រញិចថ្ពល់របស់ប៉ិវគ្រាន់តែបើកឡានចេះមិនដល់ប្រាំនាទីផងប៉ិវគេងលក់បាត់ គេបីប៉ិវឡើងទៅបន្ទប់
ស្អែកឡើងក៏ឲ្យចុងភៅចម្អិនម្ហូបប៉ូវៗឲ្យប៉ិវទទួលទាន
"ប៉ិវៗ ងើបញាំអីសិនទៅ"
"អ្ហឹមម អូនល្វើយណាស់ BBអូនមានអារម្មណ៍វិលមុខម៉េចមិនដឹងទេ"
"បងនាំអូនទៅពេទ្យចឹង"
"អត់ទេ ប្រហែលអូនហត់ពេកហើយមួយរយះនឹង"
"ចឹងអូនចឹងងូតទឹកឲ្យស្វាងបន្តិចទេ"
"អូនប្រាប់ថាអូនមានអារម្មណ៍វិលមុខបងបែរជាចង់ឲ្យអូនងូតទឹកហាសសស" ប៉ិវស្រែកសម្លុតឲ្យBibleខ្លាំងៗ
"អូខេ សម្រួលអារម្មណ៍សិនចឹងបងសុំទោសអូនសម្រាកសិនទៅបងទៅដួសស៊ុបឲ្យអូនហុត"
"អឹមមម" ប៉ិវបិទភ្នែកគេងត
តែBibleមិនមានទៅដួសស៊ុបមួយមុខទេគេបញ្ជាឲ្យកូនចៅគេទៅទិញប្រដាប់ពិនិត្យទឹកនោមមកឲ្យគេ Bibleដើរទៅមកៗទាំងចិត្តអន្ទះសារ
15នាទីក្រោយគ្រាន់តែបានភ្លាមគេយកប្រដាប់ពិនិត្យទឹកនោមឡើងមកមុនហើយឲ្យអ្នកឲ្យអ្នកផ្សេងលើកស៊ុបមកតាមក្រោយគេ
YOU ARE READING
Give Me Your Heart
Short Story~Buildជាគឺជាតារាសម្តែងម្នាក់តែមិនសូវមានឈ្មោះល្បីនោះទេដោយសារតែគេជាក្មេងកំព្រាតែក៏មានទ្រព្យសម្បត្តិសមល្មមធ្វើឲ្យគេមិនចាំបាច់ពឺងពាក់អ្នកណានោះទេ សម្រាប់អ្នកដទៃគិតថាគេល្ងង់ដែលមិនចេះរកផ្លូវធ្វើឲ្យខ្លួនឯងល្បីតែសម្រាប់ប៉ិវគេមិនខ្វល់នឹងពាក្យសម្តីទាំងអស់នោះទេ...