"Bibleថ្ងៃនេះប៉ិវសុំទៅផ្ទះវិញណាព្រោះគេតម្រូវឲ្យប៉ិវចូលរួមកម្មវិធីជាមួយដៃគូសំដែងសម្រាប់រឿងខាងមុខនេះ" ប៉ិវខលប្រាប់Bible
"សុំអធ្យាស្រ័យលោក លោកBibleកំពុងជាប់ប្រជុំ"
"អ៎ ចឹងចាំជួយប្រាប់គាត់ផងណា"
"ចាស"
"អរគុណច្រើន"
ប៉ិវដកដង្ហើមធំព្រោះបានប្រាប់ប្តីហើយធូរទ្រូងតិចមានប្តីមនុស្សអត់ហេតុផលមិនមែនស្រួលទេ
"ប៊ៀវតោះទៅ" ដៃគូសម្តែងគេនាំចេញទៅ ពួកគេកំពុងធ្វើដំណើរទៅផាត់មុខធ្វើសក់សម្រាប់កម្មវិធីយប់នេះ
ប៉ិវសង្ឃឹមថាយប់នេះគ្រប់យ៉ាងរលូនល្អចុះព្រោះគេជាមនុស្សសស្លាក់សស្លើតណាស់
គេក៏លួចគិតក្នុងចិត្តថាបើបានចូលរួមកម្មវិធីជាមួយBibleមិនដឹងល្អយ៉ាងម៉េចទេ គិតបានត្រឹមនឹងឡានក៏បានចតនៅមុខក្លោងទ្វារចូល
"ប៊ៀវកុំភ្លេចប៉ារ៉ូដែលពួកយើងត្រូវដើរតួក្នុងយប់នេះណា"
"មិនភ្លេចទេ ចាំមើលស្អែកប្រាកដជាមានពត៌មានមិនខានហេហេហេ"
"តោះ" ពួកគេដឹកដៃគ្នាចូលទៅក្នុងកម្មវិធីដូចគូរសង្សារ
នៅក្នុងកម្មវិធីអ្នកចាត់ការណែនាំពួកគេឲ្យម្ចាស់ផលិតកម្មនិងតារាសម្តែងផ្សេងទៀតឲ្យបានស្គាល់ ក្នុងកម្មវិធីនេះមានម្ចាស់ឧបត្ថម្ភកម្មវិធីធំៗចូលរួមជាច្រើនតែមិនដឹងបលរបស់គេបានមកចូលរួមអត់ទេណ៎ និយាយរួមក្នុងក្បាលរបស់ប៉ិវមានតែBibleទេ (ប្រពន្ធល្អ)
ពួកគេទាំងពីរអោបដៃគ្នាយ៉ាងស្អិតល្មួតតាមប៉ារ៉ូក្រុមហ៊ុនអ្នករៀបចំឲ្យនិងដើម្បីទាក់ទាញចំណាប់អារម្មណ៍ហ្វេនៗផង ប៉ិវសម្លឹងមើលលេងៗក៏បានប្រទះភ្នែកនឹងបុរសម្នាក់មើលទៅដូចBibleគេសប្បាយចិត្តយ៉ាងខ្លាំងចង់ដើរទៅរកស្រាប់តែស្រីម្នាក់ដែលឈរជិតនោះអោបដៃរបស់ប្តីគេ ពួកគេញញឹមទៅពីរហាក់ដូចសប្បាយណាស់អញ្ចឹង ទឹកភ្នែកប៉ិវចាប់ផ្តើមរលីងរលោង តម្រូវឲ្យគេឈប់មើលទៅទិសខាងនុះបែរមកលើស្រាអកផឹកវិញ
"ប៊ៀវប្រយ័ត្នស្រវឹងណាមើលផឹកហ៎ហូរតាមចង្កាទៀតចាំបងជូតឲ្យ" គេក៏ទាញក្រណាត់នៅក្នុងអាវធំមុខជូតផ្តិតស្រានៅលើមាត់និងចង្ការបស់ប៉ិវធ្វើឲ្យប៉ិវអៀនឡើងមុខក្រហមព្រោះមិនមានឈុតនឹងក្នុងប៉ារ៉ូ សម្រាប់ប៉ិវអាចមើលមិនដឹងថាអ្នកចំពោះមុខខ្លួនគិតយ៉ាងណាមកលើគេទេតែសម្រាប់Bibleដែលកំពុងឈរសម្លឹងដូចបាយពុះនុសអាចមើលដឹងថាបុរសម្នាក់នេះគិតបែបណាលើប៉ិវ គេក៏មិនស្មានថាប៉ិវចូលរួមកម្មវិធីនេះដែរស្មានកម្មវិធីណាមួយ សំខាន់ឃើញប្រពន្ធអៀនអាប្រុសនៅចំពោះមុខទៀតក៏ជ្រុលដៃច្របាច់ដៃតារាបង្ហាញម៉ូតដែលគេជួលមកធ្វើជាគូរបណ្តើរនេះឡើងស្រែកយ៉ៃ
YOU ARE READING
Give Me Your Heart
Short Story~Buildជាគឺជាតារាសម្តែងម្នាក់តែមិនសូវមានឈ្មោះល្បីនោះទេដោយសារតែគេជាក្មេងកំព្រាតែក៏មានទ្រព្យសម្បត្តិសមល្មមធ្វើឲ្យគេមិនចាំបាច់ពឺងពាក់អ្នកណានោះទេ សម្រាប់អ្នកដទៃគិតថាគេល្ងង់ដែលមិនចេះរកផ្លូវធ្វើឲ្យខ្លួនឯងល្បីតែសម្រាប់ប៉ិវគេមិនខ្វល់នឹងពាក្យសម្តីទាំងអស់នោះទេ...