ងរ

542 86 6
                                    

ជីវិតប្រចាំថ្ងៃរបស់Bibleគឺគ្មានអ្វីលើសពីមើលកូននិងប្រពន្ធទេសព្វថ្ងៃ2នាក់ម៉ែកូនគេស្មើដៃគ្នា មួយពូកែយំឱ្យលេងជាមួយ មួយទៀតយំខ្លាចស្រលាញ់កូនជាងខ្លួន
សម្រាប់Bibleប៉ិវគួរស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃតែពេលខ្លះគេក៏រៀងហត់ដែរព្រោះប៉ិវមួយរយះនេះចូលចិត្តគិតអ្វីមិនបានការហើយសួរខ្លួនឯងឆ្លើយខ្លួនឯង

"បល អោបអូនតិចមក" ប៉ិវញិកញ៉ក់ដាក់bibleទាំងមេផ្ទះ មេះដោះជេននីអីនៅពេញនឹងក្នុងបន្ទប់ទទួលភ្ញៀវ
"ប៉ិវ កុំអាលអី"
ប៉ិវគ្រាន់លឺងាកមុខចេញមិននិយាយរកbibleសូម្បីមួយមាត់
Bibleក៏មិនចាប់អារម្មណ៍ទៅប្រលែងលេងជាមួយជេននីវិញ ជេននីអាយុតិចមែនពិតប៉ុន្មានដឹងច្រើនណាស់ គេមិនចូលចិត្តឱ្យដេតឌីគេនៅជិតប៉ាប៉ិវគេទេ តាឃើញដេតគេថើបប៉ិវនឹងយំបែកផ្ទះទល់តែមកថើបគេដែរបានបាត់ ស្មើដៃគ្នាជាមួយម៉ែវាណាស់និយាយទៅ ស្រលាញ់ខាងលើសជាងដឹងតែខ្ទប់ជញ្ជាំងម៉ង
"ប៉ិវអូនងងុយគេងឬនៅ?"
ប៉ិវមិនឆ្លើយមិនតបតាមុខមិនមើលផង
"ប៉ិវ"
"ហ៊ឹស"
"ងរអីទៀតហើយហាស!!"
"មិនបានងរ"
"មោះកូនមោះដេតនាំកូនទៅគេង ទុកឱ្យម៉ាមីឯងងរនៅនៅទៅ"
បានដឹងបានឮចឹងនិយាយពីថាជេននីសើចឡើងកខិក ប៉ិវឮកូនសើចចឹងក្តៅស្លឹកត្រចៀកងឺង
"បងទៅគេងជាមួយជេននីបងទៅមិនបាច់មករកអូនទេ" ថាហើយប៉ិវដើរទន្រ្ទាំជើងឡើងទៅមុនបាត់
ជាទម្លាប់របស់ពួកគេគឺថាបន្ទាប់ញាំអាហារពេលល្ងាចនិងងូតទឹកហើយពួកគេមកអង្គុយជុំគ្នាប្រលែងលេងជាមួយជេននី
"ហាហាហា ប៉ិវកើតកូនហើយម៉េចក៏ឆ្នាសលើសដើមបែបនេះ"
Bibleឱ្យជេននីមេដោះហើយរត់ទៅតាមលួងប្រពន្ធដែលកំពុងងរងក់នោះ
"ប៉ិវចាំបងផង"
"មិនចាំទៅរកកូនបងវិញទៅ សំណព្វចិត្តបងកំពុងរកហើយ"
"អីយ៉ាអូននេះធ្វើដូចក្មេងទៅកើត មកច្រណែនប្រចណ្ឌជាមួយកូនទៅវិញហាស"
"ហ៊ឺៗៗៗ ចេញទៅកុំប៉ះអូន អូនគេងហើយ"

តុកៗ តុកៗ
"លោកប្រុស អ្នកនាងតូចយំអត់បាត់ទេ"
"អឹមម បងទៅមើលកូនសិនណា ខ្សឺតត"
"អឹមម"

បន្ទាប់ពីbibleចេញទៅបានមួយភ្លេត សម្លេងទូរសព្ទរបស់ប៉ិវបន្លឺឡើង
"អ្នកចាត់ការ?"
"អាឡូ ជម្រាបសួរ"
"អូ សុំទោសផងដោយសារខ្ញុំមានបញ្ហាបន្តិចបន្តួច"
"ខ្ញុំសុំគិតមើលសិន"
"បាទអរគុណជម្រាបលា"

Give Me Your HeartWhere stories live. Discover now