Yours/Mine

529 81 7
                                    

រូបថតរបស់ពួកគេត្រូវបាននរណាម្នាក់លួចថតនឹងបង្ហោះពេញបណ្តាញសង្គម
អ្វីដែលប៉ិវខ្លាចបានកើតឡើងពត៌មានរវាងគេនិងBibleបានស៊ែរនិងផុសពាសពេញបណ្តាលសង្គមsocial mediaប៉ុន្តែមិនមានមតិល្អសម្រាប់គេនោះឡើយសំខាន់កូនរបស់គេត្រូវយកទៅលេងសើចតាមបណ្តាញសង្គមទៀត

អ្នកខ្លះសើចចំអកឱ្យគេថាជាប្រុសតែអាចពពោះបាន
អ្នកខ្លះទៀតថាឱ្យប៉ិវស្រវាឡើងចាប់ប្រុសអ្នកមានស្រួល
អ្នកខ្លះថាឱ្យប៉ិវក៏ជេរ ចោទប្រកាន់សព្វគ្រប់សព្វបែប
ប៉ិវមានអារម្មណ៍ស្មុកស្មាញទោះបីBibleប្រាប់គេថាកុំឱ្យគេគិតច្រើនប៉ុន្តែប៉ិវនៅតែមិនសប្បាយចិត្តនឹងអ្វីដែលកើតឡើង គ្រប់យ៉ាងពួកគេនិយាយឬបញ្ចេញមតិវាពិតជាមានផលប៉ះទង្គិចដល់ផ្លូវចិត្តគេខ្លាំងណាស់
ប៉ិវមានអារម្មណ៍សោកសៅ ពេលនេះកូនក៏គេមិនចង់ទៅជិតដែរ មិនមែនគេមិនស្រលាញ់កូនទេតែគេមិនចង់បញ្ចេញភាពសោកសៅឱ្យកូនឃើញ សំខាន់ជេននីទើបចេញពីពេទ្យទៀត
"ប៉ិវដល់ម៉ោងញាំបាយហើយ" Bibleទោះរវល់យ៉ាងណាក៏គេឆ្លៀតផ្ញើសារមកដាស់តឿនប៉ិវឱ្យញាំបាយដែរ គេដឹងថាប៉ិវពូកែគិតច្រើន

ទឺងង
Notificationបានលោតឡើងប៉ិវយកទូរសព្ទមកមើលឃើញពត៌មានមួយដ៏ក្តុកក្តួល
មានជាច្រើនកំពុងចោមរោមBibleសំភាសន៍ bibleឈរយ៉ាងម៉ឺងម៉ាត់តបនឹងសំណួរម្តងៗរបស់អ្នកកាសែត
《អត់ទោសលោកពត៌មានរវាងលោកនិងលោកប៉ៀវចាក់កាផានជារឿងពិតឬ? ចុះកូន?》
《បាទជារឿងពិតហើយពួកយើងពិតជាមានកូនម្នាក់ពិតមែន》
《តើអ្នកទាំងពីរស្គាល់គ្នាតាមរយះណា?អ្នកណាជាអ្នកតាមញ៉ែមុនទៅ?》
《ពួកយើងស្គាល់គ្នាដោយចៃដន្យនៅពេលថតទស្សនាវដ្តីដោយខ្ញុំត្រូវទៅមើលការងារ》
《តើលោកប្រាកដប្រជាជាមួយទំនាក់ទំនងមួយនេះប៉ុន្មានភាគរយទៅ?》
《ហ៊ឹសស!!(Bibleអស់សំណើចនឹងសំណួរ)បើចង់ដឹងថាទំនាក់ទំនងរបស់ពួកយើងប្រាកដប្រជាយ៉ាងណាចាំជួយញ្ជើញមកថ្ងៃមង្គលការរបស់ពួកយើងផង"
《អបអរសាទរផង》
ម្នាក់ៗសរសេរពត៌មានយ៉ាងញាប់ដៃញាប់ជើងពីរឿងមង្គលការរបស់Bible&Build
《មានសំណួរអីទៀតដែរទេ?》
《គ្មានទេអរគុណលោកដែលខំចំណាយឆ្លើយសំណួររបស់ពួកយើង》
《បាទ មិនអីទេ ខ្ញុំក៏សុំបញ្ជាក់ថាបើមានបុគ្គលណានិយាយស្តីប៉ះពាល់កិត្តិយសរបស់គូដណ្តឹងនិងកូនខ្ញុំ ពួកខ្ញុំប្រហែលត្រូវពឹងច្បាប់មកជួយហើយ》 ថាហើយBibleក៏លាអ្នកកាសែតទៅធ្វើធុរះរបស់គេវិញ

Give Me Your HeartWhere stories live. Discover now