After the night done

870 107 12
                                    

ប៉ិវងើបមកមានអារម្មណ៍ស្ពឹកមួយតួខ្លួនជាពិសេសចង្កេះនឹងតែម្តង
"អូយយ បាក់ហើយមើលទៅហ៊ិហ៊ិ" ប៉ិវពេបមាត់ស្ពាប
"អ្ហឹមមម" សម្លេងគ្រហែមបន្លឺឡើង
គ្រាន់ងាកទៅឃើញBleគេគេចមុខចេញខ្ទប់នឹងខ្នើយអៀនពេក😂
"ងើបញាំបបររួចញាំថ្នាំផងហើយលាបត្រង់កន្លែងនោះផងព្រោះវាហើម" Bibleកំពុងតែបិទឡេវអាវរៀបនឹងទៅធ្វើការទម្រាំពួកគេភ្ញាក់ម៉ោង10ព្រឹកទៅហើយ
"អេ?? ម៉េចដឹង???" ប៉ិវជ្រួញចិញ្ចើមសួរ
"គឺមើលនឹងហើយបានឃើញ🙄 នេះកាតចង់ទិញអីតាមចិត្ត" គេហុចកាតទៅឲ្យប៉ិវធ្វើឲ្យសញ្ញាសួរហោះពេញខួរប៉ិវ
"ឲ្យធ្វើអី?"
"គឺយើងមិនចូលចិត្តរបស់ហ្វ្រី"
"ហ៊ឹសសស មិនបាច់"
"ប្រាប់ហើយថាមិនចូលចិត្តរបស់ហ្វ្រី" ម្នាក់ៗចង់ឈ្នះរៀងខ្លួនហើយពេលនេះ
"ប្រាប់ថាមិនបាច់ ចាត់ទុកថាយប់មិញគ្មានរឿងអីកើតឡើង បើមិនចឹងទេចាត់ទុកថាប៉ិវអឺខ្ញុំជាអ្នកសុំជំនួយទៅចុះហ៊ឹស"
ប៉ិវខឹងឡើងភ្លេចថាគេស្រាតតែគេបោចភួយចោលដើរទៅរើសខោអាវនៅលើឥដ្ឋមកពាក់
Bibleសម្លឹងមើលរាងរ៉ូវរបស់ប៉ិវរួចលេបទឹកមាត់ខ្អឹក គេប្រឹងផ្លុំដង្ហើមតាមមាត់ខ្លាចទប់មិនជាប់ចាប់ខ្ទប់នឹងគ្រែទៀត
"ចង់ទៅណា?"
"ទៅផ្ទះ" ប៉ិវគំហកដាក់ble (អារបៀបថាថ្ពល់ប៉ោងៗធ្វើមាត់ស្រួចៗ) bleឃើញហើយចង់តែចាប់ថើបទេ
"ចាំយើងជូនទៅ"
"មិនបាច់" 😡😡😡
ប៉ិវដើរទាំងប៉ាំងខ្ញើកទប់ជញ្ជាំងផងអីផង
"ហ៊ឹសស ហ៊ឹសស" ប៉ិវដកដង្ហើមធំហ៊ឹសហ៊ីសពេញផ្លូវ Bibleគ្រវីក្បាលដើរតាមតែក៏មិនភ្លេចយកថ្នាំទៅតាមដែរព្រោះពេទ្យថាតែអត់លេបថ្នាំដឹងតែក្តៅគ្រុនហើយយប់នឹង
ដើរចេញមកដល់ក្រៅគ្មានឡានតាក់ស៊ីអីមួយធ្វើឲ្យស្រីប៉ិវស្រងាកចិត្តមួយទំហឹង ឯbibleវិញឈរមើលអស់សំណើចតិចៗព្រោះមុខរបស់ប៉ិវពេលនេះដូចកូនឆ្កែវង្វេងផ្លូវចឹង
"ហ..ហៅឡានឲ្យតិចមើល" ប៉ិវនិយាយបែបអេះអុញៗ
"នៅនឹងហើយចាំជូនទៅ" ប៉ិវមិនទាន់បានប្រកែកផងbleដើរចេញទៅបាត់
ពេលឡានចេញមកគេក៏គ្មានជម្រើសឡើងឡានទៅបង្ខំ😆
"ប្រាប់អាសយដ្ឋានមក"
"ជិះទៅចាំប្រាប់"
ពួកគេនាំគ្នាស្ងាត់ជ្រាបព្រោះមិនដឹងនិយាយអី តែប៉ិវចាប់ផ្តើមបែកញើសមិនស្រួលខ្លួនណាមួយអង្គុយទៅវាឈឺគូថទៀត ទឹកមុខប្រែចាប់ផ្តើមចង់យំតិចអីតិច
"Bleហ៊ឹកក ឈឺឈឺៗៗៗហ៊ឺៗៗ" ប៉ិវយំយកៗមាត់ពេបចង់មួយចង្អាម
គ្រាន់តែឃើញប៉ិវយំbibleអែបឡានចូលគៀនដោះខ្សែក្រវ៉ាត់មើលប៉ិវភ្លាម
"ឈឺត្រង់ណា?"
"ឈឺៗៗ គូថឈឺណាស់" bibleទម្លាក់កៅអីរួចប្រែខ្លួនប៉ិវមកចំហៀងមើលទៅឃើញមានដានឈាមនៅនឹងគូថខោ
"យើងទៅពេទ្យ" គ្រាន់ដឹកប៉ិវឲ្យដេកស្រួលហើយគេបើកឡានសុតល្បឿនមួយរយៗតែម្តង

Give Me Your HeartWhere stories live. Discover now