កាន់សីល

431 74 3
                                    

"លុតជង្គង់ទៅ" Bibleអង្គុយលុតជង្គង់ដៃកាន់ស្លឹកត្រចៀកទាំងសងខាងធ្វើមុខស្ញូញៗដាក់ប្រពន្ធ
"នេះកុំតែអូននៅក្នុងបន្ទប់ជាមួយទេទើបឆ្លើយត្រឹមអឹមមម បើអូនមិននៅទៀតសង្ស័យតែវាបោះលើតុហើយទេដឹង"
"កុំចេះតែចោទបងបែបនេះ បងស្មោះតែអូនម្នាក់ទេ"
"អូនជឿងាប់ហើយ ឮច្បាស់នឹងត្រចៀកទាំងសងខាងនៅថាអូនចោទបងទៀតឬ🤬"
"អូនសម្លាញ់កុំចឹងអីខ្មាស់កូន" ជេននីអង្គុយមើលដេតនិងម៉ាមីគេកំពុងធ្វើអីទេគេមិនយល់ដឹងតែឪអង្គុយនៅនឹងដីម៉ែឈរចង្អុលមុខ ជេននីលិតការ៉េមតលែងខ្វល់ពីឪម៉ែគេទៀត
"កូនមិនយល់ទេកុំមកចង់យកកូនធ្វើលេស អាចរិកព្រាននឹងមិនចោលឬហាស?"
"អីយ៉ាអូនចេះតែចោទបងទៀតហើយ អូនគិតមើលថាតាំងបងមានអូនរហូតដល់មានកូនបងដែលទៅមើលអ្នកផ្សេងអត់"
"ហ៊ឹសស"
"អូនសម្លាញ់ឱ្យបងអង្គុយវិញទៅណា"
"កន្លះម៉ោងទៀត"
"ប្តីស្រពោនជើងស្លាប់មិនខានទេ"
"ស្លាប់ទៅអូនយកប្តីថ្មី"
"ទោះបងស្លាប់ក៏មិនឱ្យអូនមានប្តីថ្មីដែរ ចាំទុក"
"គម្រោមអូនហេស លុតជង្គង់មួយម៉ោងទៅ"
"ប៉ិវអត់ទេ បងខុសហើយ"
ប៉ិវមិនស្តាប់គេទៅអង្គុយញាំការ៉េមជាមួយកូនយ៉ាងរំភើយមិនខ្វល់ពីBibleដែលកំពុងធ្វើមុខគួរឱ្យអាណិតនោះទេ

ប៉ិវងងុយគេងពេកក៏អង្គុយគេងបត់កនៅលើសាឡុងបាត់ទៅ ចំណែកជេននីត្រូវលោកយាយមកយកទៅលេងបាត់ទៅហើយព្រោះនឹកចៅពេក គ្រាន់បានដំណឹងថាកូនគាត់យកជេននីនិងប៉ិវមកកន្លែងធ្វើការគាត់ក៏ឆ្លៀតឱកាសភ្លាម

Bibleងើបទាំងស្រពោនជើងតិចដែរព្រោះតែលុតជង្គង់យូរពេក
"អូយយ!! ប្រពន្ធអ្នកណាកាចដូចខ្លាងាប់ហើយគ្រាន់ឆ្លើយអឹមម ប៉ុន្នឹងហើយបើយើងគេងជាមួយអ្នកផ្សេងទៀតបែបដាច់ (រួចគេអោនទៅមើលកូនប្រុសគេ) " គិតហើយBibleព្រឺសម្បុរខ្ញាក
គេលើកប៉ិវបីទៅគេងលើសាឡុងវែង
"ឆ្នាស់ណាស់ សំណាងជេននីមិនកាត់ទៅរកទាំងអស់កុំប្តីម្នាក់នេះត្រូវឆ្កួតមិនខាន"

Bibleសម្លឹងមើលប៉ិវធម្មតាៗទេដំបូងតែដល់យូរៗទៅក្លាយជាមិនធម្មតាវិញដោយសារតែប៉ិវត្រលុកត្រលន់គួរឱ្យចង់ក្រញិច គេយកដៃទៅចាក់ថ្ពល់ប៉ោងៗរបស់ប៉ិវ រួចសម្លឹងចុះមកត្រង់ពោះដែលមានអាច្រម៉ក់បីខែនៅក្នុងនោះ
"ប្រពន្ធអ្នកណាទេគួរឱ្យខ្នាញ់ណាស់"
Bibleមើលប៉ិវឡើងចង់ហូរទឹកមាត់ទៅហើយ
"ទ្រាំៗ ទ្រាំទៅ មិនទាន់ដាក់ចូលបានទេ ទ្រាំបន្តិចទៀត"
Bibleទន្ទេញពាក្យទ្រាំដូចកំពុងទន្ទេញមេរៀនចឹងហើយភ្នែកចេះតែក្បត់មាត់លួចសម្លឹងទៅមើលប្រពន្ធដែលកំពុងគេងរហូត
"ថ្ងៃនេះថ្ងៃសីល ត្រូវទន្ទេញថាទ្រាំៗៗៗៗ" Bibleស៊ីញ៉េឯកសារបណ្តើរដៀងមកមើលបណ្តើរ

😶😶
សុំខ្លីៗសិន អានលេងលេងសិនទៅណា😁 សំខាន់ដូចអត់ចប់សោះរឿង ដឹងតដល់កូនប៉ុន្មានទៀតទេ

Give Me Your HeartWhere stories live. Discover now