ប្រច័ណ្ឌ

755 98 15
                                    

ប៉ិវរវល់មមាញឹកខ្លាំងណាស់ដោយសារតែគេត្រូវថតរឿងថ្មីផងថតពាណិជ្ជកម្មផងមកដល់ផ្ទះម៉ោង1-2ស្ទើររាល់យប់ហើយក៏មានយប់ខ្លះគេទៅគេងខុនដូឬផ្ទះរបស់គេ យប់ខ្លះក៏គេងផ្ទះBible តែក៏ត្រូវBibleខឹងច្រើនដងដែរព្រោះគេគេងចាំប៉ិវតែបែរជាទៅគេងណាណីបាត់

នៅក្នុងបន្ទប់
"បលអូនអត់បានទៅរកបងទេយប់នេះ" ប៉ិវនិយាយទាំងសម្លេងក្ងួរៗគឺដោយសារតែគេទៅផឹកជាមួយក្រុមការងារដោយអត់ប្រាប់Bibleនោះទេ
"ម៉េចបានសម្លេងអូនក្ងួរ?"
"គឺ..គឺមកពីអាកាសធាតុត្រជាក់ពេក" ប៉ិវដោះសារ
"ប៉ិវបងឲ្យអ្នកបើកឡានទៅយកអូនអូនត្រូវមករកបងអីលូវនេះ" កុហកប្តីម៉េចបាន
"តែអូនហត់ណាស់"
"ប៉ិវ"
"បងផ្តាច់ការពេកហើយហ៊ិកកៗៗ អូនមិនចង់ទៅ"
ទូតតតត

"អាសង្សារផ្តាច់ការហ៊ឺៗៗ អាងអីបិទៗអាងតែយើងស្រលាញ់ខ្លាំងឬហ៊ឺៗៗ ចាំមើលហាស ប៉ិវរកប្រុសសង្ហានិងមិនផ្តាច់ការនិយាយទៅល្អជាងបងទាំងអស់" ដើរយំរអ៊ូរទាំមែនពិតតែជើងកំពុងរសំដៅទៅងូតទឹកអាងទៅរកប្តី🤣 ងូតទឹកបណ្តើររអ៊ូបណ្តើរ

ទីងទឹងង
ប៉ិវស្រវេស្រវ៉ាយកអីវ៉ាន់រត់ចេញទៅតែបើកទ្វារមកបែរជាមិនមែនថៅកុងឡានទេជា ប្តីរបស់គេឯង ប៉ិវទម្លាក់យអីវ៉ានហក់ទៅអោបBible
"អូននឹកបងណាស់ហ៊ឹកកៗៗ"
Bibleថើបថ្ពល់សងខាងដោយក្តីនឹករលឹកដូចគ្នា
គេពប៉ិវដើរចូលទៅក្នុងបន្ទប់វិញ
"អូនផឹកមែនទេ?"
"គឺ..គឺផឹកតែតិចនឹង" ប៉ិវប្រកែកធ្វើមាត់ខ្ជូតៗសមនឹងថ្ពល់ប៉ោងៗទៀតធ្វើឲ្យBibleខ្នាញ់មែនទែន រួចគេយកដៃអោបកBible
"បងងូតទឹកនៅ?"
"ងូតហើយ"
"ចឹងម៉ោះគេងអូនងងុយគេងណាស់"
"អឹមម" ពួកគេក៏គេងអោបគ្នាយ៉ាងមានសេចក្តីសុខទៅព្រោះអស់កម្លាំងរៀងខ្លួន

ស្អែកឡើង

ប៉ិវគេថតរឿងចប់សព្វគ្រប់អស់ហើយតែប៉ុណ្ណឹងមានពេលឲ្យBibleវិញហើយ ប៉ិវគិតដល់ត្រឹមនេះគេញញឹមចង់រហែកថ្ពល់ទៅហើយ តែអ្នកអង្គុយនៅជិតនោះអត់បានញញឹមជាមួយទេ
"អរុណសួស្តី អូនសុំថើបមួយមក" ប៉ិវប្រឹងងើបវារទៅរកBibleតែBibleចេញហើយមុខទៅក្រម៉ូវ
"អូនធ្វើអីខ្លះយប់មិញម៉េចបានមានពត៌មានបែបនេះចេញមក"
ប៉ិវធ្វើមុខឆ្ងល់ ទើបBibleបោះទូរសព្ទឲ្យមើល ទើបគេបើកភ្នែកធំៗ
"បលស្តាប់អូននិយាយសិន"
"ហេតុអីឲ្យវាថើបអូន???"
"ស្តាប់អូនបកស្រាយសិនទៅ វាមិនមែនបែបនឹងទេ"
កំហឹងប្រច័ណ្ឌដែលមានក្នុងពេលនេះគឺពិបាកនឹងពន្លត់ណាស់
"ប៉ិវ ហេតុអី???" Bibleស្រែកដាក់ប៉ិវមួយអស់សម្លេងធ្វើឲ្យប៉ិវភ្ញាក់ក្រញែញខ្លួន ព្រលឹងមិនទាន់មកវិញស្រួលបួលផងត្រូវBibleរុញគេទៅគេងលើពូកហើយចាប់ដៃទាំងគូលើកឡើងលើ
"ហ៊ឹកកៗៗ ម៉េចចាំបាច់ស្រែក អូនប្រាប់ថាស្តាប់អូនបកស្រាយសិន...."
"បង....ហ៊ើយ និយាយមក" Bibleធ្វើអីលែងត្រូវព្រោះតែឃើញទឹកភ្នែកប៉ិវស្រក់ជាខ្សែ
"អូនលែងចង់បកស្រាយហើយ ហ៊ឹសស"
"ប៉ិវបងជាអ្នកខឹងទើបត្រូវយល់ទេ អូនថើបជាមួយអ្នកដទៃ"
"យប់មិញភីសេនគាត់សារភាពប្រាប់អូនអូនមិនទាន់តបអីផងគាត់ក៏ទាញអូនទៅថើប តែអូនក៏រុញចេញហើយប្រាប់ថាអូនមានអ្នកដែលស្រលាញ់ហើយហ៊ឹកកក" បន្ទាប់ពីរ៉េបបកស្រាយហើយប៉ិវអង្គុយយំបន្ត
"ប៉ិវ បងសុំទោស"
"ហ៊ឹសសស អូនមិនទទួល"
"បងខុសហើយ"
"បងផ្តាច់ការហូតនឹង"
"បងសុំទោស បងជាអ្នកខុស"
និយាយរួចBibleអោនទៅថើបមាត់ប៉ិវៗ ថើបថើរៗមិនអស់ចិត្តទេគេសូកអណ្តាតចូលទៅទៀត
"អឹមមម"
Bibleបានលឺសម្លេងថ្ងូរចឹងបានដៃណាស់ថើបអូសដល់កស្មាទ្រូង គេងើបបន្តិចមើលទៅប៉ិវដែលកំពុងបញ្ចេញភាពស៊ិចស៊ីដែលខ្លួនមាន Bibleយកចុងម្រាមអង្អែលក្បាល់ពោះរៀបស្មើររបស់ប៉ិវ ធ្វើឲ្យប៉ិវខាំមាត់តិចៗ
គេអោនទៅថើបបន្តតែប៉ិវស្រាប់តែច្រានគេចេះហើយរត់ចូលទៅបន្ទប់ទឹកដើម្បីក្អួត
"អូនយ៉ាងម៉េចហើយ" Bibleអង្គុយរឹតខ្នងប៉ិវដែលកំពុងក្អួតនោះ
"ហ្ហឹមម ប្រហែលអូនផឹកចប់មិញហើយ តែអូនផឹកមិនដល់មួយក្អឹកផងនឹង" គេធ្វើមុខស្ញូញហើយក៏មានអារម្មណ៍អស់កម្លាំងតិចតួចដែរ
Bibleមិនចាំយូរក៏លើកប៉ិវទៅងូតទឹកទាំងអស់គ្នាដើម្បីទៅញាំអាហារពេលព្រឹក

Give Me Your HeartWhere stories live. Discover now