Chapter 1

1.8K 68 0
                                    

Vegas

ម៉ោង1យប់ខ្ញុំមើលនាឡិកាពាក់និងដៃដោយអង្គុយក្នុងឡានចាំមនុស្សនៅក្រោមមេឃកំពុងកាត់យប់ សម្លេងទឹកភ្លៀងធ្លាក់លើដំបូលឡានឮយ៉ាងខ្លាំងខ្ញុំមើលតាមកញ្ជាក់ឡាននៅខាងក្រៅមានរន្ទះបាញ់ភ្លឺពេញផ្ទៃមេឃ។  ខ្ញុំអង្គុយនៅកៅអីក្រោយយ៉ាងស្ងៀមរង់ចាំគេមកដល់ដោយក្នុងដៃមានកាន់របស់ម្យ៉ាងក្ដាប់យ៉ាងណែនក្នុងប្រអប់ដៃស្ដាំ រន្ទះបន្តបន្លឺពេញផ្ទៃមេឃដែលអាចអោយខ្ញុំមើលឃើញមនុស្សដែលកំពុងដើរមកពីចម្ងាយសំដៅមកឡានដែលខ្ញុំកំពុងអង្គុយ។ 

ក្រាក~~សម្លេងបើកទ្វាឡានបន្លឺឡើងស្របគ្នាជាមួយផ្គររន្ទះព្រមគ្នាបន្ទាប់មកគេចូលមកអង្គុយទាំងខ្លួនសើមនៅកៅអីឡានខាងមុខនិងព្យាយាមលូកយករបស់ក្នុងហោប៉ៅខោគេទាំងមិនបានងាកមកមើលខ្ញុំដែលនៅខាងក្រោយ។

" នេះចៅហ្វាយ...!!!" គេហុចរបស់នោះមកអោយ ខ្ញុំក៏លូកដៃទទួលភ្លាមៗស្រាប់តែមានរន្ទះបាញ់យ៉ាងខ្លាំងធ្វើអោយជះពន្លឺមកខាងក្នុងឡាន។

" Khun Vegas ....!!!" គេភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញមុខរបស់ខ្ញុំមនុស្សម្នាក់នោះព្យាយាមក្រឆក់របស់នោះពីដៃវិញភ្លាមៗនិងព្យាយាមគេចខ្លួន ខ្សែរដែលខ្ញុំបានកាន់ក្នុងដៃបានទាក់កមនុស្សម្នាក់នោះភ្លាមៗទាញទាំងកម្លាំងរឹតជាប់និងកៅអីឡានដែលគេអង្គុយ។ ខ្ញុំប្រឹងរឹតនិងទាញខ្សែរមួយទំហឹងជើងទាំងសងខាងបានទប់កៅអីនោះកុំអោយធ្លាក់មកក្រោយ សរសៃដៃខ្ញុំឡើងប៉ោងនៅពេលប្រើកម្លាំងទប់ទល់និងគេ មនុស្សម្នាក់នោះព្យាយាមរើបម្រាស់យ៉ាងខ្លាំងនិងព្យាយាមចាប់ខ្សែរដែលរុំជាប់ករបស់គេរហូតដាច់ខ្យល់ភ្លាមៗ ។  ខ្ញុំដកដង្ហើមធំមើលទៅមនុស្សដែលងាប់នៅចំពោះមុខ បាតដៃក្រាស់មានស្នាមខ្សែរដែលព្យាយាមទាញមុននេះ បន្ទាប់មកយករបស់នៅក្នុងហោប៉ៅខោគេរួចចេញពីឡានដោយក្នុងដៃកាន់ឆ័ត្រពណ៍ខ្មៅដែលបានស្រកួរទុក។

" Khun Vegas ចូលឡានសិនទៅ!! នៅខាងក្រៅភ្លៀងខ្លាំងណាស់" bodyguard ម្នាក់បានមកប្រាប់

" យកខ្មោចវាចងព្យួរកលើបង្គូលនឹងទៅ" ខ្ញុំនិយាយធម្មតានិងសម្លឹងទៅមនុស្សក្រោមបញ្ជារកំពុងធ្វើតាមសម្ដីរបស់ខ្ញុំភ្លៀងចាប់ផ្ដើមបង្អុលកាន់តែខ្នាំង តំណក់ទឹកតក់មកលើឆ័ត្ររបស់ខ្ញុំ។

101dayWhere stories live. Discover now