Chapter 5

494 45 2
                                    

Pete

រាង្គកាយទាំងមានភាពឈឺចាប់គ្រប់ផ្នែកលើដងខ្លួន មិនអាចសូម្បីលើដៃបាន។ ភ្លៅខាងស្ដាំងឈឺខ្លាំងជាងកាលពីយប់ទៅទៀតឆ្អឹងខ្នងនឹងចង្គេះខ្ញុំពេលនេះដូចដាច់ចេញពីគ្នាអញ្ជឹង ខ្ញុំមិនអាចកម្រើកខ្លួនបានទេ។

" អ្ហា៎....!!!" មានអារម្មណ៍ខ្លួនឯងកំពុងស្ថិតក្នុងតំបន់ពលមានសារភាពត្រជាក់ខ្លាំងណាស់។ ក្បាលចាប់ផ្ដើមឈឺ ត្រចៀកពិបាកក្នុងការចាប់យកសម្លេងមនុស្សដែរនិយាយគ្នាក្បែរខ្លួន,ហេតុអីវាត្រជាក់បែបនេះខ្ញុំស្ទើរតែកកហើយកបំពងករស្ងួតនឹងចំហាយក្ដៅចេញតាមច្រមុះទាំងពិបាកថកដង្ហើម ព្រោះពេលនេះខ្ញុំតឹងច្រមុះណាស់។

" ចៅហ្វាយយកថ្នាំបញ្ជុះកម្ដៅចាក់អោយគេឬអត់"

" មិមបាច់ទេ!!!" ខ្ញុំព្យាយាមបើកភ្នែកទាំងសាភាពព្រិលមើលមនុស្សនៅចំពោះមិនច្បាស់ តែក៏អាចដឹងសម្លេងមនុស្សម្នាក់នោះជាអ្នកណា។ គ្រាប់ភ្នែកទាំងគួររបស់ខ្ញុំក៏មានសារភាពក្ដៅនឹងឈឺផ្សារពេលខំប្រឹងបើក ខ្ញុំមានអារម្មណ៍ដៃត្រូវបានគេចងយ៉ាងណែកជាប់គ្នា ទឹកមាត់ហៀរមកក្រៅដោយសារមានចំណង់បិទមាត់។

" ចៅហ្វាយទ្រងមកហើយ!!!" ខ្ញុំសម្លឹងទៅទ្រងដែកដ៏ធំដែរមនុស្សក្រោមបញ្ជាររបស់Vegas មករុញមកក្បែរឡាន។ ខ្ញុំបើកភ្នែកកាន់តែច្បាស់ពេលនេះខ្ញុំនៅអកាសយានដ្ឋាននៅកន្លែងនេះមានមនុស្សក្រោមបញ្ជារVegas ច្រើនណាស់ដែរកំពុងសម្លឹងមកខ្ញុំឬក៏លើខ្លួនគ្មានសម្លៀកបំពាក់? ស្ថានភាពនេះចង់យំក៏ពិបាកដែរVegas កំពុងនិយាយជាមួយនឹងមនុស្សផ្សេងទៀតហើយងាក់មកខ្ញុំ, តិចគេចង់លក់ខ្ញុំទៅអោយអ្នកផ្សេងទៅ? អារម្មណ៍មិនស្ងំទោះព្យាយាមគ្រប់គ្រង់យ៉ាងក៏ដោយបើសិនខ្ញុំនៅជាមួយVegas ក៏ល្អដែរនៅមានឧកាសអាចរត់គេចបាន គេនឹងនាំខ្ញុំទៅប្រថៃវិញ តែបើលក់អោយឈ្នូញផ្សេងជីវិតរកផ្លូវមកផ្ទះវិញលែងឃើញហើយ។ ខ្ញុំទាញ់អាវករបតដៃវែងមកបិទផ្នែកក្រោមព្រោះវាត្រជាក់ណាស់, អាចង្រៃនេះខោជើងវែងមិចវាមិនពាក់អោយ។ Vegas ដើរត្រឡប់មកក្បែរខ្ញុំភ្លាមៗមានអារម្មណ៍ថាចុងវម្រុះឈួលបណ្ដាលអោយហូរទឹកភ្នែកមិនខ្លួន ភ្នែកគេសម្លឹងមកគ្មានអារម្មណ៍ស្អីទាំងអស់មនុស្សដូចVegas មិនដែរមានចិត្តដឹងថាខ្លួនគេខុសទេ ,ហេតុអីគេមើលទៅអារម្មណ៍អាណិតខ្ញុំសូម្បីបន្តិចអញ្ជឹង?

101dayWhere stories live. Discover now