Chapter24

644 44 6
                                    

Pete

"Hmm..! Uhh..!!HAA! Ahh!" ខ្ញុំរើខ្លួនតិចៗទើបដឹងឥឡូវនេះកំពុងនៅលើពូកផ្ទៃទន់ៗ បែបនេះទើបចង្គេះបានសម្រាកខ្លះតែនៅមានអារម្មណ៍ឈឺចុកបន្តិច ប្រហែលជាព្រឹកឡើងនឹងលែងអីហើយ។

" ព្រះអើយយ.... ហេតុអីខ្ញុំមិនប្រម៉ានខ្លួនឯងបែបនឹង?" បែបនេះគេហៅថាសប្បាយមិនគិតមុខក្រោយមែន ខ្ញុំអោនមុខនឹងខ្នើយមើលជុំវិញគ្រែក៏មិនឃើញVegas រួចសង្ងំច្របាច់ចង្គេះខ្លួនឯងទាំងអារម្មណ៍ឈឺ។

" ឈឺខ្លាំង?" សម្លេងធ្ងន់ព្រមជាមួយបាតដៃក្រាស់ចាប់ច្របាច់ចង្គេះថ្នមៗ ខ្ញុំដកដង្ហើមទាំងបិទភ្នែកនិងធូរស្រាលជាងមុនពេលមានគេច្របាច់បែបនេះ។

" បានហើយ..." មិនបែរទៅនិយាយជាមួយនិងគេទេ ខ្ញុំមិនហ៊ានមើលមុខVegasចំឡើយបើគ្រាន់តែមានsexជាមួយគ្នាវាគ្មានបញ្ហាទេ។ ខ្មាស់គេហា៎.... ដែលត្រូវឲ្យVegasមកលាងសម្អាតខ្លួនអោយ នៅប្ដូរខោអាវអោយទៀតគ្មានមុខជួបគេទេ, ហេតុអីគេមិនព្រមដាស់ខ្ញុំ?

" កើតអី ,មិនស្រួលត្រង់ណា? ឈឺក្បាលឬយ៉ាងម៊េច?" ខ្ញុំព្យាយាមគេចពីកែវភ្នែកគេពេលដៃទាំងសងខាងក្រសោបមុខយ៉ាងជាប់។

"សួរថាកើតស្អី? ម៊េចមិនឆ្លើយ?"

" អា៎យយ!! គ្មានស្អីទេ" និយាយរួចដោះដៃVegasចេញហើយដាក់ក្បាលលើខ្នើយគេងវិញ ។ មាត់គេញញឹមសើរៗជាមួយទឹកមុខរីកដូចផ្កាត្រូវទឹកសម្លឹងមកខ្ញុំមិនដាក់ភ្នែក Vegasច្រត់កែងដៃលើពូកដោយទ្រមុខបែរមកមើលខ្ញុំ។ គេមានសាច់ហាប់ណែនល្អណាស់ មើលទៅស្មាបើកទាំងសងខាងក្រាស់និងធំទូលាយ ខ្ញុំលូកដៃទៅអង្អែលលើស្លាកស្នាមមានលើដើមទ្រូង ផ្នែកពោះក៏មានស្នាមដូចគ្នា។ ខ្ញុំទទួលបានការហ្វឹកហាត់ច្រើនមកហើយប៉ុន្តែលើខ្លួនខ្ញុំមានស្នាមតិចណាស់ មិនមែនមានឈូតមុខកាំបិតលើខ្លួនច្រើនដូចVegas ទេ។

" មើលស្អី? អង្អែលចុះឡើងនឹង បានជាប់ចង្គេះទៀតឥឡូវហើយ"

" របួសច្រើនពេកហើយ" សូម្បីតែផ្នែកពោះដែលមានរបួសលើកមុនក៏មិនជាសះស្បើយដែរ នៅរុំបង់បិទរបួសជុំវិញពោះនៅឡើយទេ

" របួសធំៗទើបមានសម្លាក់បែបនេះ.. ត្រឹមមុខកាំបិតចាក់ឬរបួសតូចៗវាបាត់ខ្លះដោយសារតែស្បែកអញវាងាយផ្សះនិងមិនងាយមានស្នាម" លឺគេនិយាយបែបនេះខ្ញុំងើយមុខមើលទៅVegas អញ្ជឹងគេរងរបួសច្រើនជាងអីដែលបានឃើញ មួយតួខ្លួនគេគឺមានស្នាមពេញខ្លួន សូម្បីតែកន្លែងដែលធ្លាប់ត្រូវគ្រាប់កាំភ្លើងក៏មានដែរ។

101dayWhere stories live. Discover now