Chapter 12 ( 18+ )

779 53 4
                                    

Pete

" អញគ្មានសាក់ មានតែស្នាមក្រចកដៃរបស់ឯង" លឺបែបនេះខ្ញុំបិទភ្នែកទាំងដkដង្ហើមធំ

" ហេតុអីមិនបង្កើត ធនាគារសម្រាប់លាងលុយមួយកន្លែងទៀត?" ខ្ញុំនិយាយទៅមនុស្សម្នាក់ទៀតដែលអង្គុយជាប់ខ្លួន

" គ្មានពេលទេ!! ធនាគារក៏ល្អដែរ តែបើធ្រៀបនិងcasinoលាងលុយប្រញាប់បែបនេះធនាគារពិបាកណាស់ដូច្នេះហើយខ្ចិល..." Vegas និយាយ

" មិនគិតថាធ្វើការប្រញាប់ពេក ប៉ូលីសនិងដឹងរឿងនេះអាចមានបញ្ហាទេ"ពួកយើងងាកមុខព្រមគ្នា Vegas សម្លឹងដោយក្រសែរភ្នែកខុសធម្មតាញញឹមចុងមាត់បន្តិចមុននិងនិយាយ។

" ពួកប៉ូលីសធ្វើការយឺតជាងពួកអញឆ្ងាយណាស់... ពួកគេអាចធ្វើអីអញបាន55555 Casinoជាកន្លែងលាងលុយស្របច្បាប់,ស្ដាប់បានទេ?"

" អញ្ជឹងលុយទាំងនឹងចូលរដ្ឋឬអត់?"

" ច្បាស់ជាអត់ហើយ!! ចង់អោយអញរកលុយចញ្ជឹងពួកវា? សាកអោយពួកវាម្ដងទៅច្បាស់ជាតាមដូចឆ្កែតាមចំណីអញ្ចឹង...អោយពួកវាស៊ីលុយពួករលួយពួកវាទៅ, អញមិននៅក្រោមអាណាទាំងអស់" ខ្ញុំងក់ក្បាលតិចៗតាមដែលគេនិយាយ

" យ៉ាងម៊េច? នៅចង់ដឹងស្អីទៀត!!" Vegas អោនមកជិតថែមទាំងនិយាយសម្ដីម៉ាត់ៗមកកាន់ខ្ញុំ

" អញគិតថា ឯងចាប់អារម្មណ៍លើរបៀបដែលធ្វើអាជីវកម្មនេះ" ខ្ញុំអង្គុយស្ងៀមលេបទឹកមាត់ទាំងតឹងបំពង់កពេលគេលើកដងខ្លួនមកអង្គុយលើភ្លៅរបស់គេ។

" រកស៊ីបែបនឹងវាសាហាវពេកហើយ"

" យើងចូលចិត្តមនុស្សឆ្លាតដូចឯង!!" Vegas យកដៃមកចាប់ចុងចម្រុះរួចនិយាយបន្ត

" អញចំណាយពេល៤ឆ្នាំដើម្បីរៀបចំគោលការប្ដូរលុយក្នុងCasinoតាមរបៀបដែលអាច លាងលុយបានភ្លាមៗនិងអាចចាយក្នុងធនាគារជាតិនិងធនាគារឯកជនបានយ៉ាងងាយនិងមិនបាច់ចំណាយកម្លាំងមនុស្សច្រើន ទើបអាជីវកម្មនេះដើរបានដូចរាល់ថ្ងៃ" Vegas និយាយ

" ឯងឆ្លាតពេកហើយ... មិនមានម្ចាស់Casino ណាគេហ៊ានចំណាយលុយអោយភ្ញៀវលេងបែបនឹងទេ!! មើលទៅពួកគេដូចយកលុយអោយឯងហើយត្រូវពួកឯងប្រើដោយមិនដឹងខ្លួន" ខ្ញុំនិយាយទាំងអារម្មណ៍ហួសចិត្តទៅកាន់Vegas

101dayWhere stories live. Discover now