Vegas
បន្ទាប់ពីគ្រូពេទ្យចេញផុត ខ្ញុំយកដៃទាំងគូរច្រត់ក្បាលខ្លួនឯងទាំងអារម្មណ៍តានតឹងយ៉ាងខ្លាំង បើសិនពេលនោះខ្ញុំមិនបានទៅអីតាលីច្បាស់ណាស់នឹងមិនមានរឿងទាំងនេះកើតឡើងទេ។ ដៃកាន់កែវទឹកនៅលើតុព្យាយាមច្របាច់រហូតសរសៃដៃប៉ោងយ៉ាងខ្លាំងខ្ញុំចង់តែបោករបស់ក្នុងដៃភ្លាមៗឥឡូវនឹង បិទភ្នែករួចដកដង្ហើមធំមុននឹងងើបចេញពីសាឡុងដើរសំដៅទៅរកpeteដែលកំពុងឈរផឹកទឹក។
" តោះទៅញាំអាហារទៅ" ខ្ញុំចាប់ស្មារួចបង្វិលខ្លួនPeteដើរទៅកាន់ទ្វាដើម្បីចេញពីបន្ទប់។
" កុំប៉ះអញ...."
" ចង់ដើរខ្លួនឯងទៅ" និយាយទាំងអេះក្បាលខ្លួនឯងពេលPete ក្រវាស់ដៃខ្ញុំចេញមួយទំហឹង
" អញមិនឃ្លាន"
" កុំធ្វើអោយអញមានអារម្មណ៍ពិបាកជាមួយឯងអោយសោះ, ឆាប់ដើរទៅ"Peteសន្លក់មកខ្ញុំរួចដើរចេញពីបន្ទប់ រាល់ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាពិបាកនិងសម្របខ្លួនតាមPeteណាស់ បើសិនអាចដឹងពីអ្វីដែលគេចង់បានវានឹងងាយជាងនេះ ។ ហេតុអីត្រូវមកនាំទុក្ខនិងមនុស្សម្នាក់នេះ? រយះពេល10ឆ្នាំជាងហើយដែលពួកយើងមិនបានជួបគ្នា គួរណាស់តែចោលចរិកបែបនេះ មកពីកាលនៅក្មេងម៉ាក់ទម្លាប់គេរហូតខូចមនុស្សអស់។
" អង្គុយចាំនៅទីនេះហើយ..." និយាយរួចPeteអង្គុយចុះទាំងទឹកមុខមិនរីក ភ្នែកទាំងសងខាងហើមតិចៗបន្ទាប់ពីគេបានយំ គ្រាន់តែគិតដល់ស្ថានភាពគេយំមុននេះខ្ញុំស្ទើរតែស្រ្តេសមួយរំពេច។ នៅពេលនោះខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយ វាមិនមែនជាជំនាញខ្ញុំទេដែលត្រូវនិយាយស្រួលបួលហើយលួងមនុស្សបែបនេះ ចង់កើតឆ្គួតមួយរំពេច។ ឈរក្រវីក្បាលមើលទៅមនុស្សអង្គុយចាំនៅតុបាយ រួចចាប់ផ្ដើមធ្វើអាហារសម្រាប់ញ៉ាំ ឥឡូវនេះម៉ោង2ល្ងាចហើយគួរតែញ៉ាំរបស់ណាដែលឆាប់រលាយព្រោះត្រូវញ៉ាំអាហារពេលយប់ម្ដងទៀត ។ ខ្ញុំគ្រាន់តែចម្អិនសាច់ឆាជាមួយបន្លែរខៀវនិងប៉េងប៉ោះប៉ុណ្ណោះ ដើម្បីញ៉ាំជាមួយនិងសាឡាត់ជាអាហារដែលគ្មានកាឡូរីដូច្នេះវាក៏ល្អសម្រាប់ខ្ញុំដូចគ្នា។
YOU ARE READING
101day
Short StoryTitle: 101day Title:101day Top: Vegas កម្ពស់:195cm គីឡូ: 105kg អាយុ29ឆ្នាំ ចូរកាន់ការងារជាBig Bossនៅអាយុ14ឆ្នាំ Btt:Pete កម្ពស់:178cm គីឡូ: 63kg អាយុ26ឆ្នាំ ជា Investigator 101day ជាប្រភេទnovel បែបDirty Psycho killer សាច់រឿងអាចនឹងពិបាលយល់ពីតួរអង...