Chapter20

381 47 6
                                    

Vegas

ម៉ោង10:48នាទីថ្ងៃត្រង់

ខ្ញុំអង្គុយអានសៀវភៅលើសាឡុង ក្បែរpete ដែរកំពុងមើលTV

" កាលពីយប់ម្សិលមិញមានហេតុការផ្ទុះអាវុធខ្នាត់ធំនៅផែរជាប់មាត់ទឹកមួយកន្លែងក្នុងទីក្រុងបាងកក ដែរបណ្ដាលអោយមានមនុស្សរងគ្រោះប្រម៉ានជា38នាក់ ស្លាប់28នាក់ រងរបួសធ្ងន់6នាក់នឹងរបួសស្រាល4នាក់ឥឡូវនេះជនរង់គ្រោះកំពុងសម្រាក់នៅមន្ទីពេទ្យ" ខ្ញុំដកដង្ហើមធំពេលលឺសារព័ត៌មានទាំងនេះ Pete ងាក់មកសម្លឹងមុននឹងនិយាយ

" ចង់ញាំបាយ....  អញត្រូវអត់បាយពេញមួយថ្ងៃរហូតដល់ពេញពិនិត្យឬយ៉ាងមិច?"

" ឃ្លាន?ហ៎!! ញាំទឹកសិនទៅ" ឃើញទឹកមុខគេនិយាយទាំងជ្រួញជញ្ជឹមខ្ញុំក៏ចាក់ទឹកមកអោយផឹក  រឿងដែរបាននិយាយគ្នាជាមួយលោកKirak ទាក់ទងនឹងមូលហេតុដែរpeteមិនអាចចាំរឿងពីមុនបាននឹងត្រូវបញ្ជូនគេលាងសរសៃខួរក្បាលនៅពេលបន្តិច
ទៀតនេះ ខ្ញុំមិនទាន់បានប្រាប់ការពិតដល់គេនៅឡើយទេ។

" យ៉ាងណាមិញម៉ោង5ទាប់ភ្លឺខាងក្រុមប៉ូលុីសបានរកឃើញ
ករណីសម្លាប់មកលើលោកGun ដែរខាងក្រុមសើបអង្កេតបានសន្និដ្ឋានថាជាករណីឃាតកម្ម  ចំណែកខាងប៉ូលុីសនឹងបើកការសើបអង្កេតលើរឿងនេះ" Pete ឈោងយកកៃទឹកពីដៃខ្ញុំមកផឹកទាំងទឹកមុខឆ្ងល់ពេញលឺព័ត៍មាននេះ រួចងាក់មកខ្ញុំម្ដងទៀត

" មិចក៏មានរឿងបែបនឹង?"

" ហេតុអី? ភ្ញាក់ផ្អើល?"

" ខាងប៉ូលុីសបានបន្ថែមទៀតថាឃាតករបានបន្សល់ទុកស្រោមដៃដែរមិនទាន់ប្រើមួយគូរ  ចំណែកអ្នកយាមCCTV2នាក់ក៏ត្រូវបានស្លាប់ ថែមទាំងឃាតករបានកាត់VDOចោលថែមទៀត....  ចំពោះករណីនេះខាងប៉ូលុីសនឹងយកចិត្តទុកដាក់ក្នុងការរកមុខឃាតករ" ខ្ញុំសង្កេតឃើញទឹកមុខPete ប្រែមួយរំពេចពេលលឺថាVDOត្រូវបានបាត់

" យ៉ាងមិច?" ខ្ញុំនិយាយ

" ឯងសួរពីអី?" Pete និយាយព្រមជាមួយកែវភ្នែកមុតសម្លឹងមក  ខ្ញុំ
ចាប់ផ្ដើមញញឹមតិចៗ ។ ខ្ញុំអាចនឹងខុសពីមនុស្សដ៏ទៃទៀតនិយាយចំពោះអ្នកដែរព្យាយាមធ្វើមិនដឹងរឿង ឬមិនទទួលកំហុសខ្ញុំអាចចាប់បាននៅពេលពួកគេព្យាយាមបញ្ជូនវាតាមក្រសែរភ្នែកដូចជាpeteឥឡូវនេះ។ 

101dayWhere stories live. Discover now