Chapter 11

497 60 12
                                    


Pete

ខ្ញុំអង្គុយសម្លឹងទៅគ្រប់គ្នាដែលកំពុងធ្វើការ លុយនេះរាប់តាំងពីម្សិលមិញមកដល់ពេលនេះនៅមិនទាន់រួចទៀត។ ចំណែកVegas មិនដឹងដើរមកពីណាទេជាមួយមនុស្សម្នាក់ដែលមើលទៅពួកគេជិតស្និតគ្នាណាស់គ្រប់គ្នានៅទីនេះសុទ្ធតែរវល់ ប្លែកតែខ្ញុំដែលអង្គុយសណ្ដូកជើងលេង។

" P'Nob....!!" Ta ស្រែកយ៉ាងលឺទម្លាក់ការងារក្នុងដៃចោលរត់ទៅរកមនុស្សដែលដើរទន្ទឹមVegas ។ បុរសម្នាក់នោះប្រើក្រសែរភ្នែកខុសធម្មតាសម្លឹងមកដូចមានគំនុំជាមួយគ្នាតាំងពីពេលណាមិនដឹង។

" អាមួយនេះឆ្គួតទេហី!!" និយាយរួចអេះក្បាលខ្លួនឯងហើយងាកចេញ ខ្ញុំមានអារម្មណ៍អផ្សុកណាស់អង្គុយបណ្ដើរគិតបណ្ដើរបុរសឈ្មោះNobនោះច្បាស់ជាដៃស្ដាំរបស់Vegas ហើយពួកគេឈរនិយាយគ្នាយ៉ាងយូរNobអោនក្បាលទទួលបញ្ជារភ្លាមៗគេក៏ចាប់ផ្ដើមការងាររបស់គេតែម្ដង។ ខ្ញុំដើរចេញទៅក្រៅពេលលឺសម្លេងឡានបើកចូលមកបរិវេនផ្ទះ

" មកធ្វើអី? ចូលទៅវិញ!!" Vegas និយាយរួចរុញអោយចូលក្នុងវិញ

" មើល!! លែងអញ" ខ្ញុំចាប់ដៃគេចេញភ្លាមៗ

" បន្តិចទៀតគេធ្វើការ កុំមកឈរអោយទើសផ្លូវ" Vegas និយាយ

" អញ្ជឹងហែងក៏ទើសផ្លូវគេដូចគ្នា បើអញឈរទន្ទឹមហែងដែរនឹង" និយាយរួចVegas ដកដង្ហើមធំ

" ឈរត្រង់នឹងហើយ!! ប្រយ័ត្នពួកគេរុញរបស់មកប៉ះ" គេនិយាយហើយដើរទៅពិនិត្យកេសទាំងនោះមុននឹងលើកឡើងឡាន។ ខ្ញុំមើលទៅbodyguard នៅទីនេះប្រសិនបើពួកគេទៅធ្វើជាទាហាដឹងតែវិស័យយោធាប្រទេសថៃរីកចម្រើនមិនខាន។ មាឌនិងសាច់វិញមិនបាច់និយាយធំៗសាហាវ ប្រហែលពួកគេទទួលបានការវឹកហាត់ដិតដល់ហើយ ពួកគេលើកកេសទាំងនោះឡើងឡានរួមទាំងVegas ក៏ជួយការងារមនុស្សក្រោមបញ្ជារគេដូចគ្នា។ ខ្ញុំបានត្រឹមតែឈរមើលសកម្មភាពពួកគេរហូតដល់បញ្ចប់ការងារ

ផាច់~~~ ផាច់~~~ ផាច់~~~~ សម្លេងទះដៃរបស់Vegas បានធ្វើអោយbodyguard គេទាំងនោះរត់ចូលជួរឈរតម្រង់គ្នា

" ពួកឯងទៅសម្រាកបានហើយ"

" បាទ!!ចៅហ្វាយ..." ក្រុមមនុស្សទាំងនោះនិយាយព្រមគ្នាអោនគោរពតាមរបៀបរបស់ពួកគេរួចក៏នាំគ្នាចេញ Vegas ចាប់ទាញអាវដែលពាក់និងខ្លួនដោះចេញ បង្ហាញរាងកាយរឹងមាំរបស់គេ Bodyguardរបស់គេគ្រប់គ្នាគឺមានស្នាមសាក់ជាប់និងខ្លួនចំណែកVegas លើខ្លួនរបស់គេគ្មានសាក់សូម្បីមួយ។ ខ្ញុំសម្លឹងមើលដងខ្លួនដែលសើមរលោងដោយញើសឃើញសាច់ដុំរបស់Vegas ធ្វើអោយមានចិត្តច្រណែនភ្លាមៗខ្ញុំប្រើពេលរាប់ឆ្នាំហាត់ប្រាណតែសាច់ខ្ញុំមើលទៅមិនរឹងមាំដូចគេទេ.... ចេញពីទីនេះពេលណានឹងហាត់ប្រាណយកសាច់អោយបានដូចគេ។

101dayWhere stories live. Discover now