Chapter 10

506 63 7
                                    

Pete

" HAAA...!!!" ខ្ញុំចាប់ផ្ដើមរើខ្លួនជាមួយភួយដែលគ្របដណ្ដប់មានសភាពទន់ រាងកាយពេលនេះឈឺនិងស្រគៀស្បែកខ្លាំងណាស់ចំណែកក្បាលដូចមានដុំថ្មកំពុងសង្កត់ពីលើអញ្ចឹងងើបមិនផុតពីខ្នើយឡើយ។ ខ្ញុំស្ទាបថ្ងាស់ខ្លួនឯងប៉ះនិងបន្ទះស្រូបកម្ដៅ ភ្លៅខាងស្ដាំលែងមានអាម្មណ៍ឈឺទៀតហើយ ប៉ុន្តែដងខ្លួនឈឺខ្លាំងដូចត្រូវគេវៃច្រើនដំបងអញ្ចឹង។

" ហិ!! ហិ!! ឈឺ.... ស៊ឺស!!" ខ្ញុំរអ៊ូតិចទាំងបិទភ្នែកនិងដេកផ្កាប់ខ្លួនម្ដងទៀត។

" ចៅហ្វាយធំប្រាប់ថា បើឯងងើបពីគេងអោយងូតទឹកនឹងឆាប់បានទៅញ៉ាំអាហារ" ខ្ញុំងាកទៅម្ចាស់សម្លេងទាំងព្យាយាមបើកភ្នែកក្នុងសភាពព្រិលព្រោះចាំងពន្លឺដែលចូលតាមបង្អួច ភ្លាមៗគេបានដើរទៅទាញវាំងននបើកហើយដើរត្រឡប់មកឈរក្បែរគ្រែវិញ។

" ឯងអាចហៅខ្ញុំថា Ta បាន!! ខ្ញុំទទួលបញ្ជារពីចៅហ្វាយធំមកប្រតិបត្តិឯងគ្រប់យ៉ាង.... ខោអាវខ្ញុំបានរៀបចំអោយឯងរួចហើយនៅលើតុ ឆាប់ងូតទឹកទៅអាហារក៏បានត្រៀមរួចរាល់ដែរ!! មានអីអាចហៅបាន ខ្ញុំចាំឯងនៅខាងក្រៅ... Bye" គេនិយាយរួចក៏ដើរចេញពីបន្ទប់បាត់ បើចាំមិនខុសទេគេជាមនុស្សតែម្នាក់ដែលកាន់ឯកសារកាលពីថ្ងៃមិញ។ ខ្ញុំងើបខ្លួនផ្អែកខ្នងនិងក្បាលគ្រែសម្លឹងទៅអាវដែលនៅលើតុរួចក៏ចុះចេញពីគ្រែ និងព្យាយាមដើរតិចៗសំណាងហើយដែលភ្លៅខាងស្ដាំងលែងឈឺដូចមុន ខ្ញុំចូលក្នុងបន្ទប់ទឹកឈរ
ស្រឡាំងកាំងពេលឃើញកន្លែងងូតទឹក វាស្អាតជាងបន្ទប់គេងខ្ញុំទៀត បន្ទាប់មកចាប់ផ្ដើមលាងខ្លួនចេញ តាំងពីយប់មកម្លេះមានអារម្មណ៍ស្អិតៗខ្លួន។ វាធ្វើអោយខ្ញុំស្រឡះមុខពេលមានទឹកហូរមកលើក្បាល និងធ្វើអោយធូរស្រាលភាពតានតឹងបានខ្លះ។

____________*******________

ខ្ញុំមកឈរមុខកញ្ជាក់បន្ទាប់ពីងូតទឹករួច ស្មាទាំងសងខាងស្ទើរតែបាក់ពីព្រោះVegas ច្របាច់មួយទំហឹងរហូតមានស្នាមជាំ ចង់ងងឹតមុខពេលឃើញស្ថានភាពខ្លួនឯងសូម្បីកញ្ជឹងករក៏មានស្នាមម្រាមដៃ។

" គួរធ្វើបែបណាទើបល្អទៅ...!!!" ចុងច្រមុះឈួលភ្លាមៗ ខ្ញុំចង់យំតែមិនអាចសូម្បីបង្ហូរទឹកភ្នែក បើប្ដូរពីឈរយំអត់ប្រយោជន៍មកគិតរកវិធីអាចចេញពីទីនេះវាប្រហែលជាល្អជាង តែខ្ញុំមិនស្គាល់ទីនេះច្បាស់ទេចង់លួចចេញក៏ពិបាកដែរ. គិតរួចចេញមកក្រៅយកអាវដែលគេដាក់លើតុមកពាក់លើខ្លួន។

101dayWhere stories live. Discover now