Chapter 23 ( 18+)

903 53 14
                                    

Vegas

ផាំង~~~~
ស្នូរកាំភ្លើងបន្លឺឡើង ភ្លាមៗងាបមកក្រោយវិញឃើញថាPete កំពុងត្រូវបានគេភ្ជង់កាំភ្លើងជាប់នឹងក្បាល។

"ឯងទម្លាក់ដំបងចុះ... មិនអញ្ជឹងក្មេងនេះនឹងត្រូវងាប់" ខ្ញុំធ្វើតាមសម្ដីរបស់គេដោយអោនចុះរួចទម្លាក់របស់ក្នុងដៃទៅលើផ្លូវខ្ញុំសម្លឹងទៅPete ពួកយើងមើលមកគ្នាទៅវិញទៅមកទោះយ៉ាងណាក៏ខ្ញុំមិនជួយគេដែរ នឹងចាំមើលថាPete ព្រមចេញសមត្ថភាពរបស់ខ្លួនក្នុងពេលទល់ច្រក់ឬអត់។ ខ្ញុំរាប់ក្នុងចិត្តមើលតាមចលនាដង្ហើមរបស់Pete ដែរកំពុងត្រៀមខ្លួន

ផ្លាំង~~~សម្លេងកាំភ្លើងបន្លឺម្ដងទៀតPete ទាញដៃបុរសម្នាក់នោះធ្វើអោយកាំភ្លើងបាញ់ត្រូវផ្ទៃរាប់ស្មើរ។ ខ្ញុំមើលស្ទើរតែមិនទាន់ថាPeteទាញកាំបិតពីណាមកចាក់មនុស្សនៅពីក្រោយខ្នងចំសៀតផ្កាបណ្ដាលអោយស្លាប់មួយរំពេច។ ខ្ញុំទាញដំបង់ឡើងមកវិញធ្វើការវាយប្រហារទៅក្រុមមនុស្សទាំងនោះ វាធ្វើអោយខ្ញុំចាប់អារម្មណ៍សមត្ថភាពរបស់pete អីដែរធ្វើអោយខ្ញុំមិនអានដកភ្នែកបានគេមានកាំភ្លើងក្នុងដៃបាញ់តម្រង់តែក្បាលប៉ុណ្ណោះ។ បន្ទាប់ពីកាំភ្លើងអស់គ្រាប់Pete កាន់កាំបិទក្នុងដៃចាក់សម្លាប់មនុស្សទាំងនោះភ្លាមៗ។

—————-+++————

ដំបងក្នុងដៃវៃទៅលើមនុស្សម្នាក់នោះមួយទំហឹងរហូតគេដើរថយក្រោយ ភ្លាមៗកាំបិទចុងស្រួចកាត់បំពុងករគេបាញ់ឈាមមកលើខ្ញុំស្ទើរតែបិទភ្នែកមិនទាន់។ មនុស្សម្នាក់នោះដួលមួយជំហូរខ្លួន លើផ្លូវប្រឡាក់ដោយឈាមក្រហម ខ្ញុំសម្លឹងទៅមនុស្សដែរកំពុងក្ដាប់កាំបិតក្នុងដៃមានឈាមហូរចេញពីចុងស្រួចជាបន្តបន្តាប់។ Pete ឈរស្ងៀមមានមាត់អីទាំងអស់មើលមកព្រមជាមួយកែវភ្នែកត្រជាក់ ដូចជាមនុស្ស2ផ្សេងគ្នាមិនមែនជាPete ដែរអង្គុយក្នុងឡានមុននេះអញ្ជឹងដើរសំដៅមកខ្ញុំជាមួយនឹងកាំបិទក្នុងដៃ រួចយកចុងអាវក្រៅខ្ញុំទៅជូតមុខកាំបិទដែរប្រឡាក់ឈាមចេញគេងើបមុខមុននឹងនិយាយ

" នៅទីនេះមានCCTV ប្រញាប់ឡើងឡានទៅ" គេនិយាយបណ្ដើរជូតកាំបិទបណ្ដើរខ្ញុំមើលចំកែវភ្នែករបស់គេ រួចpete ក៏ថើរចូរឡានបាត់។ ឃើញគេបែបនេះធ្វើអោយខ្ញុំកាន់តែមានអារម្មណ៍ថាPete អស្ចារ្យណាស់ ឈរដកដង្ហើមធំងើយមើលទៅCCTVដែរជាប់នឹងបង្គោលភ្លើងរួចសើចមុននឹងដើរចូរឡាន។

101dayWhere stories live. Discover now