Chapter 13 (18+)

633 61 4
                                        

Pete

រសៀល🍃

ឥឡូវនេះម៉ោង5ល្ងាចហើយ ខ្ញុំដើរបណ្ដើរមើលទៅមនុស្សជុំនៅខាងផ្ទះទើបប្រញាប់ចេញមកមើលពួកគេធ្វើអី។

" ចាប់ពីពេលនេះទៅ បើគ្មានការងារចាំបាច់ពេលយប់ដាច់ខាតកុំចូលក្នុងផ្ទះធំអោយសោះ,  ចៀសវាងកុំអោយមានគ្រោះថ្នាក់ ព្រោះចៅហ្វាយធំបើកប្រព័ន្ធការពារក្នុងផ្ទះឡើងវិញ, មកប្រាប់ប៉ុណ្ណឹងឯង" ឬដោយសារយប់មិញ បើពេលនោះខ្ញុំមិនប្រញាប់រត់ចេញពីបន្ទប់ទេច្បាស់ជាដឹងថានៅខាងក្រោយទូរអាវមានអីខុសប្លែក។ តែឥឡូវចង់ចូលក៏ពិបាកដែរ ផ្ទះធំយ៉ាងនេះនៅvegasម្នាក់ឯងចំណែកមនុស្សក្រោមបញ្ជាររបស់គេគឺស្នាក់នៅកន្លែងផ្សេង។

" Hey! ចៅហ្វាយឯងនៅឯងណា?" ដោយសារមិនទាន់ឃើញVegas នៅទីនេះទើបសួរBodyguard ដែលកំពុងជុំគ្នា

" ចៅហ្វាយនៅGym"

" okay..អរគុណ"

" បាទ!!" មនុស្សម្នាក់នោះឆ្លើយដោយអោនគោរពខ្ញុំតាមរបៀបដែលពួកគេធ្វើដាក់Vegas ឃើញបែបនេះខ្ញុំញញឹមរួចដើរចេញ។ 
មិននឹកស្មានអាចចាំផ្លូវដើរបានសោះ ដោយសារនៅទីនេះបន្ទប់ច្រើនផ្លូវក៏រញ៉េរញ៉ៃគួរសម មកដល់មុខបន្ទប់Gym ឃើញថាបិទទ្វា ខ្ញុំបើកទ្វាចូលតិចៗដើម្បីចូលមកក្នុង។  ខ្លួនមានរបួសមិនដេរហើយមកហាត់ប្រាណទៀតគេមិនឈឺមុខរបួសទេឬយ៉ាងម៊េច  ខ្ញុំឈរមើលពីជ្រុងម្ខាងនៃបន្ទប់សម្លឹងទៅមនុស្សដែលកំពុងលើកដំដែក។

" Ohhh..." ខ្ញុំបើកភ្នែកធំៗពេលឃើញVegas លើកដំដែកទាំងនោះតាមដែលមើលទៅមិនក្រោមពី230kgទេ ប៉ុន្តែគេលើកវាបានយ៉ាងងាយសាច់ស្មាទាំងសងខាងមើលទៅឡើងមាំ Vegas ប្រឹងលើករហូតឡើងសរសៃដៃច្បាស់ៗលើក្រភួនដៃ ភ្លាមៗគេងាកមករកខ្ញុំដែលកំពុងនៅទ្វាចូល។

" មករកអី?" លឺគេសួរបែបនេះខ្ញុំក៏ដើរចូលទៅក្នុងកាន់តែជ្រៅ

" ប៉ុន្មានគីឡូ?"

" 360kg!!"

"ហា៎...." ខ្ញុំកាន់តែភ្ញាក់ផ្អើលពេលលឺបែបនេះ

" អញអាចលើកបានទម្ងន់ដល់480kg, ចុះឯងចង់សាកលើកឬអត់?" 

" អួយ!!! មិនបាច់ទេ" ធម្មតាខ្ញុំអាចលើកបាន215kgដូច្នេះហើយមិនបាច់លើកល្អជាង

101dayWhere stories live. Discover now