Chater 17

458 53 6
                                    

Vegas

ខ្ញុំអង្គុយលើកៅអីទល់នឹងមនុស្សនៅចំពោះមុខ  ទាំងដកដង្ហើមធំនិងមើលទៅរូបថតសាកសពដែលបានថតទុករហូតមកមើលសារជាថ្មីម្ដងមួយសម្លឹកៗដាក់លើតុដើម្បីបង្ហាញម្ចាស់ដែលបានបញ្ជារវា។

" ឯងពេញចិត្តរូបមួយណា?"  វាមិនហ៊ានមើលទៅរូបថតដែលដាក់ទន្ទឹមគ្នា

" និយាយចំពោះបញ្ហាតូចតាចបែបនឹង អញមិនដែលរំលងឡើយ"

" Khun Gass !! ខ្ញុំមិនបានដឹងរឿងនេះពិតមែន! លោកជឿខ្ញុំទៅ"មនុស្សម្នាក់នោះនិយាយមកកាន់ខ្ញុំជាមួយទឹកមុខស្រឡាំងកាំងនិងតក់ស្លុតយ៉ាងខ្លាំងនៅពេលបានដឹងពីអ្វីដែលកូនចៅរបស់គេបានប្រព្រឹត្ត

" អញ្ជឹង...." មិនចាំយូរខ្ញុំមើលclip ដែលបានថតទុកយកមកបង្ហាញគេ

" Khun Gass... លោកក៏ដឹងខ្ញុំមិនដែលមានបំណងចង់រកស៊ីខ្សែរលើអ្នកណាទេ  កាន់តែមិនចង់មានសត្រូវថែមទៀត... រឿងទាំងនេះខ្ញុំមិនមែនជាអ្នកបញ្ជារទេ,  ខ្ញុំទទួលស្គាល់វាជាមនុស្សរបស់ខ្ញុំតែរឿងដែលកើតឡើង  ខ្ញុំមិនដឹងពិតមែនKhun Gassជឿខ្ញុំទៅ"  ខ្ញុំដៃអូសប្រមូលយករូបថតទាំងនោះមកវិញដោយមិននិយាយអីទាំងអស់ គេលុតជង្គង់ជាប់និងឥដ្ឋនិយាយទាំងបែកញើសថ្ងាស់មកកាន់ខ្ញុំ

" Okay!! កុំគិតថាឯងនឹងរួចខ្លួនអោយសោះ....  មនុស្សអោយតែជាប់ក្នុងបញ្ជីរយើងហើយ  ធ្វើខ្លួនអោយត្រង់បើឯងហ៊ានតែគេចខ្លួនបន្តិចនឹងងាប់ចោលកូននិងប្រពន្ធមិនខាន"

" អគុណKhun Gass!! អរគុណ" ខ្ញុំទាញក្រណាត់ចេញពីហោរប៉ៅអាវហុចអោយមនុស្សនៅចំពោះមុខជូតញើស រួចក៏ងើបចេញពីកន្លែងនោះដោយសាររឿងនេះវាប្រញាប់ពេកមនុស្សរបស់ខ្ញុំក៏មិនទាន់សើបដឹងរឿងពីក្រោយខ្នងច្បាស់ទើបមិនចង់សម្លាប់មនុស្សខុស។

        ————————+++++———————-

ម៉ោង10: 45នាទីយប់

" ចៅហ្វាយ.... នៅឃ្លាំងមានបញ្ហា" Nobរត់មកបើកទ្វាបន្ទប់ខ្ញុំមួយទំហឹង

" ថាម៊េច?  ហេតុអីមានរឿងបែបនេះ?" ខ្ញុំស្ទុះងើបពីកៅអីទាញអាវក្រៅមកពាក់រួចចេញពីកន្លែងធ្វើការភ្លាមៗ

101dayWhere stories live. Discover now