Chapter 16

391 50 2
                                    

Vegas

" ចៅហ្វាយ!!! រកឃើញទីតាំងវាហើយ... ត្រូវការអោយមនុស្សចាត់ការវាឥឡូវឬយ៉ាងម៊េច?" Ta និយាយ

" តាមមើលសកម្មភាពវាសិន... ឯងទៅប្រាប់Nob ពួកយើងនឹងចេញដំណើរបន្តិចទៀតនេះ" ខ្ញុំនិយាយរួចងើបចេញពីម៉ាស៊ីនហាត់ប្រាណយកកន្សែងជូតញើសរួចដើរចេញពីកន្លែងនោះមកបន្ទប់ដើម្បីលាងសម្អាតខ្លួន ខ្ញុំឈរមុខកញ្ជាក់ក្នុងកន្លែងផ្លាស់ខោអាវសម្លឹងទៅរបួសផ្នែកពោះរបស់ខ្លួន ធ្វើអោយនឹកឃើញទឹកមុខនិងសកម្មភាពស្ទាបអង្អែលរបស់peteកាលពីយប់មិញធ្វើអោយស្លឹកត្រចៀកឡើងក្ដៅភ្លាមៗ

" Hmmm...." ខ្ញុំដកដង្ហើមធំនឹងយកដៃរុញរបស់ដែលកំពុងងើបដើម្បីអោយវាសម្រាកទៅវិញ រួចយកសម្លៀកបំពាក់មកពាក់ហើយចេញមកក្រៅ ខ្ញុំមើលនៅនឹងកដៃឥឡូវនេះម៉ោង9ហើយPete នៅដេកមិនទាន់ភ្ញាក់ទៀត។ ឈរអោបដៃមើលទៅមនុស្សដែលកំពុងគេងលង់លក់ « your dick so big , I can't take more» ពាក្យសម្ដីរបស់គេបន្លឺក្នុងត្រចៀករបស់ខ្ញុំ ទឹកមុខដែលនិយាយទាំងជ្រួញជញ្ជើមជាប់គ្នាមើលទៅគេកាន់តែគួរអោយចាប់អារម្មណ៍ គិតរួចក៏ដើរចេញពីបន្ទប់មកក្រៅ។

" ឥឡូវវានៅឯណា?" ខ្ញុំសួរទៅកាន់Ta

" វានៅទីតាំងនេះចៅហ្វាយ..."

" អញ្ជឹងយើងទៅ..."

" តោះ..."

" ឯងតោះទៅណាដែរAh Ta.... នៅផ្ទះមើលPete" និយាយរួចងក់ក្បាលអោយNobពួកយើងចាប់ផ្ដើមដើរចេញសំដៅមកឡានដែលចតរង់ចាំរួចជាស្រេច។ ខ្ញុំអង្គុយក្នុងឡានទាំងគិតពីការងារដែលនៅថ្ងៃនេះ ចប់ការងាររួចត្រូវនាំpeteទៅស្ទូចត្រីព្រោះសន្យាជាមួយគេយូរថ្ងៃហើយ។ ប៉ុន្មានថ្ងៃនេះសង្កេតឃើញថាNobគេកាន់តែមានទឹកមុខមិនល្អពេលឃើញPete ក្នុងផ្ទះជាមួយគ្នា

" ឯងមានរឿងអីក៏និយាយមក" ខ្ញុំនិយាយទៅកាន់មនុស្សដែលអង្គុយនៅកៅអីមុខ

" គ្មានទេចៅហ្វាយ....!!!"

"បើគ្មានក៏ល្អហើយ....." ឡានបន្តបើកមួយសន្ទុះក៏មកដល់ទីតាំងដែលបានកំណត់ ពួកយើងចូលតាមទ្វាក្រោយដើម្បីទៅដល់បន្ទប់មនុស្សដែលខ្ញុំត្រូវចាត់ការ។ Nobនិងbodyguard ម្នាក់ទៀតយកដៃទាញទ្វាទាំងសងខាងដើម្បីអោយខ្ញុំចូលទៅខាងក្នុង បរុសដែលកំពុងអង្គុយកាន់កែវស្រានិងអោបមនុស្សស្រីក្នុងដៃមានអការះភ្ញាក់ផ្អើលរហូតធ្វើអោយស្រាហៀរប្រឡាក់និងអាវរបស់គេ។

101dayWhere stories live. Discover now