Vegas" ចៅហ្វាយ!! គិតចង់ធ្វើបែបនឹងពិតមែន?" Ta ដើរតាំងៗពីក្រោយខ្ញុំដែលកំពុងដើរសំដៅទៅបន្ទប់ផ្ទាល់ខ្លួន។
" ទុកវាធ្វើស្អី? ឆាប់ទៅបើកវាំងននទៅ!!" Taដើរទៅទាញវាំងននធ្វើអោយមានពន្លឺចាំងតាមកញ្ជក់ខ្ញុំទាញទ្វាបើកនឹងដើរទៅឈរនៅវេរ៉ង់ដាបន្ទប់សម្លឹងចុះទៅក្រោមមើលទៅPeteនិងមនុស្សក្រោមបញ្ជារកំពុងនាំគេមកអាងដែលនៅខាងក្រោយផ្ទះ។ ខ្ញុំទាញបារីមកជក់វាធ្វើអោយមានអារម្មណ៍ធូស្រាលភ្លាមៗ ពេលមានខ្យល់បកមកប៉ះផ្ទៃមុខរបស់ខ្ញុំ។
" ចៅហ្វាយ!! មិនគិតទុកគេសិនទេ ឬក៏យកអោយDr. kirak ពិនិត្យគេសិនក៏បាន!!! ពួកយើងឥឡូវមិនយកមនុស្សចូលGang ទៀតទេ... យ៉ាងណាចៅហ្វាយក៏បានសន្យាជាមួយAH Boyរួចហើយថាទុកជីវិតអោយគេ" ខ្ញុំស្ដាប់Taនិយាយបណ្ដើរមើលទៅpeteដែលកំពុងដើរទាញគូទខោរបស់គេបណ្ដើរ ត្រូវមុននេះគេបានសុំខោមួយទៀតដើម្បីពាក់។
" ប្រាប់អោយពួកគេចាប់វាឡើងមកវិញ" និយាយរួចក្រុមមនុស្សដែលនៅខាងក្រោមដែលខ្ញុំកំពុងមើលពីទីនេះទៅបានទាញPete ពីអាងក្រពើមកវិញ។ មើលទៅគេដូចគ្មានអារម្មណ៍ភ័យខ្លាចទេ ខ្ញុំចង់ឃើញទឹកមុខភិតភ័យរបស់គេតាមពិតទោះដាក់គេក្នុងអាងនោះមួយយប់មួយថ្ងៃក៏សត្វក្នុងអាងនោះមិនស៊ីដែរ ព្រោះBodyguard ទើបតែអោយចំណីពួកវា។ ប៉ុន្តែតាមអីដែលTAនិយាយក៏ត្រូវដែរ ដោយសារមួយរយះនេះក្នុងgangមានមនុស្សគួរអោយសង្ស័យច្រើនអញ្ចឹងហើយខ្ញុំមិនទទួលយកមនុស្សមកទៀតទេ កាន់តែមិនចង់ទុកPeteនៅក្នុងផ្ទះនេះ។
" ចៅហ្វាក៏បានមើលឯកសារពីប្រវិត្តគេដែរ!!! បើសិនពួកយើងទុកគេគម្រោងការពួកយើងអាចនឹងល្អជាងការគិត... ណាមួយDR.Kirakគាត់កំពុងត្រូវការមនុស្សដើម្បីពិសោធ"ខ្ញុំបានចេញពីបន្ទប់ធំទៅក្រោមវិញ មានរឿងជាច្រើនដែលត្រូវសួរនាំអាល្អិតនេះ។ នៅពេលខ្ញុំចុះមកដល់ក្រោមវិញក៏ដើរសំដៅទៅអាងនៅខាងក្រោយផ្ទះភ្លាមៗ ហេតុអី? ខ្ញុំភ្លេចគម្រោងដែលចំណាយលុយរាប់លាននិងចាំរយះពេលយូរ ទម្រាំមកដល់ថ្ងៃនេះ ក៏ល្អដែរ ខ្ញុំទិញគេមកអញ្ចឹងហើយបើគេងាប់ខ្ញុំច្បាស់ជាខាតលុយ តែបើគេមិនបានការនិងលក់ចេញដើម្បីកុំអោយខាត។

YOU ARE READING
101day
Historia CortaTitle: 101day Title:101day Top: Vegas កម្ពស់:195cm គីឡូ: 105kg អាយុ29ឆ្នាំ ចូរកាន់ការងារជាBig Bossនៅអាយុ14ឆ្នាំ Btt:Pete កម្ពស់:178cm គីឡូ: 63kg អាយុ26ឆ្នាំ ជា Investigator 101day ជាប្រភេទnovel បែបDirty Psycho killer សាច់រឿងអាចនឹងពិបាលយល់ពីតួរអង...