Chapter 19

350 49 7
                                    


Vegas

ម៉ោង10យប់

ខ្ញុំអង្គុយក្នុងឡានជាមួយនឹងbodyguard ផ្សេងទៀត ពួកយើង
បិទមុខដោយមួកនឹងទុកចន្លោះភ្នែកសម្រាប់មើល ជាមួយសម្ភារះផ្សេងទៀតកាំភ្លើង  គ្រាប់កាំភ្លើងសម្រាប់ស្រកួរកាំបិតនឹងស្ពាយឧបករណ៍ផ្សេងទៀតជាប់នឹងខ្លួន។  មនុស្សនៅក្នុងឡាននេះ10
នាក់រួមទាំងខ្ញុំអាវុធពួកយើងកាន់ជាប់ដៃ  ចំពោះគម្រង់ក្នុង
ការសម្រេចភារកិច្ចនេះពួកយើងមានរយះពេល10នាទីចាប់ពីពេលធ្វើសកម្មភាពបាញ់ប្រហារ ។

" យើងនឹងនិយាយម្ដងទៀត, ម៉ោង1:15នាទីទាំងមនុស្សនឹងលុយត្រូវតែចេញផុតពីផែរនោះ" ពួកគេងក់ក្បាលស្របតាមបញ្ជារ  មូលហេតុដែររើសយកម៉ោងនេះវាជាពេលដែរស្ងាត់ល្អ  និយាយចំពោះមនុស្សដែរឈរយាមមុខផែរពួកគេក៏មានសភាពងងុយគេងដែរ ជាឱកាសល្អសម្រាប់ពួកយើងមានសកម្មភាព។ មិនយូរប៉ុន្នានពួកយើងក៏មកដល់ទីតាំង  នឹងចូរតាមច្រកផ្សេងទៀតដោយដើរថ្នើរឈើរ បន្ទាប់មកខ្ញុំនឹងbodyguard បានចែកគ្នាជា3ក្រុមទៅតាមតំបន់ដែរបានកំណត់រួច។ ខ្ញុំនឹងNobបានឡើងមកលើដំបូកកុងតឺន័រដែរមានក្នុងផែរដាក់តម្រៀបចោលជាច្រើននឹងចាំមើលពីសកម្មភាព អ្នកយាមនៅទីនោះ។

[ ចៅហ្វាយ!!! ពួកយើងត្រូវបើកចេញទាំងទ្រងកុងតឺន័រនឹងត្រូវទេ] សម្លេងbodyguard ចេញពីកាស់ជាប់នឹងត្រចៀក

" ពួកឯងឃើញមុខសញ្ញាហើយ?"

[ បាទចៅហ្វាយ...  ពួកគេដាក់លុយក្នុងទ្រង់ដែរត្រៀមដឹកចេញ]

" អើ!!ស្ដាបពួកឯងបើកចេញទាំងឡាន  ហើយចុះទៅផ្លូវក្រោមដីនឹងមានឡានសម្រាប់ជ្រែរលុយចេញហើយ... បន្ទាប់មកធ្វើតាមផែនការដែរបានត្រៀមទុក"

[ បាទចៅហ្វាយ] ខ្ញុំទាញកែពង្រីកមើលពីចម្ងាយ

ម៉ោង1យប់

ខ្ញុំសម្លឹងមើលនាឡិការនឹងករដៃ ភ្លាមៗពួកយើងចាប់ផ្ដើមសកម្មភាពភាព  កាំភ្លើងកាន់ក្នុងដៃតម្រង់ក្បាលមនុស្សកំពុងឈរពីចម្ងាយ ដៃចង្អុលចាប់ផ្ដើមកេះកៃកាំភ្លើងមនុស្សម្នាក់នោះដួលទៅនឹងដី។ ខ្ញុំមិនចំណាយពេលយូរក្នុងប្រើកាំភ្លើងទេ មនុស្សឈរមិនដឹងខ្លួនដួលស្លាប់ម្ដងម្នាក់ៗក្នុងរយះពេល2នាទី ចំពេលBodyguard មួយក្រុមទៀតចូរតាមទ្វាខាងមុខនឹងបាន
សម្លាប់មនុស្សដែរយាមនៅទីនោះដើម្បីងាយស្រួលយកឡានចេញ។  ខ្ញុំនឹងNobបានបន្លាស់ទីទៅកន្លែងមួយទៀតនឹងមើលសភាពការនៅទីនេះ ឃើញថាគ្នាវាច្រើនណាស់  ខ្ញុំចាប់ផ្ដើមតម្រង់មុខកាំភ្លើងម្ដងទៀត ម្រាមដៃចង្អុលរៀបនឹងបាញ់ភ្លាមៗមនុស្សដួលទៅនឹងដីបណ្ដាលអោយ ក្រុមមនុស្សផ្សេងទៀតចាប់ផ្ថើមមានសកម្មភាពតរតាំង។ មុននេះខ្ញុំមិនទាន់បានបាញ់ទេ ប៉ុន្តែមានគ្រាប់កាំភ្លើងចេញពីតំបន់ផ្សេងសម្លាប់មនុស្សម្នាក់នោះ ខ្ញុំមើលតាមកែវពង្រីកមនុស្សចាប់ផ្ថើមដួលស្លាប់ម្ដងម្នាក់ៗ ។ បើមើលទៅជ្រុងដែរមានគ្រាប់កាំភ្លើងហោះចេញមក តាមកែវពង្រីកឃើញថាមានមនុស្សពាក់ឈុតខ្មៅបិទមុខដូចនឹងពួកយើងដែរ ប៉ុន្តែគេមិនបានបិទបាំងសក់ទេ  មនុស្សឈុតខ្មៅនោះបន្តកេះកៃកាំភ្លើងបាញ់ទៅលើក្រុមអ្នកយាមនៅខាងក្រោយមិនសំម្ចៃដៃ។

101dayWhere stories live. Discover now