ភាគ:៣ស្មានខ្ញុំចង់ជាន់🙄

334 27 1
                                    

« ហឹម...ហត់ដល់ហើយ »ជីមីនទម្លាក់ខ្លួនដេកលើស្មៅក្រោយយ៉ុនហ្គី ទាញដៃនាងរត់ចេញពីការិយាល័យនាយកសាលា។

« នេះផឹកទឹក..សិនទៅអូនមីន »

« អោយមក »នាងកញ្ឆក់ពីដៃរាងខ្ពស់ទាំងសម្លក់គេឥតព្រិចភ្នែក។

« ញុាំមួយៗទៅប្រយ័ត្នឈ្លក់ »

« ហ្អើយ....លោកឯងទាញដៃខ្ញុំរត់មកទីនេះធ្វើអី ?? ហត់ចង់ស្លាប់»បន្ទាប់ពីផឹកទឹកហើយនាងហាស្ដីឡើងហាក់គ្មានជីជាតិសោះទៅកាន់យ៉ុនហ្គី

« បងដឹងថាពេលនេះអូនគ្មានអារម្មណ៍រៀនទេទើបនាំទីនេះ»

« ហឹម..អគុណហើយចឹងតែខ្ញុំសុំទៅផ្ទះមុហើយ »

« មីន មីនអោយបងជូនទៅទេ??»

« មិនបាច់ទេ »

ក្រឡេកមកមើលថេហ្យុងឯណេះវិញនាងនឹងជុងហ្គុកត្រូវបានលោកយាយចនហៅទៅជួបទាំងតក់ក្រហល់។

« ជម្រាបសួរលោកយាយ »ថេហ្យុងដើរចូលផ្ទះក៏គួសមដាក់លោកយាយតែ លោកយាយចនហាក់មិនចង់មើលមុខនាងឡើយ។ឃើញដូច្នេះនាងក៏មិននិយាយអីក៏ដើរចូលទៅអង្គុយជិតជុងហ្គុក។

« លោកយាយហៅពួកខ្ញុំមកមានការអីដែរ »ជុងហ្គុក

« នេះក្រដាស ពួកឯងលែងលះទៅ »លោកយាយចនមិននិយាយច្រើនហុចក្រដាសលែងលះអោយពួកគេទាំងពីសុីញ្ញេ។

« លោកយាយនេះលោកយាយកំពុងធ្វើអីនឹង??»រាងក្រាស់ចាប់ផ្ដើមច្រលោតពេលលឺសំដីលោកយាយរបស់ខ្លួនហើយ។តែត្រូវថេហ្យុងចាប់ដៃជាប់អោយអង្គុយចុះវិញ។

« យើងមិនចង់ជាប់សាច់ឈាមជាមួយពួកម៉ាហ្វៀ ដូចជានាងទេថេហ្យុងក្រាដែលឡា »

« ពូជពង្សម៉ាហ្វៀដូចជានាងសន្ដានមិនខុសពីឪនាងទេ  ពួកយើងមិនដឹងថាគ្រួសារនាងលេងផ្លូវកាត់ដើរផ្លូវងងឹតអ្វីខ្លះឡើយ ថាមិនត្រូវគ្រួសារនាងអាចនាំភាពវិនាសដល់វង្សត្រកូលយើងផងក៏មិនដឹង »

« លោកយាយ!!!»ជុងហ្គុក

« លោកយាយជាទីគោរពចាស៎ លោកយាយដៀលពូជពង្សម៉ាហ្វៀខ្ញុំនៀកលោកមានដឹងទេថា រាល់ថ្ងៃគ្រួសារលោកយាយជិតក្ស័យធន់ទៅហើយកុំតែបាន ប៉ាខ្ញុំជួយទេម្ល៉េះក្រុមហ៊ុនដែលប៉ាក្មេកគ្រប់គ្រងនោះរលាយយូរហើយ(ជុងហ្គុកមានក្រុមហ៊ុនផ្សេងពីលោកប៉ាគេ)»

រឿងកំពូលភរិយា🔥Where stories live. Discover now