ភាគ:២៤លោកកុំបន្ទោសខ្ញុំអី! 🩸

174 22 2
                                    

« បងឈុន បងអត់មានកុហកខ្ញុំឯណាហី?? មើលទឹកមុខបងដូចជាផ្អើលៗយ៉ាងមិចទេស»ជីហ៊ូនរាងសង្ស័យដែលព្រោះនាយឈុននេះណាមិនដែលធ្វើអីលាក់លៀមបែបនេះនោះទេ។

« អត់..អត់មានទេបាទ »

« បើអស់កាអីហើយខ្ញុំសុំទៅវិញហើយព្រោះស្អុយខ្លួនណាស់ »

« ទៅចុះតែម៉ោង12បងត្រូវទៅយកមីនជុនពីអាពេទ្យផងណា »

« បាទអ្នកនាង »

« គាត់ប្លែកៗ បងគិតដូចអូនទេ??»

« អូនល្មមឈប់គិតហើយតិចលោតែទៅយកប្អូនមិនទាន់ទៅ »

« គេចុះម៉ោង3:00 ឯណោះនេះទើបម៉ោង7តើ »

« បងគ្រាន់ជួយរំលឹកតើ »

« មោះឈប់និយាយច្រើនទៅជូនអូនទៅ ប្រជុំតិចលោមិនទាន់ខកភ្ញៀវពិសេសទៅ »

« បាទអូនសម្លាញ់ សឺត »

« ប្រុសឆ្លៀតឱកាស អូននឹងសម្លាប់បងមិនខានទេ » នាងខ្នាញ់នឹងនាយ ជាខ្លាំងអត់មាត់ៗតែក៏រលៀមខ្លាំងណាស់ដែរ។

« តោះៗ អូនសម្លាញ់ » នាយកៀកកនាងទាំងសើចកខឹក។

« តើពួកយើងអាចសើចបែបនេះរហូតបានទេ បងពិតជាខ្លាចណាស់ ខ្លាចថានឹងបាត់អូនចេញពីបង »នាយដើរបណ្ដើគិតក្នុងចិត្តបណ្ដើរ ។

« ជុងអគុណបងណាស់ ដែលជួយអូន »

« អូនចូលឡានទៅ » ជុងហ្គុកបានមកទទួលនាងចេញពីគុកព្រោះថាភស្តុតាងមិនគ្រប់ទើបនាងមិនអាចជាប់គុកបាន។

« ចាស » នាងញញឹមតិចៗ

« ជុង ពេលណាយើងយកកូនទៅ?? » នាងពោលទៅអ្នកម្ខាងទៀត ព្រោះរយះពេល៥ឆ្នាំហើយនាយនៅមិនទាន់អោយនាងយកកូនទៀត។

« ក្នុងកាលះទេសះនេះអូនចង់យកកូន?? អូនធ្វើភ្លើឬភ្លើមែន មេរោគក៏មិនទានរសាប វាគ្រោះថ្នាក់ណាស់អូនដឹងទេ ?

« តែវាយូហើយអូនចង់បានកូន អូនឃើញប្ដីប្រពន្ធគេមានកូន អូនក៏ចង់បានដែ!!!»

« ឈប់និយាយទៅ »

« ជុង ពួកយើងយកកូនទៅ ណា!»

« ប្រាប់ថាអោយឈប់និយាយ!! »

រឿងកំពូលភរិយា🔥Where stories live. Discover now