ភាគ:១៥ក្ដីស្រលាញ់ខ្ញុំចំពោះលោកវាស្លាប់បាត់ហើយ!

319 33 2
                                    

បន្ទាប់ពីធ្វើទារណ្ឌកម្មថេហ្យុងហើយម៉ារីណាក៏ដើរចេញទៅតាមជុងហ្គុកទាំងសមចិត្ត វាជាថ្ងៃដែលនាងទន្ទឹងរង់ចាំយូរមកហើយនាងចង់ឃើញថេហ្យុងវេទនាបែបនេះយូរហើយ វាពិតជាសមចិត្តនាងណាស់

ក្រឡេកមកមើលថេហ្យុងឯណេះវិញដេកបង្ហូរទឹកភ្នែកទាំងឈាមជ្រាបចែញពេញជើង អារម្មណ៍ភ័យចាប់ផ្ដើមកើតមានឡើង នាងមិនដែលខ្លាចអ្វីឡើយកាលពីមុនតែពេលនេះនាងពិតជាខ្លាច ខ្លាចខ្លាំងណាស់ ខ្លាចកូននាងទៅចោលនាងម្នាក់ទៀត ព្រោះមនុស្សដែលនៅក្បែរនាងចាកចេញពីនាងម្ដងម្នាក់ហើយ។

« កូន..កូន.ហ្អឹកៗជួយកូនខ្ញុំផង ហឹកជុងហ្គុកជួយកូនយើងផង »នាងស្រែកដង្ហោយហៅឈ្មោះប្ដីអោយជួយតែគ្មានឃើញស្រមោលគេនោះទេ វាបានត្រឹមតែជាក្ដីស្រម៉ៃនាងប៉ុណ្ណោះ ។មិនយូរប៉ុន្មាននាងចាប់ផ្ដើមបិទភ្នែកលែងកម្រើក មិនដឹងថាស្លាប់ឬក៏រស់នោះទេ។

« តឹប ៗតឹបៗ » សម្លេងស្បែកជើងមនុស្សម្នាក់ដើរចូលមកកន្លែងថេហ្យុងរួចលើកបីនាងយកចេញទៅបាត់។

« ហាឡូ..យ៉ុនហ្គីថេហ្យុងទៅដល់ប៉ារីសឬនៅកុំភ្លេចប្រាប់នាងផងថាយើងមកដល់កូរ៉េហើយ»អុីបូ

« បងថេយ៍មកប៉ារីស មកពីកាល?»យ៉ុនហ្គីសួរទាំងឆ្ងល់ទៅកាន់អុីបូបើមកប៉ារីសមែនស្មាលនេះនាងមកដល់យូរហើយ។

« ក្រែងនាងខលអោយបង កក់ជើងហោះហើរអោយហ្អេ?»

« ទេគឺគាត់មិននៅទីនេះទេ អាចទេមានរឿងមិនល្អកើតឡើង បងបូបងនៅកូរ៉េមែនទេបងឆាប់ទៅរកបងស្រីនៅផ្ទះភ្លាមទៅ»

« អឺអឺយើងដឹងហើយ»

« ចាន់តោះឡើងឡានមក»

« បាទ »ជិះប្រហែល២៩នាទូពួកគេក៏មកដល់ផ្ទះថេហ្យុង ពួកគេដើរចូលក្នុងដោយប្លែកចិត្ត។

« ផ្ទះធំយ៉ាងនេះ ហេតុអីគ្មានមនុស្សសូម្បីតែម្នាក់»

« បងពេទ្យពួកគេស្លាប់អស់ហើយ »ស៊ាវចាន់និយាយទាំងតក់ស្លុត។

« ហេតុអីចាន់ដឹង? »

« ចាន់ប៉ះរបងនេះទៅធ្វើអោយចាន់ឃើញ »

« ភ្លាមអុីបូក៏ដឹងថាចាន់មានសមត្ថភាពអាចមើលដឹងអតីកាលដោយគ្រាន់តែប៉ះវត្ថុនោះ »

រឿងកំពូលភរិយា🔥Where stories live. Discover now