ភាគ:២០+២១ ចេញពីនាងទៅ!!

216 23 2
                                    

« ឌីហ្គេនស្មារបងលើតអីបានជាមានឈាមជោគបែបនេះ ?» នារីម្នាក់រត់មកត្រកង ឌីហ្គេនទាំងបារម្ភ។

« គឺនាងថេហ្យុងវា បាញ់បងតែត្រូវបញ្ឆិតតែប៉ុណ្ណោះ »

« ម៉ោះអូនលាងរបួសអោយ »

« អឹម »

« នាងពិតជាមិនងាយងាប់មែនណ៎ »នារីម្នាក់នោះស្ដីទាំងខឹង មិនដឹងថានាងគុំអ្វីដល់ថ្នាក់នឹងនោះទេ។

« បងក៏មិនដឹងថានាងនៅរស់ដែល តែម៉ារីណានាងប្រាប់បង កូនវាក៏នៅរស់ដែរ »

« ហ៊ឹស ជាកូនអាជុងហ្គុកមែនទេ?»

« កូននោះ ដូចជុងហ្គុកណាស់ប្រហែលជាកូនគេហើយ »

«  ចាំអូនសងសឹកវាអោយបងណា  ជុប»នាងលោទៅថើបមាត់ឌីហ្គេនបន្តិចរួចយកប្រអប់ថ្នាំទុក។

« ភូកាហ៍ បងស្រលាញ់អូន សឺត !!» នាយទាញនាងមកលើភ្លូវរួចក៏ថើបនាង។Phukaជាអ្នកណា?

« អូនក៏ស្រលាញ់បង »

#ពេលព្រឹក

« ជុន ជុន ក្រោកកូនភ្លឺហើយកុំទម្លាប់គេងសម្ពឹក បែបនឹងមិនល្អទេ »

« ម៉ាក់អូនឆុំ(សុំ) 5នាទីទៀត »

« អត់មានទេ ក្រោកភ្លាម នេះកូនមិនចង់ទៅលេងខាងក្រៅទេឬ?»

« ហាស៎ អូនទៅ ចាំតិចម៉ាមី អូនក្រោកហើយ»

« តោះ »មីនជុន

« ទៅណា ?»

« ទៅងូតទឹក នុះអីម៉ាមី »

« ចឹងលឿនណាស់លោកកូនឯងនេះ ហក៎ណេះកន្សែង ម៉ាក់ទៅយកសាប៊ូបន្តិច   »

«មើសក់ក្បាលអូនទន់ហ្អេម៉ាមី?»អាល្អិតសួរឡើងពេលរាងស្ដើងជូតសក់អោយ។

« ឆើស ទើបកក់សក់មិនអោយទន់យ៉ាងមិចលោកកូន »

« ម៉ាមី អាប៉ាមកអត់?»

« ប៉ាកូនថ្ងៃនេះរវល់ មិនបានជូនពួកយើងទៅក្រៅទេ »

« អូនឆោកស្ដាយណាស់ »

« សោកស្ដាយស្អី ហាសកូនជើងល្អ»នាងជ្រួញចិញ្ចើមចូលគ្នាមិនយល់ពីកូនពូជនេះទាល់តែសោះ។

« បើអាប៉ាអត់មក អូនច្បាស់ជាអត់បានញុាំការ៉េមទេ ចឹងអូនឆោកស្តាយណាស់ »អាល្អិតធ្វើមុខជូហួញ។

រឿងកំពូលភរិយា🔥Where stories live. Discover now