ភាគទី:១២បងទះអូន?

321 26 4
                                    

« ម៉ារ៉ា ខលប្រាប់ជុងទៅថាខ្ញុំគេងនៅក្រុមហ៊ុន »

« ចាស៎ »ម៉ារ៉ាក៏ធ្វើតាម ថេយ៍ប្រាប់ ចំណែកឯថេយ៍វិញ ដើរចូលបន្ទប់អូហ្វីសខ្លួនហួសចូលទៅបន្ទប់សម្ងាត់ក្រោយទូអង្គុយសម្លឹងទៅគ្រប់កាមេរ៉ាសុវត្ថិភាព  រាល់សកម្មភាពរាងក្រាស់ មានទាំងនៅក្នុងក្រុមហ៊ុន ក្នុង ឃ្លាំងស្រា នឹងផ្ទះសម្ងាត់ដែលនាយតែងតែនាំម៉ារីណាទៅដេកនៅទីនោះ ។

« បងបង្ខំខ្ញុំទេ!! »

« បងគិតថាបងឆ្លាតជាងអូនតែជាក់ស្ដែង បងល្ងង់ជាងអូនគិតទៅទៀតជុង បើកុំតែអូនមានកូនក្នុងពោះម្ល៉េះអូនមិននៅទ្រាំត្រែងនោះទេ អូនធ្លាប់ប្រាប់ហើយមិនចឹង »នាងអោនមើលរូបថតមង្គលការនាងជាមួយជុងហ្គុកនិយាយម្នាក់ឯងត្រជាក់ស្រេប គន្លងមកនាងបណ្ដោយពេកទេដឹង?

« ជុង..ម៉េចបានមកបាននាងនោះវាមិនថាអីទេហ្អេ?»ម៉ារីណា

« នាងមិននៅផ្ទះទេ ទើបបងមករកអូនបែបនេះ»

« ហ្អឹម..សឺត នឹកបងណាស់ ដឹងទេ រាល់យប់អូនរងារ ណាស់គ្មានបងក្បែរបែបនេះ យប់នេះបងគេងកំដរអូនបានទេ?»នាងពោលទាំងទឹកមុខកំសត់ មើលទៅគួរអោយអាណិត តែគិតថាទាក់ទាញចំណាប់អារម្មណ៍ច្រើនជាង។

« លោកឌីហ្គេន..ខលមកអូនថាពេលណាការងារពួកយើងរួចរាល់»

« បងកំពុងព្យាយាមហើយបងក៏មិនចង់បន្លាយពេលដែរ »

« ពេលនាងសម្រាលហើយពេលណាការងារពួកយើងក៏ចប់ដែរ ពេលនោះច្បាស់ណាស់ថាពួកយើងបាននៅជាមួយគ្នាជាក់ជាមិនខានទេ»

« អូនក៏សង្ឃឹមបែបនេះដែរ បងសម្លាញ់» អ្នកទាំងពីឈរអោបគ្នាមើលព្រះចន្ទនាពេលរាត្រីទាំងមានក្ដីសុខខុសប្លែកពីអ្នកដែលអង្គុយមើលតាមកាំមេរ៉ាសុវត្ថភាពស្រក់ទឹកភ្នែកហូដូចទឹកទន្លេ។

« យំច្រើនមិនល្អទេ!!»

« លោក..លោកមកទីនេះធ្វើអី?»

« ខ្ញុំជិះកាត់ឃើញក្រុមហ៊ុន មិនទាន់បិទទ្វាក៏ចូលមកមើលទៅ នេះនាងខូចចិត្តទៀតហើយឬ?»

« ខ្ញុំនៅតែធ្វើចិត្តមិនបានទាល់តែសោះ តើខ្ញុំល្ងង់ណាស់មែនទេ ដឹងថាគេបោកប្រាស់ហើយនៅតែ ត្រដរទៀត »

រឿងកំពូលភរិយា🔥Where stories live. Discover now