ភាគ៩:អ្ហា ឈាម!! 🩸

448 24 2
                                    

« ស៊ូអេ អូន អូន ស្ដាប់បងសិនបានទេ »លោកចនចាប់ដៃអ្នកស្រីចនជាប់ព្យាយាមបកស្រាយប៉ុន្តែរាល់ពាក្យសម្ដីគាត់ម្ដាយជីមីនលែងស្ដាប់ទាំងអស់។

« គ្មានអ្វីត្រូវនិយាយគ្នាទៀតទេនាំកូនសាហាយនឹងម្ដាយលោកចេញពីទីនេះទៅ ហើយចាប់ពីពេលនេះទៅទាំងភាគហ៊ុន នឹងអ្វីរបស់ខ្ញុំ ខ្ញុំនឹងយកមកវិញទាំងអស់ »

« អូន!! »

« ម៉ាក់ហា នេះធ្វើបាបលោកប៉ាពេកដឹង »ហាន់ណាចូលមកនិយាយកាត់ទាំងទឹកមុខគួអោយកម្សត់ ប៉ុន្តែវាមិនបានធ្វើអោយអ្នកស្រីចនជ្រួលជ្រាបជាមួយទេ។

« បិទមាត់នាងទៅហាន់ណា »

« អូនកុំមកថាអោយកូនបងអោយសោះណា!!»

« អឺ!!យើងចង់ថាវាយ៉ាងមិច រាល់ថ្ងៃខ្ញុំដូចជាស្លូតពេកទេដឹងលោកចន!!!  ដែលអោយលោកទៅបង្កើតបានកូនស្រីជាមួយមីចង្រៃនោះ»

« ម៉ាក់បានហើយ » ជុងហ្គុកចូលមកឃាត់តែត្រូវអ្នកស្រីលើកដៃជាសញ្ញាថាអោយនៅអោយស្ងៀម ទុកអោយគាត់ជម្រះបញ្ជីជាមួយនឹងប្ដីគាត់ម្ដង។

«  ខ្ញុំស្រលាញ់លោកណាស់ លោកចនទោះបីដឹងថា   លោកនៅតែទាក់ទងសង្សារចាស់លោកក៏ដោយក៏ខ្ញុំមិនមាត់មួយម៉ាត់   លោកប្រាប់ខ្ញុំថាហាន់ណាជាកូនមិត្តចាស់លោកនាងកំព្រា ប៉ាម៉ាក់ តែខ្ញុំមិននឹកស្មានថានាងជាកូនបង្កើតលោកនឹងសង្សារលោកនោះទេ  នេះបើកុំតែជីមីននិយាយខ្ញុំក៏មិនដឹង ហើយអោយពីនាក់ឪកូនឯងបោកយើងរហូតមក »

«  ក៏មកពីអ្នកស្រីដណ្ដើមប៉ាពីម៉ាក់ខ្ញុំធ្វើអី »ហាន់ណាលែងហៅអ្នកស្រីចនថាម៉ាក់ប្ដូមកជាអ្នកស្រីវិញ ព្រោះនាងក៏ខ្ជិលសម្ដែងទៀតដែរ។

« ដណ្ដើម???? ឪនាងឯងជាអ្នកមករកយើងមុន ហើយម្ដាយនាងក៏បែកពីលោកចនរួចហើយទើបយើងរៀបការជាមួយ តែមិននឹកស្មានថាពួកឯងនេះវាលួចសុីគ្នាបែបនឹងឡើយ »

« ផាច់!!!! »និយាយចប់លោកយាយចនក៏យាដៃទះម៉ាក់ជុងហ្គុកមួយដៃអ្វើអោយគាត់ងាកទៅម្ខាង។ថេហ្យុងអង្គុយអង្អែលក្បាលស្នូវីស សម្លឹងមើលទិដ្ឋភាពមួយនេះមិនដាក់ភ្នែក។

រឿងកំពូលភរិយា🔥Where stories live. Discover now