(គេមកហេីយ..ឯងទៅទទួលគេផង)លោកចនប្រាប់ហូស៊ុកតាមពិតរឿងប៉ុនហ្នឹងគាត់មិនចាំបាច់ពឹងហូស៊ុកនោះទេតែអាកូនជេីងល្អរបស់គាត់នាក់ទាមទារឲហូស៊ុកតែម្នាក់គាត់មកទទួលគេពីប្រលានយន្តហោះ។
<បាទ..>ហូស៊ុកដាក់ទូរស័ព្ទចុះហេីយក៏ទាញអាវក្រហ្សេយកមកកាន់រៀបចំចេញទៅទទួលជុងគុកដែលចុះពីប្រលានយន្តហោះ។
<អ្នកនាងលេខា...រៀបចំឯកសារហេីយយកទៅផ្ទះរបស់ខ្ញុំទៅចាំយប់នេះខ្ញុំឆែកមេីល តែពេលនេះខ្ញុំរវល់ហេីយ>
<ចាស..បានប្រធានផ្នែក>ពេលឮអ្នកនាងយេរីតបហេីយហូស៊ុកក៏ចុចបិទនឹងដេីរទៅចាំជុងគុក។
កាយតូចឈរដៃកាន់អាវក្រៅ ផ្ទៀងមេីលនាឡិការជារេីយៗព្រោះគេមកយូហេីយមិនឃេីញជុងគុកសោះ។
មិនប៉ុន្មាននាទីក្រោយរាងខ្ពស់ស្រលះដេីជះរាងសង្ហារពេញប្រលានជាមួយនឹងឈុតខ្មៅ វែនតា នឹងឈុតលឺខ្លួនគឺខ្មៅពេញដោយអំណាច ។<ក្មេងថ្ងៃមុនពេលនេះក៏ធំដឹងក្ដីមិនគួរឲជឿ!>កាយតូចមេីលទៅជុងគុកដែលកំពុងដេីរមកទាំងនិយាយតិចៗតែម្នាក់ឯង។មេីលចុះគេធំច្រេីនណាស់ស់។ ហូស៊ុកនឹងជុងគុកបានស្គាល់នឹងជិតស្នឹតខ្លាំង ព្រោះពួកគេនៅផ្ទះជាមួយគ្នាតាំងតែពីតូចអាយុ13ឆ្នាំក៏ត្រូវលោកចនបញ្ជូនទៅរៀនក្រៅប្រទេសបាត់និយាយទៅពួកគេខានជួបគ្នាយូហេីយមិនដឹងចិត្តម្នាក់ៗនៅដូចកាលពីក្មេងៗឬក៏អត់នោះទេ។ កាលពីក្មេងហូស៊ុកតាមចិត្តជុងគុកនឹងស្រលាញ់គេដូចជាប្អូនប្រុសខុសអីតែជុងគុកដែលគិតលេីហូស៊ុកលេីសពីបងប្រុស គេក៏ធ្លាប់និយាយដែលថា បេីគេធំជានឹងយកហូស៊ុកធ្វេីជាប្រពន្ធ ហូស៊ុកក៏មិនដែលយកពាក្យនោះមកគិតច្រេីនពេកដែលព្រោះគិតថាក្មេងនិយាយលែង។
<..ស្វាគមន៍>រាងតូចនិយាយស្វាគមន៍ទៅកាន់រាងក្រាស់នាមជាប្អូនដែលកំពុងតែឈរនៅចំពោះមុខរបស់គេ។ប៉ុន្តែមិនដឹងថានរណាបងនរណាប្អូនឲប្រាកដព្រោះនាក់ជាបងមាឌតូចល្អិតដូចមនុស្សស្រីឯអ្នកជាប្អូនមាឌធំហេីយខ្ពស់ទៀត។
<..>ជុងគុកមិននិយាយនឹងដេីរទៅជិតកាយតូច ខណ:នោះនាយក៏ទាញរាងតូចមកអោបជាប់នឹងទ្រូងអោបដូចជាហូស៊ុកជាប្អូននាយវិញចឹង។<..ជុងគុក!..>រាងតូចហាក់ភាំងបេីកភ្នែកធំដែលត្រូវរាងក្រាស់ជាប្អូនទាញទៅអោបយ៉ាងស្នឹតបែបនេះ មេីលមកមិនដូចបងប្អូនប្រុសអោបគ្នានោះទេអោបនេះដូចជាគូរស្នេហ៍ដែលបែកគ្នាយូហេីយអោបលួងលោមអីបែបនឹង។
<ខានជួបគ្នាយូរហេីយ!>ជុងគុកនិយាយតិចៗទេីបព្រមលែងគេពីការអោប គិតទៅ10ជាងមកនេះគេមិនដែលភ្លេចកាយតូចម្ដងណានោះទេ..ហូស៊ុកក៏ផ្លាស់ប្ដូរជុងគុកក៏ផ្លាស់ប្ដូរ ជុងគុកមេីលទៅចាស់ទុំសង្ហារខ្លាំងណាស់..បេីហូស៊ុកគេក៏កាន់តែស្អាតប្លែកឆ្ងាយមុនពេលជុងគុកចាកចេញឆ្ងាយ ទោះហូស៊ុកផ្លាស់ប្ដូរច្រេីនយ៉ាងណាក៏ជុងគុកនៅតែចំណាំមនុស្សដែលគេស្រលាញ់បានដដែលមិនថាច្រេីនឆ្នាំយ៉ាងណាក៏ដោយ។
YOU ARE READING
❗MA MINE ❗/KOOKHOPE/
Fanfictionការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...