EP32:do what you want!😓🔥

157 19 17
                                    

កន្លះម៉ោងក្រោយ
ជុងគុកនឹងគីជូនបានធ្វេីអាហារបានរួចរាល់ក៏បានរៀបចំដាក់លេីតុរួចរាល់ផងដែរ។

រាងក្រាស់ចេញពីផ្ទះបាយទាំងស្នាមញញឹនមករកមនុស្សជាទីស្រលាញ់នឹងប្អូនស្រីដែលកំពុងតែមេីលTVតែបែជាមិនឃេីញវត្តមានរបស់ហូស៊ុកទៅវិញ។

ទឹកមុខញញឹមមុននេះក៏ប្រែជាស្មេីរ ជុងគុកស្រងាកចិត្តពេលត្រឡប់មិនបានឃេីញរាងតូចនៅបន្ទប់ទទួលភ្ញៀវមេីលTVដូចដែលនិយាយ។

"បងប្រុស!"ជីអ៊ុនញញឹមទាំងមិនសមពេលងាកទៅឃេីញបងប្រុស នាងក៏បានដឹងដូចគ្នាថាហូស៊ុកបាត់ទៅណា។
"ឯណាហូស៊ុក?"ជុងគុកចូលមកសួរជីអ៊ុនទាំងទឹកមុខស្មេីរ លែងហៅរាងតូចស្មេីរតែម្ដងព្រោះភ្លេីងកំហឹងកំពុងតែឆេះទៀតហេីយ។

"គាត់ចេញទៅជួបបងជេយ៉ុនហេីយ!"ជីអ៊ុនប្រាប់ហេីយរងចាំមេីលប្រត្តិកម្មរបស់បងប្រុស តាមពិតទៅហូស៊ុកផ្ដាំរួចងេីយ ឲ្យប្រាប់ជុងគុកថាគេទៅក្រៅប៉ុន្តែជីអ៊ុនមិនព្រមប្រាប់ជុងគុកតាំងតែពីដំបូងដោយរងចាំរហូតជុងគុកធ្វេីរួចព្រោះនាងមិនចង់ឲ្យជុងគុកតាមហូស៊ុកទៅព្រោះនាងបានឃេីញសារដែលជេយ៉ុនផ្ញេីរមកឲ្យហូស៊ុកទៅក្រៅជាមួយផងដែរ។

ជុងគុកឮហេីយឈាមឡេីងច្រាល កំហឹងឡេីងមកដោយភាពហួងហែងនឹងប្រច័ណ្ឌ ទោះទឹកមុខស្មេីរមិនបានបង្ហាញអ្វីប៉ុន្តែស្លឹកត្រចៀករបស់ជុងគុកឡេីងក្រហមងាំងទៅហេីយ។

"បងប្រុសតោះ..ខ្ញុំឃ្លានយូហេីយរងចាំបងយូណាស់!"ជីអ៊ុនទៅអោបដៃរបស់បងប្រុសរំអុកនាំរាងក្រាស់ទៅញាំបាយជាមួយ។
"ញាំទៅបងមិនឃ្លានទេ!"ជុងគុកនៅរក្សាទឹកមុខស្មេីរ ខំរំងាប់អារម្មណ៍ដេីម្បីនិយាយជាមួយប្អូន
"អត់ទេអូនមិនចង់ញាំតែម្នាក់ឯងទេ!"ជីអ៊ុនក្រវីក្បាលរករឿងព្រោះខ្លាចថាបងប្រុសខ្លួនទៅតាមបងហូស៊ុកនឹងបងជេយ៉ុនរបស់នាង។

"គីជុន!..យូដាកំដរជីអ៊ុនញាំបាយផង!"
"អរ-ចាសចៅហ្វាយ!"យូដាដែលកំពុងតែនាំគ្នាសុីសូសរឿងជុងគុកក៏ស្រែកយល់ព្រមយ៉ាងលឿន ឯជីអ៊ុននាងក៏គ្មានហេតុផលដាក់បងប្រុសទៀតទេីបព្រមទៅញាំជាមួយនឹងគីជូននឹងយូដា។

❗MA MINE ❗/KOOKHOPE/ Where stories live. Discover now