ហូស៊ុកដែលសង្ងំនៅបន្ទប់ទឹកមុននេះក៏ចេញមកវិញចេញមកពីបន្ទប់ទឹកសំដៅមករកជេយ៉ុនដែលកំពុងតែអង្គុយនូវសាឡុងចាំខ្លួន។ ប៉ុន្តែមិនបានឃេីញវត្តមានរបស់ជុងគុកឡេីយ។ឯតុអាហារក៏មិនមានវត្តមានជុងគុក អាហារក៏ត្រូវរៀបចំទុកដាក់បានយ៉ាងល្អដោយជេយ៉ុន។"ជេយ៉ុន!..តេីជុងគុកគេទៅណាហេីយ?"ហូស៊ុកចូលមកជិតជេយ៉ុននឹងសួរនាំព្រោះមិនដឹងថាគេចូលទៅបន្ទប់ទឹកមិនប៉ុន្មាននាទីមានរឿងអីកេីតឡេីងខ្លះបានជាចេញមកវិញបាត់ជុងគុក។ គេមិនចង់គិតច្រេីនប៉ុន្តែស៊ុកស៊ុកដឹងចរឹករបស់ជុងគុកច្បាស់ណាស់ ប្រច័ណ្ឌហួងហែង គេមិនចង់ជឿថាក្មេងនេះព្រមអោយគេនៅជាមួយជេយ៉ុនតែពីរនាក់។
"ត្រឡប់ទៅវិញហេីយ!"ជេយ៉ុនញញឹមនឹងឈោងដៃទៅកាន់ដៃស្រឡូនអោយមកអង្គុយជិត។
"អរ!"ស៊ុកស៊ុកងក់ក្បាលញញឹមទាំងមិនសមដោយមិនបានចាប់អារម្មណ៍នឹងជេយ៉ុនដែលកំពុងតែសម្លឹងមេីលទឹកមុខរបស់ខ្លួនឡេីយ។
"អូនមានអីហ្ហេស?"ជេយ៉ុនមិនឈប់សម្លឹងមុខរបស់កាយតូចឡេីយ ព្រោះអាចមេីលដឹងពីទឹកមុខបារម្ភរបស់សង្សារេបស់ខ្លួនចំពោះប្អូនប្រុស។
ហូស៊ុកក្រវីក្បាល"អត់ទេ!..អូនគ្រាន់តែឆ្ងល់គេមានអីប្រញាប់ឬអត់ប៉ុណ្ណោះ!!"គេនៅតែបង្ហាញក្ដីបារម្ភដោយមិនបានបង្ហាញការយកចិត្តទុកដាក់ជាមួយនឹងជេយ៉ុនទាល់តែសោះ។ តេីនេះជាសញ្ញាអ្វី?..ហូស៊ុកកំពុងតែគិតអី? មនុស្សដែលគេស្រលាញ់គឺនៅទីនេះហេតុអីគិតច្រេីនពីអ្នកដ៏ទៃ?"ហូស៊ុក!.."សម្លេងស្រទន់សង្កត់ធ្ងន់ព្រោះចង់ទាញអារម្មណ៍របស់ហូស៊ុកអោយមករកគេវិញ។ គេមិនបានគិតច្រេីនប៉ុន្តែគេមានអារម្មណ៍មិនល្អទេពេលឃេីញកាយតូចបារម្ភពីជុងគុកខ្លាំងយ៉ាងនេះ ដោយគ្រាន់តែគេមិនបាននៅលាមុននឹងទៅ។
"បាទ!"ស៊ុកស៊ុកស្រាប់តែភ្ញាក់ខ្លួនពេលឮសម្លេងរបស់ជេយ៉ុនហាក់ប្ដូរអាល្អិតក៏ងាកមកទាំងធ្វេីខ្លួនមិនត្រូវ មានអារម្មណ៍ថាមានសម្ពាធណាស់ពេលជេយ៉ុនសម្លឹងនឹងហៅដោយសម្លេងទន់សង្កត់ធ្ងន់បែបនេះ។
"..បងសង្កេតឃេីញថាអូនមួយរយៈនេះអារម្មណ៍មិននៅក្នុងខ្លួនសោះ!..តេីមានបញ្ហាអ្វី?ឬមានអីចង់ប្រាប់បងឬអត់?"សំណួរចំៗរបស់ជេយ៉ុនកាន់តែធ្វេីអោយកាយតូចញញឹមមិនសមនឹងពិបាកក្នុងការបញ្ចេញ អាកប្បកិរិយា។
YOU ARE READING
❗MA MINE ❗/KOOKHOPE/
Fanfictionការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...