EP4:រត់គេច

275 30 5
                                    

"លោកពូខ្ញុំសុំទៅបន្ទប់ទឹកបន្តិច!"ឃេីញរាងក្រាស់កំពុងតែសម្លឹងនឹងសម្ដៅមករកបែបនេះស៊ុកស៊ុកក៏រកលេសសុំលោកចនទៅបន្ទប់ទឹកយ៉ាងលឿនព្រោះមិនចង់និយាយជាមួយរាងក្រាស់រឹតតែមិនចង់ឃេីញមុខ។

"ឯងគិតមកធ្វេីការថ្ងៃណា"លោកចនឃេីញជុងគុកដេីរមកគាត់ក៏បន្លឺសួរកូនប្រុសនេះឲគេឡេីងមកគ្រប់គ្រងហេីយមិនគិតចង់មកគ្រប់គ្រងទេអី?នេះចង់ឲមានអ្នកគ្រប់គ្រងតែឈ្មោះមែនទេ។

"ថ្ងៃណាក៏បានតែខ្ញុំចង់ឲបងហូស៊ុកជួយខ្ញុំ..ប៉ាឲគាត់មកជួយមេីលការងារខ្ញុំផង!"ជុងគុក

"លោកម្ចាស់..លោកគីមកំពុងតែរងចាំ!"មនុស្សជំនិតរបស់លោកចនមកប្រាប់ពីការរងចាំរបស់ដៃគូរសហការថ្មី ហេីយគេមានឈ្មោះថា ចាង ជុងហ៊ុនជាដៃស្ដាំរបស់លោកចន។

<រឿងនោះយេីងដឹងហេីយ..តែហូស៊ុកធ្វេីការមកយូហេីយគេក៏ត្រូវសម្រាកត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះ..ឯងកុំធ្វេីជាបន្ទុករបស់គេយូពេក"មានប្រសាសន៍ជាមួយលោកកូនចប់ស្រេចបាច់ហេីយគាត់ក៏ទៅតាមការផ្ដល់ដំណឹងរបស់ជុងហ៊ុនដែលដៃគូរសហការរបស់គាត់កំពុងរងចាំនោះ។

"....."ជុងគុកមិននិយាយហាក់ដូចជាមិនបានខ្វល់ជាមួយនឹងសម្ដីរបស់លោកចន គេបែជាមកញញឹមទៅផ្លូវដែលកាយតូចទៅមុននេះហេីយក៏ទៅតាមរាងតូចតែម្ដង។

ស៊ុកស៊ុកកំពុងឈរលាងដៃដូចជាភ្លឹកៗនឹកគិតដល់រឿងដែលជុងគុកនិយាយនឹងធ្វេីដាក់គេកាលពីយប់ គិតហេីយក៏តាំងមិនសប្បាយចិត្តចំពោះទង្វេីរបំពានទាំងនោះដែលជុងគុកធ្វេីដាក់ខ្លួន។

"..សួរស្ដី..>ជុងគុកចូលមកដល់និយាយសួរស្ដីទៅកាន់រាងតូចធ្វេីដូចជាគ្មានរឿងអីសោះចឹង មេីលទៅដូចធម្មតា..តែហូស៊ុកគេមិនពេញចិត្តនឹងចរឹករបស់ជុងគុកដែលខុសហេីយមិនចេះសុំទោសបែបនេះនោះទេ។

"ហេតុអីបងមេីលមុខខ្ញុំបែបនេះ?"រាងក្រាស់ទាញក្រដាសមកជូតដៃបណ្ដេីរខណ:កំពុងតែសួររាងតូចបណ្ដេីរ ឯទឹកមុខរបស់គេវាពិតជាធម្មតាខ្លំាងណាស់។

"តេីឯងពិតជាមិនចាំអីមែនទេ?"ស៊ុកស៊ុកសួរត្រង់ៗព្រោះចង់ឲជុងគុកសុំទោសហេីយនៅតែគិតថាទង្វេីររបស់ជុងគុកយប់មិញនេះ ដោយសារឥទ្ធិពលរបស់ស្រា ការនិយាយថាស្រលាញ់នឹងចាប់ថេីបយប់មិញគ្រាន់តែស្រាជាអ្នកធ្វេី ព្រោះគេមិនចង់មេីលមុខប្អូនមិនចំនោះទេ។

❗MA MINE ❗/KOOKHOPE/ Where stories live. Discover now