EP28: meeting

126 15 13
                                    

*ព្រលប់🌆

ជុងគុកនឹងហូស៊ុកបានមកសណ្ឋាគារលំដាប់ផ្កាយប្រាំដែលបានកក់ជាប្រភេទBarឯកជនដេីម្បីឯកជនភាពរបស់ខ្លួនផ្ទាល់។ ជាពិសេសគឺឯកជនភាពរបស់អារីនដែលនាងជាដារាណាមួយ មួយរយៈមុនទាំងពីរនាក់មានរឿងណាត់ជួបគ្នាផងទេីបមិនចង់អោយមានព័ត៌មានទៀត។

ជុងគុកកាន់ដៃតូចៗបណ្ដេីរចូលជណ្ដេីរប្រអប់ទោះជាកាយតូចមិនចង់ឲ្យគេកាន់ដៃក៏ជុងគុកមិនព្រមព្រលែងដៃរបស់មនុស្សមាឌតូចដែរ។

"ឯងកុំហួសហេតុពេកបានទេ!?"ស៊ុកស៊ុកងាកមកប្រាប់មនុស្សមាឌធំជាប្អូនទាំងមិនពេញចិត្ត ហាក់បីដូចជាទេីសទាល់យ៉ាងមិចក៏មិនដឹង។

ជុងគុកសម្លឹងទៅកាយតូចយ៉ាងត្រជាក់ល្ហឹម ខណៈកំពុងតែអោនមុខសង្ហារទៅយឺតៗ។ ឯកាយតូចក៏ថយៗរហូតខ្លួនទៅកៀកជាប់នឹងជញ្ជាំង គេចមុខមិនចង់ប្រឈមមុខជាមួយមនុស្សមាឌធំ។

"អ្ហា៎!.."សម្លេងឮចេញពីបំពងករបស់រាងតូចពេលជុងគុកចាប់ដៃទាំងគូរទៅអឹបនឹងជញ្ជាំងមិនឲ្យរេីនឹងរុញនាយបាន។

ជុងគុកញោចញញឹមចុងមាត់"..តេីហួសហេតុបែបណា?..ហឹម?..."ភ្នែកដែលមានតែសេចក្ដីប្រាថ្នាសម្លឹងទៅបបូមាត់តូចស្ដេីងមិនឈប់ខណៈដៃរបស់គេក៏ផ្ងេីយចង្ការរបស់កាយតូចឲ្យងេីយមកចំ។

"ជុងគុក!"កាយតូចហៅទាំងសម្លេងមិនស្រួលចិត្តនោះទេ គេពិតជាភ័យខ្លាំងណាស់ ភ័យខ្លាចថាទ្វានោះនឹងបេីកហេីយមានមនុស្សឃេីញពួកគេ។

ជុងគុកមិនខ្វល់នាយចាប់មុខតូចក្រសោបហេីយក៏ថេីបបូមាត់តូចតាមចិត្តដែលចង់បាន មិនយល់ប៉ុន្តែពេលបានថេីបបបូមាត់នេះម្ដងណាគេពិតជាចូលចិត្តណាស់ ទន់ ផ្អែម ចង់តែត្របាក់ទាំងមូលបេីសិនជាអាច។

បបូមាត់មានជំនាញខាំបឺតបបូមាត់តូចសឹងតែហូស៊ុកតបការថេីបមិនទាន់ ចង់ស្ទះខ្យល់ម្ដងៗព្រោះតែការថេីបរបស់ជុងគុកសឹងតែលេបត្របាក់គេទាំងមូលទៅហេីយ។

ហូស៊ុករេីតិចៗព្រោះតែថប់ដង្ហេីមអស់ខ្យល់ ប៉ុន្តែមិនខ្វល់ជុងគុកនៅតែបន្តថេីបបបូមាត់តូច សឹងតែលេបបបូមាត់នោះចូលទៅហេីយ។

❗MA MINE ❗/KOOKHOPE/ Where stories live. Discover now