EP2: Jealousy

367 33 17
                                    


កំពុងតែញញឹមដាក់គ្នាស្រាប់តែ Jaehyunដាក់ភ្នែកទៅឃេីញជុងគុកនាយក៏ងាក់មកមេីលមុខហូស៊ុកហាក់ឆ្ងល់ថាជុងគុកជាអ្នកណាហេតុអីមកនៅផ្ទះសង្សាររបស់ខ្លួនបែបនេះ។

<អរ..គេជុងគុកជាប្អូនរបស់អូនកូនប្រុសលោកពូចនដែលអូនប្រាប់បងនោះអី!គេទេីបតែមកកូរ៉េវិញ>ហូស៊ុកបកស្រាយខ្លាចថានាយជាសង្សារយល់ច្រឡំខ្លួនជាមួយជុងគុក។

<ហេីយជុងគុក នេះ ជេយ៉ុនជាសង្សាររបស់បង!>ហូស៊ុកណែនាំជេយ៉ុនឲជុងគុកបានស្គាល់ ទាំងមិនដឹងទេថាអាល្អិតចិត្តធំម្នាក់នោះកំពុងតែខឹង។

ជុងគុកឈរចងចិញ្ចេីមទាំងខឹងនៅពេលដែលដឹងថាម្នាក់ដែលស្នឹទ្ធស្នាលជាមួយនឹងមនុស្សដែលខ្លួនលួចស្រលាញ់នេះជាសង្សារនឹងគ្នា។

<សួរស្ដី.ខ្ញុំគឺJung Jaehyun!>ជេយ៉ុនញញឹមឈោងដៃចង់ចាប់ដៃដេីម្បីស្គាល់គ្នាតែនរណាទៅដឹងថាក្មេងជុងគុកនេះមិនចាប់ដៃជាមួយគេហេីយព្រមទាំងដេីរចូលទៅក្នុងបាត់។
<ណែ...អាល្អិតនេះ!..បងកុំប្រកាន់គេអីគេទៅរស់នៅក្រៅប្រទេសយូប្រហែលទម្លាប់>ហូស៊ុកចូលទៅអោបដៃសង្សារទាំងញញឹមមិនស្រស់
<មិនអីទេបងយល់>ជេយ៉ុន
<តោះចូលទៅខាងក្នុងទៅ>ពួកគេចូលមកខាងក្នុងឃេីញជុងគុកអង្គុយនៅសាឡុងធ្វេីប្រងេីយ

ជុងគុកក្នុងចិត្តនេះណាសែនខឹងពេលដឹងថាហូស៊ុកជារបស់នាក់ផ្សេង ថែមទាំងខឹងពេលហូស៊ុកមិនចង់ស្នឹទ្ធស្នាលជាមួយគេដូចកាលពីក្មេងដោយសារគេមានមនុស្សសំខាន់។

<អង្គុយសិនទៅចាំអូនទៅយកទឹកក្រូចឲបង>ហូស៊ុកញញឹមស្រស់ដាក់នាយជាសង្សារហេីយក៏ទៅផ្ទះបាយ

<ធំហេីយហេតុអីនៅតែមកធ្វេីជាបន្ទុករបស់អ្នកដទៃ>ជេយ៉ុនសួរទៅជុងគុក
<មិនទាក់ទងនឹងលោកទេ!>ជុងគុកបកទៅវិញទាំងសម្លឹងទៅនាយដូចចង់សុីសាច់ហុតឈាមរបស់គេយ៉ាងចឹង។
<ទាក់ទងព្រោះឯងរំខានសង្សាររបស់យេីង!>ជេយ៉ុន

<តែគាត់ជាបងរបស់ខ្ញុំ..>ជុងគុក
<តែពេលនេះគេមកនៅផ្សេងហេីយ..ហេីយឯងក៏មិនមែនមិនមានផ្ទះហេតុអីមិនទៅផ្ទះ!>ជេយ៉ុន
<មិនចង់ទៅមានបញ្ហាទេ?>ជុងគុកញញឹមជុងមាត់ឌឺឲជេយ៉ុនរហូត

❗MA MINE ❗/KOOKHOPE/ Where stories live. Discover now