EP23: ask for Challenge!

166 20 9
                                    

ល្ងាច

ជុងគុកកំពុងតែអង្គុយនៅក្នុងឡានទាំងទឹកមុខញញឹមតាំងពីយប់ថ្ងៃនោះព្រោះតែពាក្យសម្ដីរបស់ហូស៊ុកដែលថាគេជារបស់នាយ។

"ការប្ដឹងអាម្នាក់នោះយ៉ាងមិចហេីយ?"នៅសុខៗនាយក៏សួររឿង ប្ដឹងទៅអ្នកផ្សព្វផ្សាយព័ត៌មានរបស់គេនឹងអារីន។
"បាទ ចៅហ្វាយយេីងឈ្នះហេីយ!មេធាវីរបស់យេីងនឹងរកភស្តុតាងបន្ថែមដេីម្បីប្ដឹងម្នាក់នោះដាក់គុកកាន់តែធ្ងន់"កាងជូន

"ហឹស!..ល្អ!..ប៉ុន្តែយូដា!"
"ចាសចៅហ្វាយ!?"
"នាង មានបានទិញផ្លែឈើស្រស់មកឬអត់!"
"ចាស គឺនៅក្រោយឡាន!"យូដា

ជិះមិនប៉ុន្មាននាទីផងឡានរបស់ជុងគុកដែលមានកាងជូនអ្នកបញ្ជាចង្កូតឡានក៏បានមកដល់ផ្ទះរបស់ហូស៊ុកប៉ុន្តែក៏បានឃេីញឡានមួយទៀតដែលចតខាងក្នុងដែលដឹងច្បាស់ថាជាឡានរបស់ជេយ៉ុង!

"អាចង្រៃនោះមករកស្អី!"ជុងគុកស្ទុះបេីកទ្វាចុះទាំងដែលឡានមិនទាន់នឹងឈប់ស្រួលបួលផង។
"ឆាប់តាមទៅ"កាងជូន
"ស្លាប់ហេីយ!..រទេះភ្លើងបុកគ្នាហេីយ!"យូដានឹងកាងជូនប្រញាប់ដោះខ្សែក្រវ៉ាត់ដេីម្បីទៅតាមជុងគុកដែលកំពុងតែបោះពួយទៅរកទ្វាផ្ទះ។

ក្នុងផ្ទះ

"ហូស៊ុកដែលនៅក្នុងអាវកក្អមពណ៌សរកំពុងតែអង្គុយជិតជេយ៉ុនដែលជាសង្សារដោយទឹកមុខមិនសូវស្រស់ ញញឹមក៏ញញឹមមិនសម។

"ចាំបាច់ពិបាកមករកអូនដល់ផ្ទះធ្វេីអី?..រំខានបងហេីយ"ហូស៊ុក
"នៅក្បែរអូននិយាយថារំខាន?..មិនសមទេ!!..ឬក៏បងមករំខានអូន?"ជេយ៉ុនសួរបកទាំងញញឹមមិនសមតែក៏យល់ថាហូស៊ុកប្លែកពីមួយថ្ងៃទៅមួយថ្ងៃតាំងពីជុងគុកត្រឡប់មកពីស្រុកក្រៅ។

"អ-អត់ទេជេយ៉ុន!"ហូស៊ុក
"ប្រាកដហេីយ!ដឹងខ្លួនដែរហ្ហេស?"ជុងគុកស្រែកមកពីចំហៀងឈរជាមួយទឹកមុខមាំស្រែកចេញមក។ ហូស៊ុកគ្រាន់តែឃេីញភ្លាមគែភ័យរកធ្វេីអីហាអីមិនត្រូវ។
"ឯងចង់មានន័យថាម៉េច?"ជេយ៉ុនក្រោកឈរឡេីងសម្លឹងទៅជុងគុកមិនឱ្យចាញ់គ្នា។ ហីយ៉ាក្មេងនេះទៀតហេីយហេតុអីគេមកតែងតែឃេីញក្មេងរឹកធំម្នាក់នេះ?..ទេីបតែមកឬអាក្មេងនេះរស់នៅជាមួយសង្សាររបស់គេ?

❗MA MINE ❗/KOOKHOPE/ Where stories live. Discover now