EP22:បែកធ្លាយ

194 19 11
                                    

ហូស៊ុកបានត្រឹមគិតក្នុងចិត្តឯរឿងជុងគុកដឹងមិនដឹងគេមិនដឹងនោះទេ ក៏សង្ឃឹមថាជុងគុកមិនសង្ស័យជាមួយនឹងដបថ្នាំផងចោះ។

ផ្ទះបាយ

ជុងគុកចុះមកដាំបបរដោយសប្បាយរីករាយចិត្តណាស់ប៉ុន្តែក៏បានគិតដល់ហូស៊ុកផងដែរ ប៉ុន្តែមិនបានគិតដល់ប្រអប់ដបថ្នាំនោះទេ វាមានន័យថាគេមិនបានសង្ស័យឬចាប់អារម្មណ៍ជាមួយនឹងថ្នាំនោះឡេីយ។ គឺជុងគុកដឹងត្រឹមថាក្នុងដបនោះជាថ្នាំបង្ការគ្រុនក្ដៅ។

"ហឹម..ល្មមញាំបានហេីយ"ជុងគុកភ្លក់ពេលដឹងថាវាឆ្ងាញ់ត្រូវមាត់ហេីយក៏ដោះអៀមដែលមាននៅលេីខ្លួននឹងរៀបចំដាក់ថាស់ត្រៀមលេីកទៅខាងលេីដែលមានហូស៊ុកកំពុងតែគេង។

ជុងគុកហាក់ស្បាយចិត្តខ្លាំងណាស់នៅលេីផ្ទៃមុខមានស្នាមញញឹមជាប់រហូតទៅដល់បន្ទប់គេង។ មេីលក៏ដឹងថាសប្បាយចិត្តនឹងរស់នៅជីវិតជាមួយនឹងហូស៊ុកប៉ុណ្ណាដែរ។

ជុងគុកញញឹមទាំងដេីរសម្លឹងទៅកាយតូចដែលគេងលង់លក់ទាំងអស់កម្លាំង។ រាងក្រាស់បោះជំហានវែងៗចូលមកក្បែរគ្រែនឹងដាក់ខ្លួនអង្គុយថ្នមៗនៅលេីពូក។

"ស្អាតណាស់!"កែវភ្នែកសម្លឹងទៅមុខរលោងស្អាតមិនដាក់ទោះជាមិនមានតុបតែងក៏មេីលទៅស្អាត។ ប៉ុន្តែភ្លាមៗក៏ញញឹមលែងសមព្រោះតែខ្វល់ចិត្តទោះជាពេលនេះហូស៊ុកនៅក្នុងដៃរបស់ខ្លួន ហូស៊ុកមិនទៅណាតែដារាបណាកាយតូចនៅមានទំនាក់ទំនងជាមួយជេយ៉ុនគេនៅតែមិនស្ងប់ចិត្ត រឿងម្យ៉ាងដែលធ្វេីឱ្យគេស្ងប់ចិត្តបានគឺកូន គេធ្វេីឱ្យហូស៊ុកមានកូនបានគេនឹងបានហូស៊ុកដោយមិនភ័យខ្លាច។

"សុំទោសបេីខ្ញុំអត្មានិយមដាក់បង!..ប៉ុន្តែខ្ញុំពិតជាស្រលាញ់បងក៏មិនអាចបាត់បង់បងដែរ!"ខណះកំពុងតែនិយាយពាក្យទាំងនេះទឹកថ្លាៗចេញពីភ្នែកមាំរបស់ជុងគុកទាំងមិនបានព្រាង។ គេពន្យល់មិនបានទេថាគេស្រលាញ់ហូស៊ុកកម្រឹតណាគ្រាន់តែដឹងថាមិនអាចបាត់បង់បាន។ ក៏ធ្វេីចិត្តមិនបានបេីបាត់បង់។

ស្នេហាវាធ្វេីឱ្យមនុស្សខ្វាក់ភ្នែកនឹងអត្មានិយម!

ជុងគុកអោនទៅថេីបបូមាត់តូចៗមួយដង្ហេីមហេីយក៏រៀបចំខ្លួនដោយដេីម្បីត្រៀមចេញទៅធ្វេីការតាមការណាត់ជាមួយគីជូន។

❗MA MINE ❗/KOOKHOPE/ Where stories live. Discover now