ក្រោយគ្រប់យ៉ាងរួចរាល់ជិងគុកអង្គុយដាក់លេបអាវមុននឹងងាកទៅមេីលងាយតូចដែលកំពុងតែងេីបអង្គុយទាំងពិបាកខណៈដែលនៅលេីខ្លួនមានតែអាចឈរដែលមានសភាពរញ៉េរញ៉ៃ។"គោរពតាមពាក្យសម្ដីរបស់ឯងផង!"ហូស៊ុកនិយាយមកពីក្រោយទាំងសម្លេងខ្សាវៗប្រាប់ឲ្យជុងគុកធ្វេីតាមអ្វីដែលបាននិយាយ ថានឹងមិនទម្លាក់រឿងដែលកំពុងតែកេីតទៅលេីជេយ៉ុន។
"គ្មានបញ្ហាទេ! គិតតែអូនខ្លួនឯងទៅ! កុំឲ្យបងខកចិត្តម្ដងទៀត! ម្ដងនេះទោះខ្លួនអូនទាំងមូលក៏ជួយគេមិនបានដែរ"និយាយចប់រាងក្រាស់ក៏ផ្ងេីយចង្ការរបស់រាងតូច ថេីបក្រញិចបបូមាត់នោះមួយដង្ហេីយហេីយក៏ចាកចេញទាំងញញឹម ដោយទុកឲ្យកាយតូចនៅក្នុងការិយាល័យរបស់នាយតែម្នាក់ឯង។ និយាយទៅសម្រាប់ជុងគុករឿងដែលគេបានបង្កេីតនាយមានដំណោះស្រាយរួចហេីយ ប៉ុន្តែសម្រាប់ហូស៊ុកវិញវាមិនដូចគ្នាទេ រឿងដែលខ្លួនមិនដែលគិតថានឹងធ្វេីឬនិយាយវាចេញមកចំពោះមុខមនុស្សជាទីស្រលាញ់ ប៉ុន្តែត្រូវធ្វេីវាទាំងបង្ខំ ទាំងមិនមែនជាជម្រេីសរបស់គេ។
ក្រាក
ជុងគុកបេីកទ្វាចេញមកទាំងញញឹមចុងមាត់សប្បាយចិត្តពេលបានដូចចិត្តប៉ុន្តែក៏ត្រូវបញ្ឈប់ជំហានពេលឃេីញ ជេយ៉ុនកំពុងតែឈរនៅចំពោះមុខ។
ជុងគុកក្រឡេកមេីលទៅទ្វាបន្តិចដោយសារតែក្នុងការិយាល័យរបស់នាយមានហូស៊ុកកំពុងតែនៅទេីបធ្វេីឲ្យប្រាកដថាទ្វាបានបិទជិត។
"ហឹស!.ជុង ជេយ៉ុន!"ជុងគុកញញឹមហៅឈ្មោះរបស់ជេយ៉ុនមួយៗច្បាស់ហាក់ដូចជាកំពុងតែចង់ឲ្យរាងតូចដែលនៅខាងក្នុងបានឮ។
ហូស៊ុកដែលនៅខាងក្នុងអាក្រាតល្វែងក្រោមលេីខ្លួនរញ៉េរញ៉ៃភ័យជាខ្លាំងពេលឮឈ្មោះរបស់ជេយ៉ុននៅមុខទ្វាបែបនេះ។
"មកនៅទីនេះ?..តេីរឿងនៅផ្នែករបស់លោកជារឿងតូចណាស់មែនទេ?"ជុងគុកញញឹមឌឺធ្វេីសួរសកសៀតទាំងដែលដឹងហេីយថាមិនមែនជាជេយ៉ុន។"អគ្គនាយក លោកទំនេទេ?"ជេយ៉ុនមានទឹកមុខស្មេីរសម្លឹងទៅទ្វាមុននឹងសម្លឹងមេីលសភាពរបស់ជុងគុកពីលេីដល់ក្រោមទេីបសួរសំណួរ ដូចជាមានអ្វីចង់និយាយជាមួយជុងគុក។
YOU ARE READING
❗MA MINE ❗/KOOKHOPE/
Fanficការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...