ភូមិគ្រឹះចន
ជុងគុកចុះពីលេីឡានហេីយក៏បន្តទៅខាងក្នុងផ្ទះ។ រាងក្រាស់ខ្ពស់ស្រឡះបោះជំហានចូលទៅខាងក្នុងដោយទឹកមុខមាំស្មេីរ។ ប៉ុន្តែក៏ប្រែជាញញឹមបន្ទាប់ពីឮសម្លេងរបស់ជីអ៊ុន។
"បងប្រុស!"នាងតូចច្រម៉ក់រត់មករកបងប្រុសជាមួយស្នាមញញឹម ដ្បិតអីបងប្រុសត្រឡប់ពីក្រៅប្រទេសប៉ុន្តែមិនសូវបានជួបបងប្រុសនោះទេដោយសារម្នាក់រៀនម្នាក់ធ្វេីការអីដែលជាបញ្ហាគឺជុងគុកមិនដេកផ្ទះ។
"នាងច្រម៉ក់!"ជុងគុកញញឹមទទួលប្អូនដៃដប់មកអោប ដឹងថាប្អូននឹកប៉ុន្តែរវល់ង៉ុបង៉ុលនឹងប្រពន្ធតាមឃាំង តាមមេីលម្ដេចនឹងមានពេលមករកប្អូន។
"ហេតុអីបងមិនចង់មកផ្ទះ..មកផ្ទះជាងបីខែហេីយមានសួរខ្លួនឯងឬអត់ថាមកជួបអូនបានប៉ុន្មានដងហេីយ?"ជីអ៊ុនបង្ហាញទឹកមុខតូចចិត្តដែលបងប្រុសមិនខ្វល់ខ្វាយជាមួយនាង។
"បងសុំទោស ប៉ុន្ដែបងនឹងឧក្សារមករកនឹងនាំដេីរលេងល្អទេ?"ជុងគុកនិយាយទាំងអង្អែលក្បាលប្អូន ក្ដីស្រលាញ់ចំពោះប្អូនក៏មានលេីសលប់មិនអាចនិយាយបាន។
"សន្យាទេ?..បេីបងរវល់ណាស់កុំសន្យាអីនាំតែខ្ញុំសប្បាយចិត្ត!"នាងនិយាយហេីយក៏បែខ្នងហាក់តូចចិត្តណាស់អញ្ចឹង។
"បងនាំទៅលេងបងហូស៊ុក ទៅទេ!?"ជីអ៊ុនដែលបែខ្នងដេីរចេញមុននេះក៏បែមកភ្លាមៗជាមួយទឹកមុខដែលញញឹមយ៉ាងស្រស់ខុសពីមុននេះ។
"ចាសបងប្រុស! តោះៗលោកប៉ានឹងមិត្តភក្តិរបស់គាត់ចាំបងយូហេីយ!"នាងតូចអោបដៃបងប្រុសចូលទៅជាមួយទាំងរីករាយ ហេីយទេីបតែមកនិយាយថាលោកប៉ាកំពុងចាំថែមទាំងមានភ្ញៀវទៀតផង។
"អ្នកណា?"ជុងគុកទ្ចជំហាននឹងសួរទៅកាន់ជីអ៊ុន
"មិនដឹងទេ!..ជីមិនស្គាល់ទេ!ប៉ុន្តែក៏មានមនុស្សស្រីដែរ! ប្រហែលចាប់គូរឲ្យបងទេដឹង!"ជីអ៊ុននិយាយចោលឯជុងគុកឮបែបនេះហេីយក៏នាំប្អូនស្រីចូលទៅភ្លាមៗ ព្រោះដឹងថាលោកចនចាំយូហេីយ។រាងក្រាស់នឹងប្អូនស្រីចូលទៅដល់ ឃេីញលោកចននឹងមនុស្សចាស់វ័យស្របាលនឹងគាត់ថែមទាំងក្មេងស្រីដែលអាចស្មានបានថាជាកូនស្រីរបស់បុរសម្នាក់នោះ។ តាមមេីលដល់មុខមាត់អាយុក៏ស្របាលនឹងគេដែរ។
YOU ARE READING
❗MA MINE ❗/KOOKHOPE/
Fanficការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...