EP14: My love and Hate!

276 25 4
                                    

"ស្អីហ្នឹង?"ជុងគុកតាមសម្លឹងទាំងញញឹមលែងសមព្រោះបានឃេីញឯកសារជាច្រេីននៅលេីតុកំពុងតែរងចាំឲគេមេីល
"ការងារ!ក្រែងចង់ធ្វេីណាស់មិនអញ្ចឹង?.."ហូស៊ុកសួរឌឺដងសូកសៀតឲនេះខំទៅប្រមូលមកដេីម្បីឲជុងគុកធ្វេីព្រោះក្មេងនេះចរឹកអាក្រក់ណាស់ទទូចចង់ឲគេមកមេីលការងាររហូត។
ជុងគុកសេីចហួសចិត្ត"ចង់ធ្វេីបាបខ្ញុំហ្ហេស?"ភ្នែកមេីលឯកសារទាំងអន់ចង់ព្រោះគេមុនបានចង់ធ្វេីការអីណាស់ណាទេគឺចង់នៅក្បែរកាយតូចជាង។

ហូស៊ុកញញឹមយ៉ាងផ្អែម"ឆាប់ចាប់ផ្ដេីមទៅ!"រុញឯកសារទាំងអស់ឲជុងគុកដែលកំពុងតែក្ដៅមុខដាក់ខ្លួន
"បាន!..ងាយៗ!"ជុងគុកញញឹមមិនព្រមចុះញមជាមួយនឹងកិច្ចការកំប៉ិកកំប៉ុកដែលកាយតូចខំប្រមូលមកឲ។

"លោកពូនឹងសប្បាយចិត្តបេីបានឃេីញឯងខិតខំបែបនេះ!"ហូស៊ុកញញឹមឌឺហេីយក៏ទៅអង្គុយនៅសាឡុងមេីលឯកសារខ្លះៗរបស់ខ្លួនដែលបានយកមកតាម។

"មានអ្វីអាចហៅខ្ញុំបាន!"គីជូនក៏ចេញពីការិយាល័យទៅធ្វេីការខាងក្រៅជាមួយនឹងយូដាដែលឈរធ្មឹងៗមិនដឹងថាត្រូវធ្វេីអី។
"ហឹស'ជុងគុកញញឹមមកំហូចសម្លឹងទៅកាយតូចដែលកំពុងអង្គុយធ្វេីការនៅសាឡុងដោយមិនចាប់អារម្មណ៍នឹងខ្លួន
"ហូស៊ុក!..ខ្ញុំមានកន្លែងចង់សួរបង!"ហូស៊ុកដែលកំពុងតែឆ្ងោកធ្វេីការក៏ដកដង្ហេីមធំហេីយក៏បិទឯកសាររបស់ខ្លួនមុននឹងដេីរមករកជុងគុក។

"កន្លែងណា?"កាយតូចចូលមកក៏ចាប់ផ្ដេីមចង់សួរតែវាមិនមែនបែបនោះព្រោះជុងគុកគ្រាន់តែចង់ឲកាយតូចមកក្បែរក៏ធ្វេីល្បិចជាសួរ។
"ត្រង់នេះ!.ផ្នែកលក់...ខ្ញុំយល់ថាទំនិញលេីទីផ្សារឡេីងចុះមិនទៀង..ហេតុអីយេីងមិនបញ្ចុះតម្លៃដូចដៃគូរប្រជែង?"
"វាងាយស្រួលណាស់សួរធ្វេីអី?"ហេតុអីសួរអ្វីដែលវាងាយបែបនេះ

"ហេតុអីខ្ញុំសួរមិនបាន?ក្រែងថ្ងៃនេះបងមកមេីលការងារនឹងជួយខ្ញុំមែនទេ?"ក្មេងនេះតែនិយាយមិនដែលថាមួយម៉ាត់ណាបានធ្លាក់ដល់ដីនោះទេ ពូកែខាងឌឺដេញជេីងណាស់។

ហូស៊ុសម្លក់"អតិថិជនគ្រប់គ្នាផ្ដោតលេីគុណភាព ពួកគេមិនខ្វល់ពីតម្លៃនោះទេ ឲតែប្រាកដរបស់ពីក្រុមហ៊ុនយេីងល្អមានអ្វីត្រូវសូញសាញជាមួយតម្លៃ? ណាមួយរបស់យេីងល្អហេតុអីបន្ទាបតម្លៃ?..ឯងរៀនមកច្រេីនហេីយច្បាស់ជាយល់ត្រង់កន្លែងនេះ!"ហូស៊ុកនិយាយយ៉ាងម៉ត់ចត់ប្រាប់ជុងគុកទាំងយកចិត្តទុកដាកើខុសអីតែជុងគុកអង្គុយមេីលមុខតូចច្រមិចមិនព្រមងាក់ចេញ ហេីយក៏មិនបានស្ដាប់អ្វីដែលហូស៊ុកបាននិយាយដែរ។

❗MA MINE ❗/KOOKHOPE/ Where stories live. Discover now