"ខ្ញុំមិនយល់ទេ ក៏មិនចង់យល់ ខ្ញុំស្រលាញ់គាត់ ខ្ញុំច្បាស់ជាយកគាត់ឲ្យបាន!.លោកប៉ាកុំហាមខ្ញុំ!....ឯសេយ៉ុងបេីលោកប៉ាស្រលាញ់អាណិតនាង លោកប៉ាកុំព្យាយាមរុញឲ្យខ្ញុំ!"ជុងគុកនិយាយដោយសម្ដីដែលបង្ហាញពីភាពងប់ងល់ចំពោះហូស៊ុកពេញទំហឹង អាចនិយាយបានថា Obsessed ងេីបមុខអត់រួច។ អាចនិយាយម្យ៉ាងទៀតធ្ងន់ធ្ងរបន្តិចគឺ រោគចិត្ត ងប់ងល់ហួងហែងលេីសលុប។"..តែក្ដីស្រឡាញ់របស់ឯងវាធ្វេីឲ្យគ្រប់គ្នាឈឺចាប់!"លោកចនមានប្រសាសន៍ពីក្រោយដំណេីរចាកចេញរបស់កូនប្រុស។ ដ្បិតអីដឹងថាក្ដីស្រលាញ់លើសលុបរបស់ជុងគុកតាំងពីក្មេងដល់ធំជាង១០ឆ្នាំមកនេះនឹងធ្វេីបាបមនុស្សជាច្រេីនប្រសិន។ គាត់ក៏មានចំណែក ហេីយជេយ៉ុន ជាពិសេសគឺ ហូស៊ុក ហេីយអ្នកដែលកាន់តែគួរឲ្យអាណិតបំផុតនោះគឺ ជុងគុកខ្លួនឯងផ្ទាល់ ។
លោកចនគាត់ស្ទេីរតែលេីសឈាមដោយសារតែកំហឹងនៅក្នុងទ្រូង ឈាមឡេីងរកវិលភ្លាមៗប៉ុន្តែក៏បានមនុស្សជំនិត្យយកប្រេងត្រជាក់នឹង អោយគាត់សម្រួលអារម្មណ៍។
+ផ្ទះហូស៊ុក
កាយតូចភ្ញាក់ពីគេងក៏ចុះមកក្រោមយឺតៗអេីតមេីលក្នុងផ្ទះ ប៉ុន្តែមិនបានឃេីញនរណាម្នាក់ឡេីយហេីយក៏បន្តចុះមករហូតដល់ក្រោម។ ស៊ុកស៊ុកដេីរបន្តិចទៅបន្ទប់ទទួលភ្ញៀវក៏ឃេីញរឿងហួសចិត្ត។
"..អាប្រុសក្បត់!..ចង្រៃយ៍!..តេីអ្នកណាជាអ្នកនិពន្ធរឿងមួយនេះ..!...បានដឹងយេីងដុតផ្ទះចោលមិនខាន!"យូដាដែលឲ្យមកចាំមេីលហូស៊ុកពេលមិនឃេីញកាយតូចចុះមកក៏មិនដឹងធ្វេីអីក៏បេីកទូរទស្សន៍មេីលរឿងញាំនំ ដេក ស្រែកជេរតួរជេរអ្នកនិពន្ធដោយបង្ហាញចរឹករឹកពារច្រង៉ែងច្រង៉ាងរបស់នាងដាក់ទូរទស្សន៍។
ឯហូស៊ុកដែលមកឃេីញហួសចិត្តបន្តិចគួរឲ្យចង់សេីចបន្តិច ព្រោះចរឹកកូនចៅម្នាក់នេះគឺពិតៗខ្លាំងណាស់ ឮដៀលចៅហ្វាយខ្លួនតែញយដង។
"អូយ!..ជេរហត់ហេីយស្រេកទឹកណាស់!"យូដាស្រែកជេរហត់និយាយម្នាក់ឯងស្អកកក៏ងេីបឡេីងបម្រុងនឹងទៅរកទឹកដេីម្បីផឹក។"អ៊ុះ!..ស្លាប់ហេីយ!"យូដាងាកមកក៏ភ្ញាក់ជាមួយនឹងវត្តមានរបស់ហូស៊ុកដែលមកឈរតាំងពីពេលណាក៏មិនដឹង។ ឯហូស៊ុកក៏ភ្ញាក់ធ្វេីអីមិនត្រូវដែរ។ ទាំងពីរនាក់ឈរសម្លឹងគ្នាដោយម្នាក់ៗភ្ញាក់រាងខ្លួន។
YOU ARE READING
❗MA MINE ❗/KOOKHOPE/
Fanfictionការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...