ហូស៊ុកហួសមកសម្រួលអារម្មណ៍នៅក្នុងបន្ទប់ទឹកបន្តិចរួចមុននឹងមកការិយាល័យរបស់ជុងគុកដែលអង្គុយចាំទាំងអន្ទះសារ។"ហួសម៉ោងសម្រាក10នាទីហេីយ!"គ្រាន់តែហូស៊ុកចូលមកដល់ខាងក្នុងភ្លាមសម្លេងរបស់ជុងគុកក៏និយាយមកស្វាគមន៍មុនតែម្ដង។
"....."ហូស៊ុកសម្លឹងទៅមុខរបស់ជុងគុកដោយមិនមាត់តវ៉ាជាមួយនឹងក្មេងនេះអីបន្តិចព្រោះកំពុងតែគិតរឿងដែលបាននិយាយជាមួយជេយ៉ុន។
"កុលាបសរសម្រាប់បង!"ជុងគុកងេីបពីកៅអុីដេីរមករកកាយតូចជាមួយស្នាមញញឹមនឹងក្នុងដៃមានផ្កាកុលាបសរមួយទងឲទៅកាន់ហូស៊ុកដែលកំពុងតែសម្លឹងមេីលមុខនាយ។
ហូស៊ុកមិនទទួលហេីយដេីរគេចចេញទាំងទឹកមុខធុញទ្រាន់ហាក់ធុញនឹងជុងគុកដល់កម្រឹតមិនសូម្បីចង់លូកមាត់ជាមួយ។
ជុងគុកសេីចចុងមាត់"...ហឹសស..."
"អ្អា៎....ឈឺ!.."ហូស៊ុកចាប់ដៃរបស់មនុស្សមាឌធំទាំងចងចិញ្ចេីមពេលដៃត្រូវជុងគុកចាប់ដេីមដៃតូចៗរបស់ខ្លួនអោយឈប់។"បានជួបអតីតពេលមកជួបប្ដីវិញក៏លែងរឹកពារបែបនេះហ្ហេស?"ពាក្យសម្ដីនឹងទឹកមុខរបស់ជុងគុកមិនបានលែងសេីចតែពោពេញដោយការខឹងប្រច័ណ្ឌហួងហែង តែក៏ព្យាយាមទប់កំហឹងបំផុតព្រោះមិនចង់ធ្វេីបាបកាយតូចប៉ុន្មានទេ។
"កុំនិយាយសម្ដីគម្រក់បែបនេះ!"ហូស៊ុកខឹងឡេីងញ័រមាត់បានត្រឹមរេីតិចៗព្រោះត្រូវជុងគុកចាប់អោបក្រសោបរេីមិនរួច
ជុងគុកញញឹម"គម្រក់ត្រង់ណា?...បងឡេីងគ្រែជាមួយខ្ញុំប៉ុន្មានដងហេីយ..១ដង?..២ដង?..៣ដងឬក៏រាប់ភ្លេចហេីយហេតុអីនិយាយបែបនោះមិនបាន?"ជុងគុកលេីកចិញ្ចេីមសួរទាំងអោបក្រសោបរឹតបណ្តឹងរង្វង់ដៃមិនត្រឹមតែអោបនាយក៏ថេីបញួកញីមុខតូចច្រមិចឡេីងក្រហម។"ចន ជុងគុក!..លែង!"ស៊ុកស៊ុកទឹកភ្នែករលីងរលោងព្យាយាមរេីបម្រាស់ទាំងកំហឹងដែលត្រូវជុងគុកលូកលាន់មិនទុកមុខអោយថ្លេីមធំហ៊ានបំពានគេសូម្បីតែនៅក្នុងក្រុមហ៊ុនមុខកូនចៅរបស់នាយ។
"ខ្ញុំចាំចៅហ្វាយនៅខាងក្រៅ..."គីជូនដោយមិនចង់រំខានពេលវេលារបស់ចៅហ្វាយណាមួយក៏គិតដល់ចិត្តរបស់ហូស៊ុកដែលត្រូវជុងគុកលូកលាន់នៅចំពោះមុខពួកគេដែលជាកូនចៅផង។
"ហាមអោយអ្នកណាចូលមក!"គីជូននឹងយូដាចេញមកក្រៅដោយយូដានាងមានអារម្មណ៍មិនល្អទាល់តែសោះនាងមានអារម្មណ៍ថាអាណិតហូស៊ុកណាស់ ទោះចង់មិនចង់ក៏ប្រកែកនឹងជុងគុកមិនបានត្រូវចៅហ្វាយនាងបង្ខំរហូត។
YOU ARE READING
❗MA MINE ❗/KOOKHOPE/
Fanfictionការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...