JK OFFICEទាំងពីនាក់កំពុងតែជជែកគ្នាដោយអារីនអង្គុយនៅកៅអុីដែលមាននៅចំពោះមុខតុធ្វេីការររបស់ជុងគុក។ នាងក្រមុំសាច់សរខ្ចីបង្ហាញភាពទាក់ទាញនឹងសុិចសុី ប៉ុន្តែមិនមែនព្រោះចង់ទាក់ចិត្តជុងគុកនោះទេ! ព្រោះតែវាជារសនិយមរបស់នាង។
រាងសង្ហារមុខស្រស់យកទឹកក្រូចមួយកែវមកអោយនាងក្រមុំមុននឹងឈរផ្អែកតុធ្វេីការក្បែកៅអុីដែលនាងកំពុងតែអង្គុយ។
"មានការអីហ្ហេស?"ស្របពេលដែលសួរសំណួរនេះជុងគុកក៏ទាញឯកសារខ្លះមកមេីលដេីម្បីកុំអោយទំនេរពេក។
"ស្អាតណាស់!!"នៅសុខៗអារីនក៏ញញឹមនិយាយសរសេីរដោយគ្មានហេតុផលមិនដឹងថានាងចង់សំដៅលេីនរណាក្រៅពីនាងនឹងជុងគុក។"ហឹម?"ជុងគុកលេីកចិញ្ចេីមសម្លឹងទៅមុខរបស់នាងដែលសម្លឹងមេីលមក ដោយឆ្ងល់អំពីពាក្យសរសេីរមុននេះពីមាត់រនា់នាង។
"ខ្ញុំចង់សំដៅទៅលេី មនុស្សដែលបានធ្វេីអោយលោកបដិសេធក្ដីស្រលាញ់របស់ខ្ញុំ!!"នាងញញឹមយ៉ាងស្រស់ យល់ថាមិនអាចបន្ទោសជុងគុកដែលបានបដិសេអស្នេហារបស់នាងកាលនោះព្រោះតែ មនុស្សម្នាក់នោះដែលនាងបានឃេីញថ្ងៃនេះ។
"ជុង-ហូស៊ុក!"
"..គេស្អាតណាស់ ក៏ពិបាកបន្ទោសលោកដែរ!"អារីននិយាយសរសេីរអំពីរូបរាង តូចសម្រស់របស់ហូស៊ុក
ដែលនាងកោតសរសេីរ។ កាលនោះនាងធ្លាប់ចង់ឃេីញហូស៊ុកណាស់ទីបំផុតនាងបាមជួបគេនូវថ្ងៃនេះ ឃេីញផ្ទាល់ភ្នែក។ជុងគុកងាកមុខចេញហេីយក៏ញញឹម"..គេស្អាតជារឿងមួយ..ឆ្លាត.ពូកែ គួរឱ្យស្រលាញ់ជារឿងមួយ! បែបនេះហេីយទេីបខ្ញុំស្រលាញ់គេ!..ស្រលាញ់ខ្លាំង-ណាស់"ឮតែពាក្យថាស្រលាញ់ចំពោះហូស៊ុកបេីអោយបរិយាយសេចក្ដីស្រលាញ់របស់គេចំពោះហូស៊ុក គេមិនហ៊ាននិយាយគ្រាន់តែដឹងថាគេហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីហូស៊ុក សូម្បីតែស្លាប់ គេក៏ហ៊ានស្លាប់ដេីម្បីហូស៊ុកដែរ។
"គេមានវិធីអីទៅ?..ខ្ញុំមានអារម្មណ៍ច្រណែនគេណាស់!..ដែលអាចធ្វេីឲលោកស្រលាញ់បាន..ទាំងដែលមិនសូម្បីប្រាប់ថាស្រលាញ់លោក!"នាងដាក់មុខញញឹមទាំងមិនសម។ និយាយទៅកាលនោះគេ កាលរៀននៅក្រៅប្រទេសជាមួយជុងគុក នាងតែងតែសារភាពថាស្រលាញ់នាយ។ ប៉ុន្តែម្ដងណាក៏ជុងគុកបដិសេធ។ កាលនោះបដិសេធទាំងដែលគ្រប់គ្នាចង់បាននាង នាងយល់ថាចង់ឈ្នះចង់ដឹងណាស់ហេតុអី ជុងគុកបដិសេធនាង រហូតជុងគុកបង្ហាញរូបរហូស៊ុកហេីយប្រាប់នាងថាមានមនុស្សស្រលាញ់ហេីយ។ ដូច្នេះហេីយទេីនពេលមុននេះនាងហាក់ដូចជាស្គាល់ហូស៊ុក ប៉ុន្តែហូស៊ុកមិនបានស្គាល់ថានាងជានរណា។
YOU ARE READING
❗MA MINE ❗/KOOKHOPE/
Fanfictionការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...