Part 3 : ខ្ញុំនឹងបកស្រោមមុខលោកអោយបាន ជុងគុក ម៉ារីនហ្គោល

2.9K 165 7
                                    

បន្ទាប់ពីត្រូវលោកចៅហ្វាយកំពូលស្នេហ៍ធ្វើបាបអស់ចិត្ត នាយតូចក៏ត្រូវមកដេកស្ទិះលើសាឡុងទាំងហត់នាយ ។ បោសជូតលើក្រោម មិនអោយខ្វះចន្លោះស្ទើរតែគ្រប់ជាន់ទៅហើយ ខណៈនេះដែរក៏ម៉ោង 12 យប់ សុំសម្រាកសិនហើយ ពុំដូច្នោះទេ ប្រាកដជាឡានពេទ្យមកសង្គ្រោះបន្ទាន់ជាមិនខាន ។

កាយតូចច្រឡឹងគ្រងដោយសម្លៀកបំពាក់ជាបុគ្គលិកក្នុងកាស៊ីណូ កំពុងតែលង់លក់យ៉ាងសុខស្រួលនៅលើសាឡុងកន្លែងស្ងាត់ដែលគ្មានមនុស្សរំខាន ប៉ុន្តែគេមិនដឹងឡើយថាចៅហ្វាយរូបសង្ហារបានធ្វើដំណើរមកព្រមជាមួយនឹងកូនចៅកាត់ផ្លូវនេះ កំឡុងពេលដែលគេបែរជាគេចម៉ោងការងារមកសម្ងំគេងយ៉ាងរំភើយ ។

«មើលទៅបុគ្គលិកនេះមិនធម្មតាទេចៅហ្វាយ»រិកគី ស្រដីទាំងសើចដើម.ក ប្រហែលជាទើបនឹងចូលថ្មីបានជាមិនដឹងច្បាប់ទម្លាប់បែបនេះ ម៉ោងការងារឯណាគេអោយគេងនោះ ។

«ចាំខ្ញុំទៅដាស់គេ!!»មេការ

«មិនបាច់...»ជុងគុក ឃាត់មិនអោយចូលទៅប៉ះពាល់នាយតូច ស្របជាមួយនឹងដំណើរដែលដើរសម្ដៅទៅរកថេយ៍ ។ អាវក្រហ្សេពណ៌ខ្មៅត្រូវបានគ្របដណ្ដប់ធ្វើជាភួយសម្រាប់គេ មុននឹងម្ចាស់សមីខ្លួនចាកចេញ បន្សល់នូវចម្ងល់សម្រាប់កូនចៅគ្រប់គ្នាអោយងឿងឆ្ងល់ ប៉ុន្តែនាយក៏មិនភ្លេចចោលមួយប្រយោគជាការគម្រាមផងដែរ

«ហាមអ្នកណាទៅរំខានគេជាដាច់ខាត»ពាក្យថាដាច់ខាតគឺជាការដាក់កំហិត មិនមាននរណាដែលអាចប្រឆាំងបានឡើយ ពុំដូច្នោះគឺស្មើរនឹងយកជីវិតមកប្រលែងនឹងមាត់ខ្លា ។

ព្រឹកថ្ងៃថ្មី ម៉ោងប្រហែលជាប្រាំមួយព្រឹក នាយល្អិតដែលគេងលក់ស្រួលកាលពីយប់ ក៏ភ្ញាក់ដឹងខ្លួនមកវិញ ។ ត្របកភ្នែកស្ដើងចាប់ផ្ដើមកម្រើក បើកបន្តិចម្ដងចាំងជាមួយនឹងអំពូលភ្លើងបណ្ដាលអោយគេត្រូវបិទទៅវិញ មុននឹងពត់ពែនខ្លួនសម្រួលសរសៃ ដោយកាយវិការកម្ជិលផេះ។

«អា៎...គេងលក់ស្រួលណាស់»នាយតូចញញឹមខ្ជឹប កាលបើបានគេងពេញភ្នែកបែបនេះ អារម្មណ៍ស្រស់ស្រាយតែម្ដងហើយ ។

«តើខ្ញុំគេងយូរប៉ុណ្ណាហើយណ៎...អេ៎ តើនេះជាអាវអ្នកណា?»ថេយ៍ ចាប់អាវដែលដណ្ដប់កាយរបស់ខ្លួននោះមកមើល បង្វិលចុះឡើងក៏ក្រឡេកប៉ះនឹងកន្លាស់អាវពណ៌ប្រាក់ភ្លឺផ្លេកមួយ ធ្វើឲ្យគេដឹងភ្លាមថានរណាជាម្ចាស់ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now