Part 27 : បងដាច់ចិត្តពិតមែនជុងគុក

2.1K 137 4
                                    

ជុងគុក លែងស្រដីអ្វី នាយក៏ចេះហត់កាលដែលអារម្មណ៍កំពុងតែមិនមូលហើយ បែរជាមានអ្នកមករំខានថែមទៀត ទើបបណ្ដោយឲ្យអ៊ែលលែនអោប.កស្និទស្នាលនឹងខ្លួន ចំណែកនាយក៏ផ្ដោតទៅលើការងារដែលនៅលើតុ គដូចជាភ្នំ ។ រវល់មកប៉ុន្មានថ្ងៃ គេនៅមិនទាន់បានចាត់ចែងនៅឡើយទេ ថែមទាំងរឿងលោកផាដុនមួយទៀត ដែលនាយមិនទាន់បានដាក់ពាក្យបណ្ដឹង ។

ក្រាក~ ភ្លាមនោះទ្វាបន្ទប់ស្រាប់តែបើកឡើង បង្ហាញស្នាមញញឹមយ៉ាងស្រស់របស់ក្មេងប្រុសដែលរីករាយជាមួយនឹងអាហារក្នុងដៃដែលគេធ្វើយកមកសម្រាប់ ជុងគុក ជាពិសេស ។ តើវាអាចបន្តរីកបានយូរប៉ុណ្ណា ខណៈដែលម្ចាស់ផ្កាមិនគិតនឹងថែរក្សាផងនោះ ។ ថេយ៉ុង គាំងស្កុបមួយកន្លែង សម្លឹងទៅមនុស្សពីរនាក់ដែលស្និទ្ធស្នាលគ្នា ហាក់បីដូចជាមិនខ្វល់ពីវត្តមានរបស់គេទាល់តែសោះ ។

«មកធ្វើស្អី?»អ៊ែលលែន ស្រដីសួរបង្អាក់ទៅមិត្តសម្លាញ់ដែលញញឹមលែងសម ស្របពេលដែលភ្នែករបស់គេកំពុងតែប្រសព្វនឹង ជុងគុក ។

«ខ្ញុំបានធ្វើអាហារច្រើនណាស់យកមកអោយបង មកញុាំអីសិនទៅ សឹមធ្វើការបន្ត»ថេយ៍ ធ្វើជាមិនលឺ មិនឃើញសត្វតុកកែដែលនៅពីក្រោយ ជុងគុក គេបង្ហួសបម្រុងនឹងដាក់អាហារទៅលើតុអោយនាយទៅហើយ ប៉ុន្តែត្រូវរាងក្រាស់កាត់៖

«យកទៅវិញទៅ ខ្ញុំមិនឃ្លាន...»រាងក្រាស់បញ្ចប់ប្រយោគ បែរមកធ្វើការធម្មតាលែងខ្វល់ពីមាឌល្អិតដែលអន់ចិត្តតែប្រឹងលាក់មិនចង់បង្ហាញ ពិបាកខ្លាំងណាស់ ក្នុងអារម្មណ៍ចង់តែស្រែកយំអោយបែកទ្រូងថាគេឈឺ តែមិនអាច ។

«ហឹស...អារហារអន់ៗបែបនេះគេសាកតែម្ដងទេ រសនិយមលោកជុងគុកមិនមែនរបស់ធន់អន់ទាំងនោះឡើយ យកចេញពីទីនេះទៅ»តើនាងសម្ដៅលើអាហារឬជាមនុស្សអោយប្រាកដទៅ? សុីម្ដងហើយក៏ចោលឬ?

«មិនអីទេ បើបងមិនឃ្លាន បើអញ្ជឹងខ្ញុំទុកនៅត្រង់នេះ បងឃ្លានពេលណាអាច-»

«ឯងថ្លង់ទេហេស៎ លោកជុងគុកប្រាប់ហើយថាអោយយកចេញ»អ៊ែលលែនស្រែកជំទាលទាំងក្ដៅស្លឹកត្រចៀកខឹងនឹងចរិតមានះរបស់រាងតូច ។ ម្ដេចក៏គេព្យាយាមចូលក្បែររាងក្រាស់បែបនេះ ។ យ៉ាងណារាងតូចនៅតែសង្កត់ចិត្តធ្វើជាមិនលឺ ស៊ូមិនតបតជាមួយនឹងសត្វអត់ខួរ ព្រោះគេមានរឿងសំខាន់ចង់ប្រាប់ ជុងគុក ច្រើនជាង ។

និទាឃរដូវ (ចប់✓)Where stories live. Discover now