ភាគបញ្ចប់ : សុភមង្គល

3.8K 246 12
                                    

«ជុងគុក!! យ៉ាងម៉េចហើយ»ឡៃម៉ា សួរទៅកាន់កូនប្រសារដែលអង្គុយក្រសោបដៃរបស់ថេយ៉ុងទាំងឈ្ងោកមុខចុះ ។

«មិនអីទេម៉ាក់ក្មេក ថេយ៍អាចនឹងដឹងខ្លួននៅព្រឹកស្អែក»ជុងគុក ញញឹមខ្សោះ កាលបើនៅបារម្ភពីរាងតូចដែលសន្លប់បាត់ឆឹង នាយសឹងតែយំមកទៅហើយ ចិត្តមួយរំភើបដែលកូនកើតមក ចិត្តមួយក៏ខ្លាចថាប្រពន្ធកើតអ្វីធ្ងន់ធ្ងរ ទើបបានជាស្ងាត់មាត់ស្ងាត់.កមិននិយាយស្ដីបែបនេះ ។

«បើងងុយឯងអាចទៅសម្រាកបានជុងគុក ទុកអោយម៉ាក់ជាអ្នកមើលថេយ៍ក៏បាន»ព្រោះតែឃើញគេហាក់ល្វើយ មកពីធ្វើការហត់ហើយ នៅត្រូវងើបកណ្ដាលយប់ជូននាយតូចមកពេទ្យទៀត គាត់ខ្លាចថាគេបាក់កម្លាំងនឹងឈឺម្នាក់ទៀតមិនខាន ។

«អត់ទេ ថ្ងៃស្អែកនេះខ្ញុំនៅមើលថេយ៍ រិកគី!! ទៅភូមិគ្រឹះយកសម្លៀកបំពាក់អោយយើងផង»

«បាទ ចៅហ្វាយ!!»

«រួចចុះកូន? ឯងចង់ដាក់ឈ្មោះថាម៉េច»ឡៃម៉ា សួរមិនទាន់ផុតពីមាត់ផង ទ្វារបន្ទប់ក៏បើកឡើងបង្ហាញគ្រូពេទ្យស្រីម្នាក់កំពុងតែបីទារកយ៉ាងថ្នមដៃ ឯអ្នកគ្រូម្នាក់ទៀតកំពុងតែរៀបគ្រែគេងខ្នាតតូចល្មមមួយសម្រាប់ទារក ។

«ទារកសុខភាពល្អណាស់ ថែមទាំងថ្លោសទៀត គ្មានអ្វីគួរអោយបារម្ភទេចា៎»គ្រូពេទ្យ ប្រគល់កូនអោយទៅឡៃម៉ា ខណៈដែលជុងគុក កំពុងតែជ្រួលជ្រើមចង់ឃើញមុខកូនប្រុសរបស់ខ្លួន ប៉ុន្តែមិនហ៊ានបីខ្លាចធ្លាក់តាមប្រលោះដៃបាត់ បើតូចយ៉ាងនេះ ចាំធំលើកបោះតែម្ដង ។

«ហៃយ៉ា...មើលមុខចុះ គួរអោយស្អប់ណាស់ ចៅអ្នកណាបានជាមុខអាក្រក់យ៉ាងនេះ »

«មើលយូរៗទៅ មុខអ្នកប្រុសកាត់ទៅរកចៅហ្វាយណាស់ លោកស្រីនិយាយបែបនេះមានតែចៅហ្វាយខ្ញុំមុខដូចឆ្កួត ផុស~»រិកគី និយាយមិនទាន់ផុតពីមាត់ស្រួលបួលទេ បាតដៃរន្ទះវាយក្បាលគេមុនទៅហើយ

«ឯងថាអោយអ្នកណា!!»ជុងគុក ខាំថ្គាមសម្លក់កូនចៅ បានមិនមាត់បន្លំជេរសម្បើមណាស់ ។

«គឺ...ខ្ញុំថាតាមម៉ាក់ក្មេកចៅហ្វាយតើ គាត់ថាអ្នកប្រុសមុខអាក្រក់ ចឹងចៅហ្វាយ-»

You've reached the end of published parts.

⏰ Last updated: Oct 25, 2023 ⏰

Add this story to your Library to get notified about new parts!

និទាឃរដូវ (ចប់✓)Where stories live. Discover now