នាយសង្ហាដែលទើបនឹងចេញពីធ្វើការក៏សង្វាតមករកម្ចាស់ស្នេហ៍ដែលង៉ក់ងរនៅឯភូមិគ្រឹះ ប៉ុន្តែមិនដឹងថាបានជួបឬអត់នោះទេ ។ ជំហានវែងៗរបស់ ជុងគុក បោះសម្ដៅចូលមកខាងក្នុង ខណៈដែលភ្នែកក៏រំពៃរក ថេយ៉ុង មិនដឹងជារហេតរហូតនៅឯណាទៀតហើយទេ ។
«មីង ថេយ៍នៅឯណា!!»ជាធម្មតា ថេយ៍តែងតែមកចាំទទួលនាយនៅក្លោងទ្វារជានិច្ច ចម្លែកអ្វីថ្ងៃនេះបាត់មាឌល្អិតឆឹងមិនដឹងនៅឯណា ។
«ក្មេង- អឺក...អ្នកប្រុសគាត់មិនបាននៅភូមិគ្រឹះតាំងពីព្រឹកម្ល៉េះលោកប្រុសធំ»
«គេទៅណា?»
«ខ្ញុំក៏មិនដឹងដូចគ្នា ព្រោះគាត់មិនបានប្រាប់ ប៉ុន្តែឃើញចេញទៅជាមួយ ដាំនិងវីល ពេលដែលត្រឡប់អ្នកប្រុសមិនបានមកជាមួយឡើយ»មីងមេផ្ទះ រៀបរាប់មិនអោយខ្វះចន្លោះដោយការខ្លាចរអាជាមួយនឹងខ្សែរភ្នែករបស់ ជុងគុក ។
«ទៅហៅពួកគេមកជួបខ្ញុំ»ជុងគុក ដាក់បញ្ជាទៅរាងចំណាស់ មីងមេផ្ទះក៏មិនហ៊ានជំទាស់រហ័សចេញទៅហៅអង្គរក្សដែលជូន ថេយ៍ ចេញទៅក្រៅកាលពីព្រឹកមិញ ។ ពេលនេះមនុស្សរបស់នាយកំពុងតែបាត់ខ្លួន ត្បិតខាងក្រៅ នាយនឹងធឹង តែចិត្តខាងក្នុងកំពុងតែឆ្លេឆ្លាស្រែករកថេយ៍ ។
«ចៅហ្វាយ ពួកខ្ញុំមកហើយទាន»មួយសន្ទុះក្រោយ បុរសមាឌឌាំងទាំងពីរស្ថិតក្នុងឯកសណ្ឋានជាបរិវារបស់ត្រកូលម៉ារីនហ្គោលបានដើរចូលមកដោយការគោរពទៅកាន់ ។
«ពួកឯងជូនថេយ៍ទៅណាខ្លះកាលពីព្រឹកមិញ»
«គឺពួកខ្ញុំជូនគាត់ទៅអង្គភាពសារព័ត៍មានទាន ប៉ុន្តែបន្ទាប់ពីនោះ អ្នកប្រុសបានបញ្ជាអោយពួកខ្ញុំត្រឡប់មកវិញ ដោយគាត់ទៅណាបន្តខ្ញុំមិនដឹងឡើយ»ដាំ
«ហេតុអីមិននៅចាំការពារគេ ចុះបើថេយ៍មានបញ្ហា ឯងគិតយ៉ាងម៉េច? ឬចង់យកក្បាលរបស់ឯងមកដោះដូរ?»សម្ដីត្រជាក់ តែបង្កប់ដោយកំហឹង ជុងគុក មុខក្រហម ខួរក្បាលវិលវល់បារម្ភពីរាងតូច វេលាពេលនេះទើបនឹងម៉ោងប្រាំល្ងាចប៉ុណ្ណោះ ។
«មិនហ៊ានទេចៅហ្វាយ»វីល
«ឆាប់ទៅតាមរកគេឥឡូវនេះ បើមិនឃើញក៏ត្រៀមដីកប់ខ្លួនឯងទៅ»ជុងគុក
YOU ARE READING
និទាឃរដូវ (ចប់✓)
Action15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់មកមើលថែដើមឈើនេះជាមួយគ្នាម្ដងទៀត ។ ជុងគុក ម៉ារីនហ្គោល x ថេយ៉ុង ហ្គាដេនៀ