Part 10 : ហេតុអ្វីក៏ជាបង

2.8K 167 5
                                    

ទោះបីជា ជុងគុក មិនបាននៅកំដរគេក៏ពិតមែន ប៉ុន្តែកូនចៅរបស់នាយនៅតាមចាំការពារ ថេយ៍ ជានិច្ច ។ រាងក្រាស់បានទៅតាមសន្យារបស់នាយជាមួយនឹងអ៊ែលលែន ប៉ុន្តែលាក់ការជាសម្ងាត់មិនអោយនរណាប្រាប់រាងតូចឡើយ ចំណែក ថេយ៉ុង គេនៅមើលឪពុកទាល់តែល្ងាចដែលពេទ្យអនុញ្ញាតអោយចេញ ទើបគេបញ្ជូនឪពុកទៅស្រុកវិញ ពីព្រោះទីនេះគ្រោះថ្នាក់ខ្លាំងណាស់ ។

ថេយ៍មកដល់ផ្ទះក៏ក្រឡេកឆ្វេងស្ដាំឃើញថាស្ងាត់ ប្រហែលជា ជុងគុក មិនទាន់ត្រឡប់មកទេដឹង តែក៏ល្អព្រោះគេត្រូវការបន្តការងារ ទើបរាងតូចរហ័សរហួនរត់ទៅរកចង្ក្រានបាយមុនគេ ព្រោះថាពេលនេះគេឃ្លានៗៗៗ។

«ហឹម? អ្នកប្រុសធ្វើអីនឹង»ព្រោះតែឃើញ ថេយ៍ កកូរកកាយបើកឆ្នាំងបាយ ទើបបានជានាងសួរ ។

«គឺរកអ្វីញុាំណាបង មានអ្វីសល់ដែរទេ»គេមិនបានរកអ្វីញុាំតាំងពីថ្ងៃមកម្ល៉េះ បានត្រឹមបាយព្រឹកមួយពេលជាមួយ ជុងគុក នឹងឯង ។

«គឺគ្មានទេ ស្មានថាអ្នកប្រុសញុាំអ្វីខាងក្រៅទើបពួកយើងមិនបានត្រៀម ប៉ុន្តែបើឃ្លានចាំខ្ញុំរៀបចំអោយ »

«បាទ បើអញ្ជឹង-»ថេយ៍ញញឹមមិនទាន់នឹងបាននិយាយផងសម្ដីដូចផ្លែល្វារបស់មីងមេផ្ទះក៏លេចឡើង

«មានដៃមានជើងមិនចេះធ្វើខ្លួនឯងទេហេស៎ ក្រែងជាអ្នកបម្រើដូចគ្នាតើ!!»មេផ្ទះ ដើរក្រព័ទ្ធដៃសម្លឹងលើក្រោមផ្លែផ្កាអោយមួយសព្វ ។ (គេអ្នកបម្រើកាលីបលើណាមីង🤧)

«ចៃដន្យខ្ញុំទើបនឹងមកពីហត់ បងមានចិត្តជួយទើបចង់ពឹង តែបើមីងទើសទាល់ មិនអីទេ បិទភ្នែកដើរចេញចុះ ខ្ញុំជួយធ្វើគាត់បាន មិនត្រូវការសម្លេងរំខាន»ថេយ៉ុង ស្រដីចប់ក៏ដើរទៅទាញចាន ទាញឆ្នាំងដើម្បីធ្វើអ្វីញុាំ ។

«នេះឯងថាអោយយើងហេស៎ មានម៉ែឪប្រដៅទេដែលតមាត់ជាមួយមនុស្សចាស់បែបនេះ»មេផ្ទះ

«មនុស្សចាស់? តែខ្ញុំថាគំនិតមីងនៅក្មេងណាស់ រៀនបើកចិត្តនឹងស្វែងយល់ពីមនុស្សជុំវិញខ្លួនខ្លះទៅ ក្រែងមិនសូវក្ដៅក្រហាយណាមីង»ថេយ៉ុង

និទាឃរដូវ (ចប់✓)Where stories live. Discover now