កាយតូចដូចសត្វតុកកែតោង.ករបស់ស្វាមីជាប់ អោយនាយជូនគេដើរលេងនៅលើកោះនេះ នរណាចេះតែសម្ងំនៅក្នុងបន្ទប់តែមួយមុខនោះ គេក៏ចេះធុញដូចគ្នា ។
«បងអៀវអូនយូរហើយមិនធ្ងន់ទេហេស៎»ថេយ៍ អើតក្បាលមកឆ្ងក់ពីក្រោយខ្នងសួរទៅរាងក្រាស់ដែលកំពុងតែដើរតាមឆ្នេរសមុទ្រធ្លាក់ខ្យល់មកពិតជាត្រជាក់ណាស់ ។
«មើលរាងអូនទៅ គួរតែស្រែកថាធ្ងន់ដែរទេ បងប្រហែលជាត្រូវបំប៉នអូនបន្ថែមហើយទើបបាន»គេអាចនឹងមានសាច់តែមិនទាន់ដល់ថ្នាក់ដែលក្លាយជាជ្រូកឯណា ទោះអោយនាយអៀវគេពីព្រឹកដល់ល្ងាចក៏មិនមែនជាបញ្ហាដែរ ។
«ប៉ុណ្ណេះគេហៅថាស្តង់ដារ អូនស្អាតរាងស្លីមមិនចង់រីកមាឌទេខ្លាចអាក្រក់មើល កំបុីងកំប៉ោងដូចសត្វកំពត»គេខំថែរាងណាស់មុនថ្ងៃការមិនហ៊ានញុាំអ្វីផ្ដេសផ្ដាសទេ នៅតែម្លប់លាបលេក្រអូបថែសម្រស់ទុកពង្វក់ប្ដីនោះអី ។
«ហឹស...ប្រពន្ធបងបែបណាក៏បងនៅតែស្រឡាញ់ »
«មិនជឿទេ សាកអូនមានស្នាម រូបរាងកាម៉ាប់ មុខយ៉ាប់សាកលមើលទៅ បងច្បាស់ជាទៅរកក្រៅភ្លេចអូនហើយ»ពិតមែនគេខ្លាចណាស់ ខ្លាចផ្គាប់ចិត្តគេមិនត្រូវ ត្រូវស្វាមីទៅរកក្រៅ លែងខ្វល់ពីគេដូចមុនទៀត ។
«មិនហ៊ានទេ បងស្បថ មិនក្បត់ចិត្តប្រពន្ធឡើយ»នាយមិនធ្លាប់គិតសូម្បីម្ដងថានឹងធ្វើ នាយឆ្អែតឆ្អន់ហើយ ពេលនេះគួរតែប្រើពេលវេលា ផ្ដល់ឱ្យគ្រួសារជាមួយនឹងមនុស្សជាទីស្រឡាញ់ម្ដង ។
«ហិហិ...អូននឹងចាំមើល»ថេយ៉ុង សើចស្រស់ ឆ្លៀតឱកាសថើបថ្ពាល់រាងក្រាស់យ៉ាងច្រឡើម រួចក៏អោបរឹតប្ដីបន្ថែម គយគន់នូវទេសភាពនាពេលល្ងាចដែលរៀបនឹងលិចម្ដងបន្តិចទៅហើយ ។
«ពួកយើងទៅមើលថ្ងៃលិចល្អទេ?»
«ល្អៗ អូនចង់ទៅ»គ្រាន់តែរាងតូចងក់ក្បាលញាប់បែបនេះ ជុងគុក រហ័សនាំថេយ៍ឡើងទៅកាន់កាណូតដែលនាយជាអ្នកបើកបញ្ជាដោយផ្ទាល់ ឆ្ពោះទៅកាន់កណ្ដាលសមុទ្រដែលអាចអោយពួកគេឃើញថ្ងៃលិចយ៉ាងច្បាស់ ។
«វ៉ាស៎...ស្រស់ស្អាតណាស់»កាយតូចយោងខ្លួនទៅឈរជិតបង្កាន់កាណូត បន្ទាប់ពីជុងគុកបញ្ឈប់អោយវានៅស្ងៀមមួយកន្លែង ។ ថេយ៉ុង ពោលឡើងទាំងរំភើបគេមិនធ្លាប់ចាប់អារម្មណ៍ជាមួយនឹងថ្ងៃលិចបែបនេះទេ ពេលដែលក្រលេកមកកាន់ទើបដឹងថាវាស្រស់ស្អាតប៉ុណ្ណា ម្ដេចបានជាគ្រប់គ្នាតែងមើលរំលង ?
YOU ARE READING
និទាឃរដូវ (ចប់✓)
Action15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់មកមើលថែដើមឈើនេះជាមួយគ្នាម្ដងទៀត ។ ជុងគុក ម៉ារីនហ្គោល x ថេយ៉ុង ហ្គាដេនៀ