Part 50 : ស្រឡាញ់តែអូនគ្មានថ្ងៃប្រែទេ

2K 118 0
                                    

ថ្ងៃត្រង់បន្តិចពួកគេក៏បានមកដល់ផ្ទះដែលនៅលើកោះ ឬជាផ្ទះអាពាហ៍ពិពាហ៍របស់ពួកគេនឹងឯង ។ មកដល់ថេយ៉ុងនៅមិនស្ងៀមទេ អោយប្ដីជូនដើរលេងគ្រប់កន្លែង ព្រោះទីនេះស្អាតណាស់គ្រប់យ៉ាងគឺសុទ្ធតែធម្មជាតិ ក្នុងព្រៃក៏មានដើមឈើហូបផ្លែមិនចេះតិច ឯអង្គរក្សសង្ហាដើរបេះផ្លែឈើអោយប្រពន្ធតាមតម្រូវការ មិនអោយទាស់ចិត្តទេ ។

«អា៎...ហត់ណាស់»នាយតូចទម្លាក់ផ្លែឈើទៅលើតុ ដាក់ខ្លួនអង្គុយលើសាឡុងថ្នមៗទាំងចុករោយពេញខ្លួន ។ មុននេះសប្បាយដើរ មិនខ្វល់ច្រើនទេ ជួនជាទីនេះមានទឹកជ្រោះទៀតនៅលំហែរកាយទាល់តែល្ងាចទើបព្រមមកវិញ ។

«ម៉ោះ បងធ្វើសរសៃរអោយ»ជុងគុក តាមមកអង្គុយក្បែរប្រពន្ធ យកប្រេងមករឹតចង្កេះអោយថេយ៍ លាបវាថ្នមៗមុននឹងឈ្លីវាដើម្បីជួយកាត់បន្ថយការចុករោយ ។ ដឹងថាដើរច្រើនបែបនេះគឺហត់ ប៉ុន្តែគេចង់អោយថេយ៍ហាត់ប្រាណខ្លះ មានដឹងឯណាថាក្មេងសប្បាយលេងមិនចង់មកវិញ ។

«ហឹម ស្រួលខ្លួនបន្តិច»បានប្ដីបម្រើ និយាយពីនៅស្ងៀម ថេយ៍បិទភ្នែកទាំងមាត់លួចទំពាផ្លែឈើដែលបេះពីព្រៃនោះមកញុាំមិនឈប់មាត់ ។

«អូនបានធូរខ្លះឬនៅ»

«មិនអីទេ គេងទៅនឹងបាត់ខ្លួនឯងហើយ»

«បើអញ្ជឹងទៅសម្អាតខ្លួន ចាំបងធ្វើអាហារអោយអូនញុាំ នឹងឆាប់បានលេបថ្នាំមុនសម្រាក»

«ហុហុ ថ្នាំទៀតហើយហេស៎»ខំគេចមកដល់កោះហើយនៅមានថ្នាំមកតាមទៀត ជីវិតជំពាក់កម្មពៀរស្អីជាមួយរបស់ល្វីងម្ល៉េះ ។

«ជាប្រភេទកាល់ស្យូមទេ មិនមែនទឹកថ្នាំឯណា តោះទៅងូតទឹក»ជុងគុក លើកបីកាយប្រពន្ធទៅក្នុងបន្ទប់ចាត់ការងូតទឹកអោយប្រពន្ធក្មេង ។ ពេលនេះរូបរាងរបស់ថេយ៍ប្រែច្រើនណាស់ ឡើងសាច់ជាងមុនអាចមកពីនាយថ្នមពេក តែក៏មានជាស្នាមខ្លះៗ ព្រោះគេមិនអាចប្រើផលិតផលអ្វីថែសម្ផស្សបាន ។

«មើលចុះ ពោះអូនឡើងសង្វាហើយជុងគុក»ថេយ៉ុង មើលទៅរូបរាងរបស់ខ្លួនតាមកញ្ចក់ លាត់អាវឡើងក៏ឃើញតែស្នាម ពាសពេញដូចជាកន្ទួលក្រហមយ៉ាងអញ្ជឹងអាក្រក់មើលណាស់ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now